បេឡាករហាត់ការ (០៥​​នាក់)
ទីតាំងបម្រើការងារ:​ - សាខាស្រុកព្រៃឈរ-ឃុំជ្រៃវៀន១នាក់)      - សាខាស្រុកសន្ទុក-ឃុំតាំងក្រសាំង(១នាក់)    - សាខាខណ្ឌដូនពេញ-សង្កាត់ស្រះចក (១នាក់)        - សាខាក្រុងសៀមរាប(១នាក់)                  - សាខាស្រុកជីក្រែង-ឃុំសង្វើយ(១នាក់) 

រាយការណ៏ជូន​: នាយកសាខា
ឈប់ទទួលពាក្យ: ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
-    ធ្វើប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃរួមមានបើកប្រាក់កម្ចីទទួលប្រាក់សំណង និងថែរក្សាសាច់ប្រាក់ក្នុងទូដែក។
-    កត់ត្រាប្រតិបត្តិការចំណូល-ចំណាយប្រចាំថ្ងៃចូលក្នុងប្រព័ន្ធ Flex cube
-    កត់ត្រានិងថែរក្សាសៀវភៅបេឡា  សក្ខីប័ណ្ណចំណូលចំណាយ និងឯកសារ កម្ចីផ្សេងៗ។
-    ព្យាករណ៍តម្រូវការសាច់ប្រាក់នៅការិយាល័យសាខា និងសាខារង។
-    រក្សាព័ត៌មានផ្សេងៗទៀតដែលទាក់ទងនឹងសាច់ប្រាក់និងអនុវត្តការងារផ្សេងៗ ទៀតតាមការណែនាំរបស់អ្នកគ្រប់គ្រង។   

លក្ខណៈសម្បត្តិរបស់បេក្ខជន
-    បញ្ចប់ថ្នាក់ បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬ ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
-    មានអត្តចរិកល្អ មានភាពស្មោះត្រង់  ម៉ឺងម៉ាត់  សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ។
-    មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office (Ms. Word & Excel) Internet & Email

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ

-    បុគ្គលិកស្ម័គ្រចិត្ត   ដែលបានបំពេញការងារល្អប្រសើរ នឹងទទួលបាននូវឱកាសក្នុងការជ្រើសរើសឱ្យចូលបម្រើការងារជាបុគ្គលិកនៅពេលណា ហត្ថាកសិករ លីមីតធីត មានតម្រូវការ។
-    ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។
-    ទទួលបានការធនារ៉ាប់រងដោយបេឡាជាតិ  របបសន្តិសុខសង្គម (ប.ស.ស)។

របៀបដាក់ពាក្យៈ
-    ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh
-    បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh
បញ្ជាក់ៈ
-    រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
-    ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០
សូមអរគុណ!

Annual Report 2017
Please click here to download the latest Annual Report 2017.
ATM Network
Please click here to view the detail addresses of ATM location.
Achievement YTD 30 September 2018
Number of Office 178
Headquarter 1
Total Number of Staff 3,399
Male 2,329
Female 1,070
Loan  
Loan Outstanding USD 696 M
Number of Active Borrower 139,737
Deposits  
Deposit USD 439 M
Active Customer 231,405
Business Partner
Please click here or your expected benefit
MyMobile Banking App
Official Page