របៀបដាក់ពាក្យស្នើសុំការងារ

ហត្ថាកសិករផ្តល់នូវប្រាក់ខែដែលមានលក្ខណៈប្រកួតប្រជែង ដោយផ្អែកលើចំណេះដឹង ជំនាញ បទពិសោធន៍ និងសមត្ថភាពនៃការងារ។ ស្ថាប័នផ្តល់ជូននូវការ តំឡើងប្រាក់បៀវត្ស ប្រចាំឆ្នាំ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជាការធានារ៉ាប់រងជីវិត, ធានារ៉ាប់រង សុខភាព, ធានារ៉ាប់រងជនពិការ, ការឈប់សម្រាកប្រចាំឆ្នាំ, ការឈប់សម្រាកឈឺ, ការឈប់ សម្រាក ពិសេស, ប្រាក់ឧបត្ថម្ភសុខភាព ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ, ប្រាក់បៀវត្ស ខែទី១៣ និងផ្សេងៗទៀតដែលជាគោលនយោបាយរបស់ហត្ថាកសិករ លីមីតធីត។ បេក្ខជន ជោគជ័យនឹងទទួលបានការបណ្តុះបណ្តាលម្មវិធីជាច្រើនដើម្បីអភិវឌ្ឍនៅក្នុងគោលបំណងបង្កើនចំនេះដឹង ជំនាញនិងសមត្ថភាពរបស់គាត់ដើម្បីធ្វើការប្រកបដោយប្រសិទ្ធិភាព និងមានឱកាសក្នុងការអភិវឌ្ឍអាជីពរយៈពេលយូរអង្វែងជាមួយហត្ថាកសិករ។

របៀបដាក់ពាក្យស្នើសុំការងារ
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយហត្ថាកសិករ លីមីតធីត លោក អ្នកអាចមក​ទទួល​បានទម្រង់បែបបទដាក់ពាក្យ (ឥតគិតថ្លៃ) ពីការិយាល័យហត្ថាកសិករ ណាមួយនៅ​ទូទាំងប្រទេស​ឬទាញយកពីគេហទំព័ររបស់យើង: http://www.hkl.com.kh/index.php?page=application_form រួចផ្ញើទៅ​ការិយា​ល័យ​ហត្ថាកសិករណាមួយ នៅគ្រប់ខេត្ត ក្រុង ឬផ្ញើមកកាន់ការិយាល័យកណ្តាលរបស់ហត្ថាកសិករ នៅអគារ​លេខ៦០៦ ផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែលជាមួយ job@hkl.com.kh ជាមួយនឹងឯកសារដូចខាងក្រោម៖
  • រូបថត (៤ × ៦)
  • ប្រវត្តិរូបសង្ខេប
  • សញ្ញាប័ត្របញ្ជាក់ពីសាលាក្រុង ឬខេត្ត
  • ច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • ច្បាប់ចម្លងនៃសៀវភៅគ្រួសារ
  • ច្បាប់ចម្លងនៃសំបុត្របញ្ជាក់កំណើត

របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ