មន្រ្តីវិភាគឥណទាន ​​(០២នាក់)
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជា ធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubushi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។ ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ យើងកំពុងស្វែងរក បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងដូចខាងក្រោម៖
មុខតំណែង:  មន្រ្តីវិភាគឥណទាន ​​(០២នាក់)
ទីតាំងបម្រើការងារ: ការិយាល័យ កណ្តាល  
រាយការណ៏ជូន​:នាយកដ្ឋាន អនុម័តឥណទាន
ឈប់ទទួលពាក្យ: ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
-    ពិនិត្យមើលភាពត្រឹមត្រូវ គ្រប់គ្រាន់ និងការអនុលោមទៅតាមគោលការណ៏ឥណទាន រាល់ឯកសារដែលបានផ្ញើមកពីសាខានីមួយៗ រួចជួយសម្រួលក្នុងការបញ្ជូនឯកសារឥណទានទៅកាន់ថ្នាក់គ្រប់គ្រង ដើម្បីធ្វើការអនុម័តហើយបញ្ជូនត្រលប់ទៅកាន់សាខាវិញ ។
-    ធ្វើការវិភាគលើសម្ថភាពក្នុងការទទួលបានឥណទានរបស់អតិថិជន ដោយពិនិត្យឡើងវិញ លើផែនការអាជីវកម្ម លំហូរសាច់ប្រាក់ របាយការណ៍ហិរញ្ញវត្ថុ តារាងតុល្យការ និងលទ្ធភាពក្នុងការសងបំណុល។
-    រៀបចំទម្រង់វាយតំលៃហានិភ័យឥណទានដើម្បីសង្ខេបព័ត៌មានឥណទានដាក់ស្នើទៅនាយកដ្ឋានឥណទានសម្រាប់ធ្វើការអនុម័ត។
-    ធ្វើការទំនាក់ទំនងទៅកាន់សាខាវិញសម្រាប់ ការឆ្លើយតបណាមួយរបស់គណៈកម្មាធិកាឥណទានដើម្បីធ្វើឱ្យមានភាពច្បាស់លាស់ទៅលើពត៌មាន និង លក្ខខណ្ឌនានា។
-    ធ្វើរបាយការណ៍ជាប្រចាំ ពីសំណើរឥណទានដែលទទួលការអនុម័តរឺមិនទាន់បានអនុម័ត និង រាយការណ៍ទៅកាន់ប្រធានផ្នែកវិភាគឥណទាន និងរៀបចំឯកសារតាមលំដាប់លំដោយ
ឲ្យបានត្រឹមត្រូវ។
-    ពិនិត្យឡើងវិញនៃបច្ចុប្បន្នភាពនៃគោលការណ៍ឥណទាន នីតិវិធី និងវិសោធនកម្មដែលពាក់ព័ន្ធទៅ និងការទទួលខុសត្រូវប្រចាំថ្ងៃរបស់ខ្លួនដើម្បីធ្វើឱ្យប្រាកដថាគោលការណ៏នៃការវិភាគឥណទានស្របទៅតាមបច្ចុប្បន្នភាព។
-    បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។   

លក្ខណៈសម្បត្តិរបស់បេក្ខជន
-    ជានិសិ្សតកំពុងសិក្សា ឬ បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
-    មានបទពិសោធន៍យ៉ាងតិច មួយឆ្នាំ ក្នុងការផ្តល់ឥណទាន និងវិភាគឥណទាន។
-    មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office (Ms. Word & Excel) Internet & Email
-    មានការទំនាក់ទំនងល្អក្នុងការធ្វើការជាក្រុម និងមានជំនាញ
ក្នុងការវិភាគ។
-    មានអត្តចរិកល្អ   មានភាពស្មោះត្រង់  ម៉ឺងម៉ាត់ សុភាពរាបសារ និង មានឆន្ទៈក្នុងការធ្វើការងារ។

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ

-    ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ការតំឡើងប្រាក់ខែប្រចាំឆ្នាំ​ ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
-    បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។

របៀបដាក់ពាក្យៈ
-    ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
-    បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។

បញ្ជាក់ៈ
-    រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
-    ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០

សូមអរគុណ!
Annual Report 2016
Please click here to download the latest Annual Report 2016.
ATM Network
Please click here to view the detail addresses of ATM location.
Achievement YTD 30 June 2018
Number of Office 178
Headquarter 1
Total Number of Staff 3,353
Male 2,306
Female 1,047
Loan  
Loan Outstanding USD 660 M
Number of Active Borrower 135,345
Deposits  
Deposit USD 409 M
Active Customer 227,679
Business Partner
Please click here or your expected benefit
MyMobile Banking App
Official Page