ហត្ថាកសិករលីមីតធីតប្រកាសភាពជោគជ័យ លើការចាប់ដៃគូអាជីវកម្មជាមួយធនាគារក្រុងស្រ៊ីប្រទេសថៃ

ភ្នំពេញ ថ្ងៃទី១៩​ ខែតុលា ឆ្នាំ​២០១៦: ហត្ថាកសិករ លីមីតធីត​ដែល​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​អំពី​ភាព​ជោគ​ជ័យ​លើ​ការ​ចាប់​ដៃ​គូ​អាជីវ​កម្ម​ថ្មី​ដោយ​បាន រួម​បញ្ចូល​គ្នា​ជា​ស្ថាពរ​ជា​មួយ​ធនា​គារ​ក្រុង​ស្រ៊ី​ដែល​ជា​ធនា​គារ​ធំ​ជាង​គេ​របស់​ព្រះ​រាជា​ណា​ចក្រ​ថៃ។

ក្នុង​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​របស់​ហត្ថា​កសិករ​នេះ​យើង​សង្កេត​ឃើញ​មាន​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​ឯកឧត្តម ជា ចាន់តូ អគ្គ​ទេ​សាភិ​បាល ធនាគារ​ជាតិ​នៃ​កម្ពុជា​ភ្ញៀវ​កិត្តិ​យស​ដែល​អញ្ជើញ​មក ពី​បណ្តា​ក្រសួង​មន្ទីរ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​រដ្ឋ​និង​ឯក​ជន​ព្រម​ទាំង​អតិថិ​ជន​ជា​ច្រើន​កុះ​ករ​នៅ​សណ្ឋា​គារ​សូហ្វី​តែល​ភូ​គី​ត្រា​ភ្នំពេញ។ លោកឧកញ៉ា ហួតអៀងតុង ប្រធានអគ្គនាយក ហត្ថា​កសិករ​លីមីតធីត​បាន​​ធ្វើ​បទ​អធិប្បាយ​ស្វាគមន៍​និង​បង្ហាញ​សាធារណៈ​ជន​អោយ​ជ្រាប​កាន់​តែ​ច្បាស់​ពី​ដំណើរ​ការ​នៃ​ការ​ដាក់​បញ្ចូល​គ្នា​និង​ទស្សន​វិស័យ​នៅ​ពេល​ អនាគត​បន្ទាប់​ពី​ស្ថាប័ន​ទំាង​ពីរ​ដាក់​បញ្ចូល​គ្នា។ លោក​បាន​លើក​ឡើង​ថា“ អស់​រយៈ​ពេល​ប្រមាណ​ជាង​២​ទស្ស​វត្ស​កន្លង​មក​នេះ​ដោយ​មាន​ទស្សន​វិស័យ​វែង​ឆ្ងាយ​ជា​មួយ​ការ​ប្រតិបត្តិ​បេស​កម្ម​យ៉ាង​មោះ​មុត​ហត្ថា​កសិករ​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​លំដាប់​កំពូល​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​អតិថិ​ជន​ក៏​ដូច​ជា​អ្នក​វិនិយោគ​គិន​ក្រៅ​ប្រទេស​ជា​ច្រើន។មក​ទល់​ថ្ងៃ​នេះ​ហត្ថា​កសិករ​បាន​នឹង​សម្រេច​គោល​ដៅ​តាម​ទស្សន​វិស័យ​របស់​ខ្លួន​យ៉ាង​ត្រចះ​ត្រចង់ ”។ លោក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា“ ជាង​នេះ​ទៅ​ទៀត​ហត្ថា​កសិករ​បាន​កំលាយ​ខ្លួន​ជា​ផ្នែក​មួយ​របស់​ធនាគារ​ក្រុង​ស្រ៊ី​ដែល​ជា​ធនាគារ​ឈាន​មុខ​គេ​នៅ​ព្រះ​រាជា​ណាចក្រ​ថៃ​ និង​ជា​ពិសេស​បាន​ក្លាយ​​ខ្លួន​ជា​ក្រុម​ហ៊ុន​មួយ​របស់​សម្ព័ន្ធ​ហិរញ្ញ​វត្ថុ​លំដាប់​ពិ​ភព​លោក MUFG របស់​ប្រទេស​ជប៉ុន​ផង​ដែរ។ ការ​ដាក់​បញ្ចូល​គ្នា​រវាង​ហត្ថា​កសិករ​និង​ធនាគារ​ក្រុង​ស្រ៊ី​នឹង​នាំ​មក​នូវ​សេវា​កម្ម​ធនាគារ​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​បម្រើ​ជូន​អតិថិ​ជន​និង​សាធារណៈ​ជន” ។ លោក Noriaki Goto ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ​ក្រុង​ស្រ៊ី បាន​បង្ហាញ​ទស្សន​វិស័យ​ក្នុង​នាម​ជា​ម្ចាស់​ភាគ​ទុន​និក​ថ្មី​ថា“ តាម​រយៈ​ការ​ដាក់​បញ្ចូល​គ្នា​នេះ ហត្ថា​កសិករ នឹង​ក្លាយ​ជា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​កាន់​តែ​រឹង​មាំ​ថែម​មួយ​កម្រិត​ទៀត។ Krungsri នឹង​ជួយ​គាំ​ទ្រ​ឲ្យ​ប្រតិ​បត្តិ​ការ​អាជីវ​កម្ម ហត្ថា​កសិករ កាន់​តែ​រីក​ចម្រើន និង​ពង្រឹង​សមត្ថ​ភាព​របស់​ហត្ថា​កសិករ ដើម្បី​ចាប់​យក​ទីផ្សារ​អាជីវ​កម្ម​ថ្មី ដែល​ក្នុង​នោះ Krungsri នឹង​ជួយ​ផ្តួច​ផ្តើម​អភិវឌ្ឍ និង​លក់​ផលិត​ផល​ថ្មីៗ ចែក​រំលែក​នូវ​ចំណេះ​ជំនាញ​ផ្នែក​ផលិត​ផល​មីក្រូហិរញ្ញ​វត្ថុ SME និង ឥណទាន​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ព្រម​ទាំង​ជួយ​សម្រប សម្រួល​ក្នុង​កា​រ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌​មាន​វិទ្យា និង​គ្រប់​គ្រង​ហានិ​ភ័យ រួម​ទាំង​ផ្ទេរ​នូវ​ចំណេះ​ធ្វើ និង​ផ្តល់​ឱកាស​ការ​ងារ ដល់​និយោ​ជិក ហត្ថា​កសិករ នៅ​ក្នុង​តំបន់​អាស៊ាន និង​ជុំ​វិញ​ពិ​ភព​លោក។ “ លោក​បាន​បន្ថែម​ទៀត​ថា​ភាព​ជា​ដៃ​គូ​ជា​មួយ​ហត្ថា​កសិករ បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​រវាង MUFG និង​ក្រុង​ស្រ៊ី ចំពោះ​ហត្ថា​កសិករ និង​ចំពោះ​សេដ្ឋ​កិច្ច​កម្ពុជា។ ជា​ពិសេស ការ​ប្រតិ​បត្តិ​ការ​ងារ​ប្រ​កប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​ការ​ផ្តួច​ផ្តើម​អំពី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុម​ហ៊ុន​នឹង​នៅ​តែ​រក្សា​ដដែល ”។ ក្នុង​នាម​ជា​អាជ្ញាធរ​អាណា​ព្យាបាល​ឯកឧត្តម​ជា​ចាន់ តូ អគ្គ​ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​បាន​ថ្លែង​សន្ទរ​កថា​ដ៏​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ។ឯកឧត្តម​បាន​គូស​បញ្ជាក់​ពី​ទស្សនៈ​ជា​វិជ្ជ​មាន​ជា​ច្រើន​លើ​ការ​ដាក់​បញ្ចូល​គ្នា​នេះ​រវាង​ស្ថាប័ន​ទាំង​ពីរ​ដោយ ចាត់​ទុក​ព្រឹត្តិ​ការណ៍​នេះ​ជា​ចលករ​មួយ​ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សំរាប់​អតិថិ​ជន​ព្រម​ទាំង​ជ្រុំ​ជ្រែង​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។ បន្ទាប់​ពី​មតិ​ចាប់​អារម្មណ៍​ពី​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​គណៈ​គ្រប់​គ្រង​ភ្ញៀវ​កិត្តិ​យស​ទាំង​អស់​បាន​ទទួល​ភាព​រីករាយ​ នូវ​ទស្សនីយ​ភាព​នៃ​ការ​សម្តែង​របាំ​តន្រ្តី​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ប្រកប​ដោយ​ក្តី​សោម​នស្ស​ក្រៃ​លែង។ 

 
   
 

របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ