ក្រុមប្រឹក្សាភិបាល

 
លោក Sudargo Harsono ប្រធានក្រុមប្រឹក្សាភិបាល
លោក Sudargo Harsono គឺជាអនុប្រធានអគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារក្រុងស្រ៊ីជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយរបស់លោកនៅក្នុងការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ លោក Dan ធ្លាប់ ទទួលបានមុខដំណែងសំខាន់ៗប្រចាំស្ថាប័ន ជាច្រើនរួមមាន អគ្គនាយកម៉ាឃីតធីង នាយកនាយកដ្ឋានម៉ាឃីតធីងនិងលក់ នាយកនាយកដ្ឋានម៉ាឃីតធីងនិង អភិវឌ្ឍអាជីវកម្ម អន្តរជាតិ នាយកនាយកដ្ឋានសេវាធនាគារផ្ទាល់ខ្លួន មុនពេលមកកាន់ដំណែង បច្ចុប្បន្ន ។ លោក DAN បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Indiana បន្ថែមលើ បរិញ្ញបត្រវិស្វកម្មអគ្គិសនីនិងវិស្វកម្មជីវវេជ្ជសាស្ត្រ ពីសាកល វិទ្យាល័យ កាលីហ្វ័ញ៉ា នៃរដ្ឋអែនជើលែស ។

 
 
 
លោក​​ Chandrashekar Subramanian Krishoolndmangalam សមាជិក
លោក Chandrashekar (Chandra) ត្រូវបានតែងតាំងជាអគ្គនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ របស់ធនាគារក្រុងស្រ៊ីនៅខែមករា ឆ្នាំ ២០០៧ហើយបច្ចុប្បន្ន លោកមានមុខងារជាសមាជិកមួយរូបនៃគណៈកម្មាការគ្រប់គ្រងហានិភ័យ គណៈកម្មាការប្រតិបត្តិតាម និងគណៈកម្មាការALCO។ មុនពេលចូលបម្រើការងារនៅធនាគារក្រុងស្រ៊ី លោក Chandra បានបម្រើការងារជាអគ្គនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យនៅក្រុមហ៊ុន GE ប្រទេសឥណ្ឌា ទទួលបន្ទុកត្រួតពិនិត្យអាជីវកម្មលក់រាយទូទៅដែលរាប់បញ្ចូលសេវាកម្ចីគេហដ្ឋាន កម្ចីផ្ទាល់ខ្លួន កម្ចីយានយន្ត និងកាតឥណទានជាដើម។ លោក Chandra បានបញ្ចប់ ថ្នាក់ក្រោយសាកលវិទ្យាល័យបុមបៃ ផ្នែកពាណិជ្ជកម្ម នៅក្នុងឆ្នាំ១៩៨៥ ។

 
 
 
លោក​​ Rohit Khanna សមាជិក
លោក Rohit Khanna ចាប់ផ្តើមបំរើការងារនៅធនាគារក្រុងស្រ៊ី ពីឆ្នាំ២០១០ ហើយបច្ចុប្បន្នលោកគឺជានាយកនាយកដ្ឋាន ផែនការ និងយុទ្ធសាស្រ្ត។ លោកមានតួនាទីចំបងលើការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្រ្តគោលដើម្បីធ្វើឱ្យធនាគារក្រុងស្រ៊ីក្លាយជាស្ថាប័នហិរញ្ញវត្ថុនាំមុខគេមួយដែលមានលទ្ធភាពធ្វើអាជីវកម្ម លើឆាកអន្តរជាតិ។ រាប់ចាប់តាំងពីខែតុលាឆ្នាំ២០១៥ លោកមានទំនួលខុសត្រូវបន្តែមទៀតលើការត្រួតពិនិត្យផ្នែកម៉ាឃីតធីង សកម្មភាពផ្សព្វផ្សាយ និងស្លាកសញ្ញា ការទំនាក់ទំនង និងផ្នែកគាំទ្រធុរកិច្ចសង្គម។ លោក Rohit ទទួលបានបរិញ្ញាបត្រលើជំនាញវិស្វកម្មអេឡិចត្រូនិច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពី សាកលវិទ្យាល័យ XLRI នៃប្រទេសឥណ្ឌា។លើសពីនេះទៅទៀតលោកជាគ្រូបង្គោលខ្សែក្រវាត់ខ្មៅ និងអ្នកអប់រំផ្នែក Six Sigma ប្រកបដោយវិជ្ជាជីវៈ ។

 
 
 
លោកស្រី Duangdao Wongpanitkrit សមាជិក 
លោកស្រី Duangdao Wongpanitkrit ត្រូវបានតែងតាំងជាអគ្គនាយិកានាយកដ្ឋានហិរញ្ញវត្ថុ នៃធនាគារក្រុងស្រ៊ីនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៣។ លោកស្រីបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Thammasat និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Chulalongkorn។ បន្ថែមពីនេះលោកស្រីទទួលបានសញ្ញាបត្របញ្ជាក់ពីជំនាញផ្នែកគណនេយ្យសាធារណៈ Certified Public Accountant ពី CPA ព្រះរាជាណាចក្រថៃ។ លោកស្រី Duangdao មានបទពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមស្ថាប័ននានា ដូចជា KPMG, Star petroleum និងធនាគារ Standard Chartered Bank ។

 
 
 
លោក Piyasak Ukritnukun សមាជិក
លោក Piyasak Ukritnukun មានតួនាទីជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Ngern Tid Lor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនក្រុងស្រ៊ីក្រុប។ បន្ទាប់ពីចូលបម្រើការងារនៅក្នុងក្រុមហ៊ុនក្រុងស្រ៊ីក្រុបនៅឆ្នាំ ២០០៨ លោកបានចំណាយពេលប្រមាណជាង៥ឆ្នាំក្នុងមុខតំណែងជាអគ្គនាយកទីផ្សារ និងអភិវឌ្ឍអាជីវកម្ម មុនពេលទទួលតួនាទីជាអគ្គនាយកគ្រប់គ្រងនៅឆ្នាំ២០១៣។ ជុំវិញការបណ្តុះបណ្តាលវិជ្ជាជីវៈលោក Piyasakបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអន្តរជាតិពីសាកលវិទ្យាល័យ Thammasat ក្នុងឆ្នាំ១៩៩៩ និងទទួលបានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុរដ្ឋបាលពាណិជ្ជកម្មនៅឆ្នាំ២០០៣។

 
 
 
លោក ហួត អៀងតុង សមាជិក
លោកឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ហត្ថាកសិករ លីមីតធីត ក្នុងឆ្នាំ១៩៩៦ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៏ជាច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុដែលជា កត្តាធ្វើឱ្យ លោកក្លាយជា ប្រតិបត្តិករយ៉ាងប៉ិនប្រសប់ ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ១៩៩១ លោកបានបន្តថ្នាក់ក្រោយឧត្តមផ្នែករដ្ឋបាលជំនួញពីសាកលវិទ្យាល័យបៀលប្រាយ។ ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួមនៅក្នុងសិក្ខាសាលាជាច្រើន ពាក់ព័ន្ធ នឹងវិស័យមីក្រូហិរញ្ញវត្ថុនៅក្រៅប្រទេសដែលរួមមាន ដូចជា ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត ។

 
 
 
លោកបណ្ឌឹត ឌី ដាវុធ ក្រុមប្រឹក្សាភិបាលឯករាជ្យ 
លោកបណ្ឌិត ឌី ដាវុធ ជាទីប្រឹក្សា ប្រកបដោយបទពិសោធន៍និងជំនាញខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ក្នុងប្រវត្តិ្កការងារ គាត់បានធ្វើការនៅវិទ្យាស្ថានជាតិនិងអន្តរជាតិជាច្រើន ជាមួយនឹងតួនាទីនិងគម្រោងសំខាន់ៗ រួមមាន J VK NAGA MOVERS ធនាគារអភិវឌ្ឍន៏អាស៊ី ADB និង SMEC International ជាដើម។ លោកបណ្ឌិត ឌី ដាវុធ បច្ចុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាផ្នែកកម្មវិធីសិក្សា និងជានាយករងថ្នាក់ក្រោយបរិញ្ញានៅសាកលវិទ្យាល័យបៀលប្រាយ ។

 
 
 
លោក ឡូញ ហៃ ក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក ឡូញ ហៃ បានចូលនិវត្ដន៍នៅខែតុលា ឆ្នាំ២០០៨ បន្ទាប់ពីបំរើការងារនៅធនាគារជាតិនៃកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំ។ លោកបានកាន់មុខតំណែងចុងក្រោយជា អគ្គនាយករង និងជាទីប្រឹក្សានៃអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ អំឡុងពេលបំពេញការងារនៅ ធនាគារជាតិនៃកម្ពុជា លោក បានធ្វើការងារនៅក្នុងនាយកដ្ឋាននានាជាច្រើន និងធ្វើការងារទាក់ទងនឹងសកម្មភាពផ្នែកហិរញ្ញវត្ថុទាំងក្នុងតំបន់ និងអន្ដរជាតិដែលទាំងនេះបានធ្វើឱ្យ លោកទទួលបានបទពិសោធន៍ជាច្រើនទាក់ទងនឹងការងាររបស់ខ្លួន ។

 
 
 
លោកស្រី តាល់ ណៃអ៊ីម ក្រុមប្រឹក្សាភិបាលឯករាជ្យ 
លោកស្រី តាល់ ណៃអ៊ីម បានចូលនិវត្តន៍នៅឆ្នាំ ២០១០ បន្ទាប់ពីលោកស្រីបានធ្វើការអស់រយៈពេល ៣០ឆ្នាំ ផ្នែកសេវាកម្មនៅធនាគារជាតិនៃកម្ពុជា ព្រមទាំងធនាគារពាណិជ្ជផងដែរ។ តួនាទីរបស់លោកស្រីចុងក្រោយ គឺជានាយិកាគ្រប់គ្រងទូទៅ សំរាប់ ០៤ នាយកដ្ឋានសំខាន់ៗ ដូចជាអគ្គនាយកដ្ឋាន ត្រួតពិនិត្យ អគ្គនាយកដ្ឋានប្រតិបត្តិការ អគ្គនាយកដ្ឋានស្ថិតិ និងស្រាវជ្រាវសេដ្ឋកិច្ច និង អគ្គនាយកដ្ឋានប្តូររូបិយប័ណ្ណបរទេស ។

 
 

របាយការណ៍ប្រចាំឆ្នាំ២០១៦
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៦។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣១ ខែមីនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៣
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,២៦៥ នាក់
បុគ្គលិកភេទប្រុស ២,២២៨ នាក់
បុគ្គលិកភេទស្រី ១,០៣៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៣០ លាន ដុល្លា
អតិថិជនឥណទានសរុប ១២៨,៩៩០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៣៨៤ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៦,១៣៦ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ