ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន គឺជាប្រភេទឥណទាន ផ្តល់ជូន អតិថិជនដែលមានតម្រូវ ការទិញសម្ភារប្រើប្រាស់ផ្សេងៗ ក្នុង គោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ក្នុងគ្រួសារ ដើម្បីលើកកម្ពស់កម្រិតជីវភាពឲ្យកាន់តែមានភាពរីកចម្រើន តាមរយៈ ការមានសម្ភារប្រើប្រាស់សមរម្យ។ឥណទាននេះត្រូវបានផ្តល់ជូនសម្រាប់អតិថិជនទូទៅជាមួយនឹងអត្រាការប្រាក់និងរយៈពេលនៃកម្ចីសមរម្យ។

លក្ខណៈពិសេសនៃឥណទាន
  • ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ
  • រយៈពេល : រហូតដល់ ៣៦ខែ
  • ទំហំឥណទាន : រហូតដល់ ៥.០០០ ដុល្លារអាមេរិក (សមមូលនឹងរូបិយប័ណ្ណផ្សេង)
  • អត្រាការប្រាក់ : ត្រឹមតែ ១,៥០%
  • វិធីសាស្រ្តទូទាត់សង : តាមការចចារ
លក្ខខណ្ឌស្នើសុំសេវាកម្ម
ដើម្បីស្នើសុំសេវាកម្មហិរញ្ញវត្ថុនៅហត្ថាកសិករ ឯកត្តជនតម្រូវអោយមានលក្ខខណ្ឌដូចខាងក្រោម៖
  • ជាប្រជាពលរដ្ឋស្របច្បាប់
  • ជាអ្នកតាំងលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការរបស់ហត្ថាកសិករ
  • មានអាជីវកម្ម និងប្រាក់ចំណូលជាប្រចាំ
  • ប្រកបមុខរបរស្របច្បាប់ មានប្រវត្តិកេរ្តិ៍ឈ្មោះល្អ
  • មិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋ
  • មានឯកសារសម្គាល់ខ្លួន ព្រមទាំងមានទ្រព្យធានា 
កំណត់សម្គាល់: អត្រាការប្រាក់ទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។
​​​            កម្រៃសេវាផ្សេងៗដែលពាក់ព័ន្ធនឹងត្រូវគិតពីអ្នកដាក់ពាក្យស្នើសុំ។

* កម្មវត្ថុ

* នាមត្រកូល-នាមខ្លួន

* អ៊ីម៉ែល

* លេខទូរសព្ទ

* បញ្ចេញមតិ

* Security Code  
របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៩៩ នាក់
បុគ្គលិកភេទប្រុស ២,៣២៩ នាក់
បុគ្គលិកភេទស្រី ១,០៧០ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៩៦ លាន ដុល្លារ
អតិថិជនឥណទានសរុប ១៣៩,៧៣៧ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤៣៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៣១,៤០៥ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ