ទីតាំងបម្រើការងារ: សាខាស្រុកបរសេដ្ឋ-ឃុំភារីមានជ័យ(០១នាក់) - សាខាស្រុកវ៉ារិន-ឃុំស្រែណូយ(០១នាក់) សាខាស្រុកបារាយណ៍-ឃុំសូយោង(០១នាក់) រាយការណ៏ជូន: នាយកសាខា ឈប់ទទួលពាក្យ: ថ្ងៃទី០១ ខែមិនា ឆ្នាំ ២០១៩ |
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ: - ធ្វើប្រតិបត្តិការប្រព័ន្ធ Flexcube ដែលរួមមាន ការងារគណនេយ្យ និងគ្រប់គ្រងព័ត៌មានរបស់ការិយាល័យសាខា។ - រក្សាទិន្នន័យ និង កត់ត្រារាល់ប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រព័ន្ធ Flexcube ។ - ត្រួតពិនិត្យលើរាល់ឯកសារកម្ចី ផ្តល់ព័ត៌មាន និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ Flexcube។ - ត្រួតពិនិត្យសមតុល្យសាច់ប្រាក់ក្នុងបញ្ជី និងរាប់សាច់ប្រាក់ជាប្រចាំថ្ងៃ។ - សម្របសម្រួលប្រតិបត្តិការដកប្រាក់ ដាក់ប្រាក់ និងរៀបចំតារាងផ្ទៀងផ្ទាត់ប្រចាំខែ។ - ត្រួតពិនិត្យចំណូលចំណាយប្រចាំថ្ងៃមុនចុះបញ្ជី និងរក្សាទុកឯកសារយោងផ្សេងៗ និងធ្វើរបាយការណ៍ជូនអ្នកគ្រប់គ្រង។ - ធ្វើកិច្ចការផ្សេងៗទៀតតាមការចាត់ណែនាំរបស់គណៈគ្រប់គ្រង។ |
លក្ខណៈសម្បត្តិរបស់បេក្ខជន: - បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ - មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ។ - មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ (Ms. Office)Word & Excel) Internet & Email។ |
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ - ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ការតំឡើងប្រាក់ខែប្រចាំឆ្នាំ ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ - បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។ |
របៀបដាក់ពាក្យៈ - ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។ - បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។ |
បញ្ជាក់ៈ - រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។ - ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០ |
Number of Office | 178 |
Headquarter | 1 |
Total Number of Staff | 3,399 |
Male | 2,329 |
Female | 1,070 |
Loan | |
Loan Outstanding | USD 696 M |
Number of Active Borrower | 139,737 |
Deposits | |
Deposit | USD 439 M |
Active Customer | 231,405 |