សាវតារអតិថិជន

 ហត្ថាកសិករ លីមីតធីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលធ្វើប្រតិបត្តិការនៅទូទាំងប្រទេសប្រកបដោយគុណ ភាពនិងតម្លាភាព។ ដោយផ្អែកលើចក្ខុវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុន ហត្ថាកសិករបានប្តេជ្ញាចិត្តក្នុងការផ្តល់ នូវសេវាកម្មហិរញ្ញវត្ថុសមស្របមួយដល់អតិថិជនទាំងនៅជនបទនិងទីក្រុង។ ដើម្បីបំពេញតាមតម្រូវការពី អតិថិជនផលិតផលនិងសេវាកម្មជាច្រើនត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយយ៉ាងទូលំទួលាយក្នុងនោះមានដូចជា ឥណទានសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងធំ រួមផ្សំជាមួយ សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្សេងទៀត។ អតិថិជនសកម្មហត្ថាកសិករគឺជាក្រុមមនុស្សដែលមានអាយុពី២៦ ទៅ ៥៥ឆ្នាំ ដែលភាគច្រើនបានបញ្ចប់មធ្យម សិក្សា។ ពួកគេគឺជាមេគ្រួសារដែលរកចំណូលចិញ្ចឹមគ្រួសារតាមរយៈមុខរបរដូចជា កសិកម្ម លក់ដូរ ជំនួញ សេវាខ្នាតតូច ការងារកាត់ដេរ និងមុខរបរផ្សេងៗទៀត។ អតិថិជនភាគច្រើនរបស់ហត្ថាកសិករមានគ្រួសារ និងកូនក្នុងបន្ទុក។ ជាមធ្យម ពួកគេមានសមាជិកប្រមាណ ៤,៧៦ក្នុងគ្រួសារ ហើយសមាជិក២,៥៧នាក់ជាអ្នករកចំណូល។ អតិថិជនជាស្ត្រីមានអត្រាខ្ពស់ជាងអតិថិជនជា បុរសក្នុងការទទួលយកផលិតផល និងសេវាកម្មហត្ថាកសិករ យោងទៅលើតួនាទីសំខាន់របស់ពួកគេ នៅក្នុងការ គ្រប់គ្រងសាច់ប្រាក់របស់ក្រុមគ្រួសារ។ ឥណទានខ្នាតតូចបំផុត និងឥណទានខ្នាតតូចទទួលបានភាពជោគជ័យ នៅក្នុងចំណោមអតិថិជន ដែលរស់នៅ ក្នុងតំបន់ជនបទ ខណៈពេលដែលឥណទានខ្នាតមធ្យម និងធំទទួលការគាំទ្រពីអតិថិជនដែលកំពុងរស់នៅក្នុង ទីរួមខេត្តនិងទីក្រុង។ ហត្ថាកសិករបានផ្តល់គោលនយោបាយ ដែលបត់បែនតាមវិធីសាស្ត្រការស្នើសុំប្រាក់កម្ចី និងការទូទាត់សង។ ការប្រមូលទិន្នន័យបានបង្ហាញថា អតិថិជនមានការពេញចិត្តនៃការសងឥណទាន រំលោះជា ប្រចាំខែជាជាងការប្រាក់ដើមដុល។



របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ