ទីតាំងបម្រើការងារ: - ការិយាល័យប្រតិបត្ដិការ (០៣ នាក់)
- សាខាខេត្ដក្រចេះ (០១ នាក់)
- សាខាខេត្ដត្បូងឃ្មុំ (០១ នាក់)
- សាខាស្រុកព្រៃឈរ-ឃុំជ្រៃវៀន (០១ នាក់)
- សាខាខណ្ឌដង្កោ-សង្កាត់ជើងឯក (០១ នាក់)
- សាខាស្រុករតនមណ្ឌល-ឃុំស្ដៅ (០១ នាក់)
- សាខាខណ្ឌ៧មករា-សង្កាត់អូរឬស្សី២ (០១ នាក់)
- សាខាខណ្ឌសែនសុខ-សង្កាត់ក្រាំងធ្នង់ (០១ នាក់)
- សាខាខណ្ឌចំការមន-សង្កាត់បឹងត្របែក (០២ នាក់)
- សាខាខណ្ឌសែនសុខ-សង្កាត់ភ្នំពេញថ្មី (០២ នាក់)
- សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី២ (០២ នាក់)
- សាខាខណ្ឌទួលគោក-សង្កាត់ទឹកល្អក់ទី៣ (០២ នាក់)
- សាខាខណ្ឌទួលគោក-សង្កាត់ផ្សារដេប៉ូទី២ (០១ នាក់)
- សាខាខណ្ឌច្បារអំពៅ-សង្កាត់ច្បារអំពៅទី២ (០១ នាក់)
- សាខាខណ្ឌជ្រោយចង្វារ-សង្កាត់ជ្រោយចង្វារ (០១ នាក់)
- សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់កាកាបទី១ (០១ នាក់)
- សាខាខណ្ឌដូនពេញ-សង្កាត់ផ្សារកណ្តាលទី១ (០២ នាក់)
- សាខាខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យទី៣ (០២ នាក់)
- សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅទី៣ (០១ នាក់)
រាយការណ៏ជូន: នាយកសាខា ឈប់ទទួលពាក្យ: ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ |
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ: - ចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗទាក់ទងនឹងផលិតផល សេវាកម្ម របស់ហត្ថាកសិករ លីមីធីត។
- ចុះជួបទំនាក់ទំនងអតិថិជន និងសាធារណជនដោយផ្ទាល់នឹងពន្យល់អំពី ផលិតផល សេវាកម្ម របស់ហត្ថាកសិករ លីមីតធីត។
- ធ្វើការដោះស្រាយនូវរាល់បញ្ហាដែលនឹងអាចកើតមានឡើងចំពោះប្រតិបត្តិការ។
- រៀបចំ និងគ្រប់គ្រងរាល់ឯកសារព័ត៌មានដែលទាក់ទងជាមួយអតិថិជន។
- រាយការណ៍ពីបាតុភាព និងផលប៉ះពាល់ដល់ ផលិតផល និងសេវាកម្ម ទាំងឡាយមកគណៈគ្រប់គ្រង ឱ្យបានទាន់ពេល និងត្រឹមត្រូវ។
- រៀបចំរបាយការណ៍តាមការចាត់ចែងរបស់គណៈគ្រប់គ្រង។
|
លក្ខណៈសម្បត្តិរបស់បេក្ខជន: - កំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ ឬជំនាញពាក់ព័ន្ធ។
- មានឆន្ទៈ ចុះបំពេញការងារនៅតាមមូលដ្ឋាន និងដែនគ្រប់គ្រងរបស់សាខា។
- មានអត្តចរិតល្អ មានភាពស្មោះត្រង់ សុភាពរាបសារ និងតស៊ូការធ្វើការងារ។
- មានចំណេះដឹងផ្នែកភាសាអង់គ្លេស។
- អាចប្រើប្រាស់កុំព្យូទ័រលើកម្មវិធី MS. Word និង MS. Excel ។
- ត្រូវមានម៉ូតូផ្ទាល់ខ្លួន និងអាចបើកបរបាន។
|
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ - ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ការតំឡើងប្រាក់ខែប្រចាំឆ្នាំ ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
- បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។
|
របៀបដាក់ពាក្យៈ - ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
- បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។
|
បញ្ជាក់ៈ - រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ ។
- ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៦៩ ២២២ ៨០០ ។
|