បុគ្គលិកធនធានមនុស្សហាត់ការ​​(០១នាក់)
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជា ធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubushi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។ ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ យើងកំពុងស្វែងរក បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងដូចខាងក្រោម៖
មុខតំណែង:  បុគ្គលិកធនធានមនុស្សហាត់ការ​​(០១នាក់)
ចំនួនជ្រើសរើស: ០១នាក់
ទីតាំងបម្រើការងារ: នាយកដ្ឋានធនធានមនុស្ស ការិយាល័យកណ្តាល
រាយការណ៍ជូន: ប្រធានផ្នែកជ្រើសរើសបុគ្គលិក
ឈប់ទទួលពាក្យ: ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
-    បញ្ជូលព័ត៍មានបេក្ខជនដាក់ពាក្យបម្រើការងារក្នុងប្រព័ន្ធធនធានមនុស្ស។
-    ជួយសម្របសម្រួល និងតាមដាន ព័ត៍មានបេក្ខជន ដែលបានប្រលង និង សម្ភាសន៏ នៅតាមការិយាល័យសាខា។
-    ជួយសម្របសម្រួល ក្នុងការត្រួតពិនិត្យ ឯកសារ របស់ បេក្ខជន អោយបានត្រឹមត្រូវ មុនពេល តែងតាំង ការងារ។
-    ជួយសម្របសម្រួល លើការ ដំណើរការឯកសារ ជូនថ្នាក់ គ្រប់គ្រងពិនិត្យ និង សម្រេច ។
-    រៀបចំលិខិតរដ្ឋបាលផ្សេងៗទៀតដែលទាក់ទងនឹងផ្នែកធនធានមនុស្ស។
-    បំពេញភារកិច្ចផ្សេងៗ ទៀតតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។   

លក្ខណៈសម្បត្តិរបស់បេក្ខជន
-    ជានិសិ្សតកំពុងសិក្សា ឬ បញ្ចប់ថ្នាក់បរិញ្ញាបត្រ លើជំនាញ ផ្នែកហិរញ្ញវត្ថុនិង ធនាគារ, គ្រប់គ្រងពាណិជ្ជកម្ម ឬ សេដ្ឋកិច្ច។
-    មានសុខភាពល្អអាចបំពេញការងារបាន  (ជនពិការត្រូវបានផ្តល់អទិភាព)
-    យល់ដឹងពីប្រព័ន្ធកុំព្យូទ័រនិងកម្មវិធីដូចជា MS Word, Excel,  PowerPoint,  អ៊ីម៉ែលនិងអ៊ិនធើណេតនិងប្រព័ន្ធធនាគារស្នូលគឺកាន់តែប្រសើរ។
-    មានភាពស្មោះត្រង់, ជាមនុស្សគួរឱ្យទុកចិត្តបាន។
-    មានអត្តចរិត ល្អ ម៉ឺងម៉ាត រួសរាយរាក់ទាក់ និង មានឆន្ទះ លើការងារ។
-    ជាមនុស្សឧស្សាហ៍ព្យាយាម និង ស្រលាញ់ការងារផ្នែកធនធានមនុស្ស។

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ

-    បុគ្គលិកស្ម័គ្រចិត្ត   ដែលបានបំពេញការងារល្អប្រសើរ នឹងទទួលបាននូវឱកាសក្នុងការជ្រើសរើសឱ្យចូលបម្រើការងារជាបុគ្គលិកនៅពេលណា ហត្ថាកសិករ លីមីតធីត មានតម្រូវការ។
-    ទទួលបានប្រាក់ឧបត្ថមប្រចាំខែ
-    ទទួលបានការធនារ៉ាប់រងដោយបេឡាជាតិ  របបសន្តិសុខសង្គម (ប.ស.ស)

របៀបដាក់ពាក្យៈ
-    ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
-    បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។

បញ្ជាក់ៈ
-    រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
-    ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០

សូមអរគុណ!
Annual Report 2016
Please click here to download the latest Annual Report 2016.
ATM Network
Please click here to view the detail addresses of ATM location.
Achievement YTD 30 June 2018
Number of Office 178
Headquarter 1
Total Number of Staff 3,353
Male 2,306
Female 1,047
Loan  
Loan Outstanding USD 660 M
Number of Active Borrower 135,345
Deposits  
Deposit USD 409 M
Active Customer 227,679
Business Partner
Please click here or your expected benefit
MyMobile Banking App
Official Page