មន្រ្តីធនធានមនុស្ស (០១នាក់)
Expired Date : 25-May-2018
Location : Head Office
ហត្ថាកសិករ លីមីតធីត “HKL” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ សេវាអេធីអឹម សេវាធនាគាចល័ត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានការិយាល័យប្រតិបត្តិការនៅទូទាំង២៥ ខេត្តនិងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយ តបទៅនឹងភាពរីកចម្រើនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបំពេញការងារដូចខាងក្រោម៖
មុខតំណែង:   មន្រ្តីធនធានមនុស្ស (០១នាក់)
ទីតាំងបម្រើការងារ: ការិយាល័យកណ្តាល-  ភ្នំពេញ
បិទប្រកាស:  ថ្ងៃទី ​១១ ខែ ឧសភា​ ឆ្នាំ ២០១៨
ឈប់ទទួលពាក្យ: ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
-    ទទួល ដំណើការ និងតាមដានទំរង់វាយតំលៃបុគ្គលិក សំណើស្នើសុំជ្រើសរើសបុគ្គលិកបន្ថែម តំឡើង ឬបញ្ចុះឋានៈផ្លាស់ប្ដូរទីតាំង តួនាទីការងារបុគ្គលិក ការលាឈប់របស់បុគ្គលិក និងសំណើផ្សេងៗ ទៀតទាក់ទងនឹងផ្នែកធនធានមនុស្ស។
-    រៀបចំលិខិតតែងតាំង ផ្លាស់ប្ដូរ តំឡើងឬបញ្ចុះឋានៈ និងការបពា្ចប់កិច្ចសន្យាបុគ្គលិក។
-    សម្របសម្រួលកិច្ចការស្នើសុំ និងទូទាត់ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលិក ពីបេឡាជាតិសន្ដិសុខសង្គមក្រុមហ៊ុនធានារ៉ាប់រង និងតាមដានការចំណាយព្យាបាលជំងឺបុគ្គលិក។
-    រៀបចំតាមដានត្រួតពិនិត្យច្បាប់ឈប់សំរាករបស់បុគ្គលិកគ្រប់ការិយាល័យ និងប្រមូលឯកសារគាំទ្រសំរាប់បុគ្គលិក ដែលចាកចេញពីស្ថាប័ន។
-    រៀបចំលិខិតរដ្ឋបាលផ្សេងៗទៀតដែលទាក់ទងនឹងផ្នែកធនធានមនុស្ស។
-    បំពញេភារកិច្ចផ្សងេៗទៀតតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។  

លក្ខណៈសម្បត្តិរបស់បេក្ខជន
-    ជានិសិ្សតកំពុងសិក្សា ឬ បញ្ចប់ថ្នាក់បរិញ្ញាបត្រ លើជំនាញ ផ្នែកហិរញ្ញវត្ថុនិង ធនាគារ, គ្រប់គ្រងពាណិជ្ជកម្ម ឬ សេដ្ឋកិច្ច។
-    យល់ដឹងពីប្រព័ន្ធកុំព្យូទ័រនិងកម្មវិធីដូចជា MS Word,  Excel,  PowerPoint,អ៊ីម៉ែលនិងអ៊ិនធើណេតនិងប្រព័ន្ធធនាគារស្នូលគឺកាន់តែប្រសើរ។
-    មានភាពស្មោះត្រង់, ជាមនុស្សគួរឱ្យទុកចិត្តបាន
-    មានបុគ្គលិកលក្ខណៈល្អនិងរួសរាយរាក់ទាក់
-    មានជំនាញទំនាក់ទំនងល្អនិងទំនាក់ទំនងផ្ទាល់មាត់

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ

-    ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
-    បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។

របៀបដាក់ពាក្យៈ
-    ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
-    បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។

បញ្ជាក់ៈ
-    រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
-    ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០

សូមអរគុណ!
Annual Report 2016
Please click here to download the latest Annual Report 2016.
ATM Network
Please click here to view the detail addresses of ATM location.
Achievement YTD 31 Mar 2018
Number of Office 173
Headquarter 1
Total Number of Staff 3,265
Male 2,228
Female 1,037
Loan  
Loan Outstanding USD 630 M
Number of Active Borrower 128,990
Deposits  
Deposit USD 384 M
Active Customer 226,136
Business Partner
Please click here or your expected benefit
MyMobile Banking App
Official Page