ជំនួយការការិយាល័យ (១​​នាក់)
មុខតំណែង:  ជំនួយការការិយាល័យ
ទីតាំងបម្រើការងារ:-   សាខាខណ្ឌដូនពេញ-សង្កាត់ស្រះចក(០១​​នាក់)
រាយការណ៏ជូន​: នាយកសាខា
ឈប់ទទួលពាក្យ: ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
-    គ្រប់គ្រងការរៀបចំការិយាល័យ។
-    គ្រប់គ្រងឯកសារ ឯកសារឥណទាន  ឯកសារប្រាក់បញ្ញើសន្សំ ឯកសារទ្រព្យតម្កល់ធានា។
-    រៀបចំ វិចខ្ជប់និង ដឹកជញ្ជូន ឯកសារ និង សំភារៈ។
-    ទទួលរៀបចំការងារលទ្ធកម្ម និង គ្រប់គ្រងទ្រព្យ។
-    រៀបចំ និង គ្រប់គ្រងពីធីការផ្សេងៗ។
-    ត្រួតពិនិត្យ និង រៀបចំការងារ សន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យ
ការិយាល័យ។    

លក្ខណៈសម្បត្តិរបស់បេក្ខជន
-    បព្ចាប់ថ្នាក់ បរិញ្ញាបត្រ ឬកំពុងសិក្សាថ្នាក់ បរិញ្ញាបត្រឆ្នាំទី៤ ជំនាញគ្រប់គ្រង
រដ្ឋបាលទីផ្សារ ជំនាញគ្រប់គ្រងពាណិជ្ចកម្ម ជំនាញធនាគារ និង ហិរញ្ញវត្ថុ, ឫសញ្ញាបត្រដែលមានតំលៃស្មើ។
-    មានភាពស្មោះត្រង់ និងការប្តេជ្ញាខ្ពស់។
-    មានចំណេះដឹងកម្មវិធី Ms. Word &Ms. Excel កាន់តែប្រសើរ។
-    មានភាពអត់ធ្មត់ មានការលើកទឹកចិត្ត និងអាចបំពេញការងារបានច្រើនម៉ោង។
-    អាចធ្វើដំណើចុះតាមសាខាខេត្តបាន។

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ

-    ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ការតំឡើងប្រាក់ខែប្រចាំឆ្នាំ​ ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
-    បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។
របៀបដាក់ពាក្យៈ
-    ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh
-    បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh
បញ្ជាក់ៈ
-    រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
-    ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០
សូមអរគុណ!
 
Annual Report 2017
Please click here to download the latest Annual Report 2017.
ATM Network
Please click here to view the detail addresses of ATM location.
Achievement YTD 30 September 2018
Number of Office 178
Headquarter 1
Total Number of Staff 3,399
Male 2,329
Female 1,070
Loan  
Loan Outstanding USD 696 M
Number of Active Borrower 139,737
Deposits  
Deposit USD 439 M
Active Customer 231,405
Business Partner
Please click here or your expected benefit
MyMobile Banking App
Official Page