សមាជិកគណៈកម្មាធិការប្រតិបត្តិ

  

លោកឧកញ៉ា ហួត អៀងតុង 
ប្រធានអគ្គនាយក
 
លោកឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ ហត្ថាកសិករ លីមីតធីត ក្នុងឆ្នាំ ១៩៩៤ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ លើវិស័យហិរញ្ញវត្ថុដែលជាកត្តាធ្វើឱ្យលោកក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ ១៩៩១ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរដ្ឋបាល និងគ្រប់គ្រងអាជីវកម្ម។ ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួមសិក្ខាសាលាជាច្រើននៅក្រៅប្រទេសពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជានៅប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត។
លោក Wanchairabin Jitwattanatam 
អនុប្រធានអគ្គនាយក
 
លោក Wanchairabin បានចូលបម្រើការងារនៅ ហត្ថាកសិករ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៦ ដោយនាំមកជាមួយនូវបទពិសោធន៍ជំនាញវិជ្ជាជីវៈការងារចម្រុះ ២០ ឆ្នាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើការគ្រប់គ្រងទូទៅ និងជាពិសេសវិស័យវិស្វកម្មក្នុងក្រុមហ៊ុនសំខាន់ៗមួយចំនួនដូចជាធនាគារអយុធ្យា (ក្រុងស្រ៊ី) ក្រុមហ៊ុន GE Capital និង AT Kearney ។ មុនពេលចូលរួមជាមួយនឹងហត្ថាកសិករ លោក Wanchairabin គឺជានាយកគ្រប់គ្រងផ្នែកគ្រប់គ្រងយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាននៃធនាគារក្រុងស្រ៊ី ដោយលោកមានតួនាទីសំខាន់គ្រប់គ្រងលើការពង្រីកសកម្មភាពអាជីវកម្មរបស់ធនាគារនេះនៅក្នុងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ តាមរយៈបទពិសោធន៍លើវិស័យធនាគារជាមួយនឹងសមត្ថភាពលើការប្រឹក្សាយោបល់លើការដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកបានរៀបចំ និងដឹកនាំផែនការយុទ្ធសាស្រ្តយ៉ាងជោគជ័យជាច្រើនហើយសម្រេចគម្រោងទាំងនោះទៅតាមការកំណត់ចំណែកទីផ្សារ និងទិសដៅអាជីវកម្ម។ គម្រោងសំខាន់ៗទាំងនោះរួមមានការកំណត់យុទ្ធសាស្រ្តក្រុមហ៊ុន ការអភិវឌ្ឍផលិតផល និងចរន្តបែងចែក ការពង្រឹងប្រព័ន្ធ Telemarketing ការកែលម្អដំណើរការខ្សែចង្វាក់ផលិតកម្ម និងការបង្កើតគំរូសេវាកម្មលក់ផលិតផល។ លោក Wanchairabin ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យពាណិជ្ជសាស្រ្តនៃទីក្រុង Melbourne ប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។
កញ្ញា អ៊ឹម វណ្ឌិត  
អគ្គនាយិកា ប្រតិបត្តិការ និងអភិបាលកិច្ច
 
ញ្ញា អ៊ឹម វណ្ឌិត បានចាប់ផ្តើមអាជីពការងារនៅហត្ថាកសិករក្នុងឆ្នាំ ១៩៩៥ ក្នុងចំណោមក្រុមបុគ្គលិកដំបូងគេបង្អស់។ មុនពេលចូលរួមជាមួយនឹង ហត្ថាកសិករ កញ្ញាបានបម្រើការនៅអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា       (អ៊ុនតាក់) សម្រាប់ការៀបចំការបោះឆ្នោតជាតិនៅកម្ពុជា និងអង្គការផ្ដល់ជំនួយមួយរបស់សហរដ្ឋអាមេរិកឈ្មោះ The American Relief Committee ។ កញ្ញា អ៊ឹម វណ្ឌិត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញគណនេយ្យពីសាកលវិទ្យាល័យបៀលប្រាយនៅឆ្នាំ ២០០៨។  កញ្ញាបន្តពង្រីកចំណេះដឹងតាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាលើវិស័យហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធដទៃទៀតទាំងក្នុង និងក្រៅប្រទេស។
លោក ម៉ិច សុខមេត្រី 
អគ្គនាយកអភិវឌ្ឍអាជីវកម្ម
 
លោក ម៉ិច សុខមេត្រី ត្រូវបានដំឡើងតួនាទីជាអនុប្រធានអគ្គនាយកនិងអគ្គនាយកអភិវឌ្ឍអាជីវកម្មនៅខែមករា ឆ្នាំ ២០១៤ បន្ទាប់ពីលោកបានបំពេញការងារអស់រយៈពេល ៨ ឆ្នាំ នៅហត្ថាកសិករ នៅនាយកដ្ឋានទីផ្សារ និងគ្រប់គ្រងហានិភ័យ។ លោកមានបទពិសោធន៍ជាច្រើនលើជំនាញទីផ្សារ ការគ្រប់គ្រងស្លាកសញ្ញា ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម (អនុលោមភាព)។ នៅឆ្នាំ ២០១៣ លោក មេត្រី ទទួលបានសញ្ញាបត្រជាអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យនៃសាលាហិរញ្ញវត្ថុ និងគ្រប់គ្រងហ្វ្រែងហ្វើត។
លោក រស់ វ៉ុល
អគ្គនាយកសវនកម្មផ្ទៃក្នុង
 (អ្នកសង្កេតការណ៍)
លោក រស់ វ៉ុលត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក    និងជាអគ្គនាយកសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០១៥។ លោកមានបទពិសោធន៍ជាង ៨ឆ្នាំ   នៅក្នុងផ្នែកសវនកម្មផ្ទៃក្នុង  និងការគ្រប់គ្រងសាខា និងមានបទពិសោធន៍ជាង ១១ឆ្នាំ លើការគ្រប់គ្រង សវនកម្ម។ លោកទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Preston និងបានបញ្ចប់បរិញ្ញាបត្រជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យ Maharishi Verdic ក្នុងឆ្នាំ១៩៩៨ ផងដែរ។
លោក ទូច លីណា
អគ្គនាយកអនុម័តឥណទាន

លោក ទូច លីណា ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយកនិងអគ្គនាយកប្រតិបត្តិការនៅឆ្នាំ ២០០៣ បន្ទាប់ពីបានចាប់ផ្តើមអាជីពការងារនៅហត្ថាកសិករនៅខែ មីនា ឆ្នាំ ២០០៥។ លោកទទួលខុសត្រូវរាល់ប្រតិបត្តិការរបស់ហត្ថាកសិកររាប់បញ្ចូលទាំងប្រតិបត្តិការឥណទាន និងការគ្រប់គ្រងសាខា។ លោក លីណា បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងឆ្នាំ ២០០៣ ហើយលោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាំងក្នុងនិងក្រៅប្រទេសដូចជា ហ្វីលីពីន វៀតណាម និងលុចសំបួរជាដើម។
លោក យឹម ទិត្យា 
អគ្គនាយកបច្ចេកវិទ្យាព័ត៌មាន
លោក យឹម ទិត្យា បានចូលរួមជាមួយហត្ថាកសិករ នៅខែ កញ្ញា ឆ្នាំ ២០១៧ ក្នុងតួនាទីជានាយកជាន់ខ្ពស់នៃនាយកដ្ឋានផែនការ និងអភិបាលកិច្ចព័ត៌មានវិទ្យា ហើយត្រូវបានដំឡើងឋានៈជាអគ្គនាយកបច្ចេកវិទ្យាព័ត៌មាននៅខែ មិថុនា ឆ្នាំ ២០១៨។ តួនាទីរបស់លោកគឺគ្រប់គ្រងការត្រួតពិនិត្យការងារសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យា ស្ថាបត្យកម្មសហគ្រាស ការគ្រប់គ្រងគម្រោង និងអភិបាលកិច្ចបច្ចេកវិទ្យា សម្រាប់ ហត្ថាកសិករ លីមីតធីត។    
លោក ជឺន បូរាណច័ន្ទបូរ៉ាត់ 
អគ្គនាយកនីតិកម្ម 
 
លោក ជឺន បូរាណច័ន្ទបូរ៉ាត់   បានចូលបំរើការងារនៅហត្ថាកសិករនៅខែធ្នូឆ្នាំ២០១១    ក្នុងតួនាទីជានាយកនីតិកម្ម និងលេខាធិការ។ នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក និងជាអគ្គនាយកនីតិកម្ម។​ លោកមានបទពិសោធន៍ជាង១០ឆ្នាំ នៅធនាគារពាណិជ្ជកម្ម។លោក ច័ន្ទបូរ៉ាត់       បានទទួលសញ្ញាបត្រថ្នាកបរិញ្ញបត្រនីតិឯកជន    និងថ្នាក់អនុបណ្ឌិតពី    សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។
លោក ហ៊ឹម វិបុល 
អគ្គនាយកហិរញ្ញវត្ថុ 
 
លោក ហ៊ឹម វិបុល បានចូលបម្រើការងារនៅហត្ថាកសិករនៅខែ មិថុនា ឆ្នាំ ២០១៥ ដោយនាំមកជាមួយនូវបទពិសោធន៍ជាង ១៧ ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយនឹង ហត្ថាកសិករ លោក វិបុល ធ្លាប់កាន់តួនាទីសំខាន់ជាច្រើនរួមមាន សវនកម្មផ្ទៃក្នុង គណនេយ្យ និងហិរញ្ញវត្ថុ ហើយលោកបានទទួលតួនាទីជាអគ្គនាយកហិរញ្ញវត្ថុនៅស្ថាប័នមីក្រូហិរញ្ញវត្ថុធំមួយ។ បន្ថែមពីលើតួនាទីនេះ លោក វិបុល បានទទួលខុសត្រូវក្នុងការគ្រប់គ្រងគម្រោងនៃការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូលផងដែរ។  ជាមួយលទ្ធផលឆ្នើមក្នុងការសិក្សា លោក វិបុល បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ២០០២ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យនៅឆ្នាំ ២០០៥។ នៅឆ្នាំ ២០១៧ លោកបានបញ្ចប់ការសិក្សាពី ACCA ហើយបានក្លាយជាសមាជិកនៃសមាគមគណនេយ្យករជំនាញ (ACCA) នៃចក្រភពអង់គ្លេសនៅខែ កុម្ភៈ ឆ្នាំ ២០១៨។
លោក សេម សោភ័ណ 
អគ្គនាយកធនធានមនុស្ស
 
លោក សេម សោភ័ណ បានចូលបម្រើការងារនៅហត្ថាកសិករនៅខែធ្នូ ឆ្នាំ ២០១០ ក្នុងតួនាទីជានាយកនាយកដ្ឋានធនធានមនុស្ស។ លោកមានបទពិសោធន៍ការងារជាង ២៧ ឆ្នាំ ក្នុងវិស័យផ្សេងៗ រួមមានការគ្រប់គ្រងធនធានមនុស្សរយៈពេល ១៤ ឆ្នាំ ការអភិវឌ្ឍស្ថាប័ន និងការធ្វើផែនការធានមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ លោក សោភ័ណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញការអភិវឌ្ឍភាពជាអ្នកដឹកនាំពីសាកលវិទ្យាល័យ Eastern University ក្នុងរដ្ឋ Philadelphia នៃសហរដ្ឋអាមេរិក និងបរិញ្ញាបត្រលើជំនាញនីតិសាធារណៈពីសាកលវិទ្យាល័យន័រតុន។
លោកស្រី ឆេង សុគន្ធ 
អគ្គនាយិកាគ្រប់គ្រងហានិភ័យ
 
លោកស្រី ឆេង សុគន្ធ បានចាប់ផ្តើមការងារនៅហត្ថាកសិករនៅខែ មេសា ឆ្នាំ ២០១៥ ក្នុងតូនាទីជានាយិកានាយកដ្ឋានហានិភ័យ និងប្រតិបត្តិតាម។ មុនពេលចូលបម្រើការងារនៅ ហត្ថាកសិករ លោកស្រីបានឆ្លងកាត់បទពិសោធ ៩ ឆ្នាំ នៅធនាគារមួយ។ លោកស្រីបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលជាច្រើនដែលមានដូចជា ការកំណត់ហានិភ័យក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ផែនការនិរន្តរភាពអាជីវកម្ម ការគ្រប់គ្រងបង្ការហានិភ័យ ភតិសន្យាហិរញ្ញវត្ថុ ហិរញ្ញប្បទានពាណិជ្ជកម្មលើជំនួញ ឥណទាន ផ្នែកទីផ្សារ និងវគ្គគរុកោសល្យបង្រៀនភាសាអង់គ្លេសជាដើម។ លោកស្រីទទួលបានបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ ២០០៦ ព្រមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ ២០១១។ លោកស្រីទទួលបានសញ្ញាបត្រជាអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យនៃសាលាហិរញ្ញវត្ថុនិងគ្រប់គ្រងហ្វ្រែងហ្វើត នៅឆ្នាំ ២០១៧។
 
លោក ដួង ច័ន្នសុវិជ្ជា 
អគ្គនាយកលក់និងចែកចាយ

លោក ដួង ច័ន្នសុវិជ្ជា ចូលបម្រើការងារនៅ ហត្ថាកសិករ ឆ្នាំ ២០១៧ ក្នុងតួនាទីជានាយកនាយកដ្ឋានផ្នែកប្រតិបត្តិការហានិភ័យ និងការគ្រប់គ្រងការកេងបន្លំ។ ហើយត្រូវបានតម្លើងឋានៈជាអគ្គនាយក អគ្គនាយកដ្ឋានលក់ និងចែកចាយ នៅក្នុងខែ សីហា ឆ្នាំ ២០១៨ ។ លោកមានបទពិសោធន៍ជាង ១៦ ឆ្នាំ ក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ 
 
កញ្ញា ហេង ស្រីប៉ុច 
នាយិកាប្រតិបត្តិតាម (អ្នកសង្កេតការណ៍)

កញ្ញា ហេង ស្រីប៉ុច ទើបចូលបម្រើការងារនៅហត្ថាកសិករ ក្នុងតួនាទីជានាយិកាប្រតិបត្តិតាម (អនុលោម) បន្ទាប់ពីការដាក់បញ្ចូលគ្នាជាមួយនឹងធនាគារក្រុងស្រ៊ី។ កញ្ញាធ្លាប់ទទួលតួនាទីជានាយិកានៃនាយកដ្ឋាននៅធនាគារពាណិជ្ជជាង ៦ ឆ្នាំ ដែលរាប់បញ្ជូលទាំងការងារប្រតិបត្តិតាម ក្រមច្បាប់ ការអនុវត្តភាពពន្ធលើជនបរទេស វិធាន Volcker និងគ្រោងការគ្រប់គ្រងហានិភ័យ។ កញ្ញា ស្រីប៉ុច បានទទួលការបណ្តុះបណ្តាលជំនាញនៅតៃវ៉ាន់ សិង្ហបុរី និង ប្រទេសថៃ លើផ្នែកប្រតិបតិ្តតាម ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការធនាគារ។

 


របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ