ហត្ថាកសិករឧបត្ថម្ភអគារមន្ទីរពេទ្យមួយខ្នងដល់មន្ទីរពេទ្យបង្អែកភ្នំក្រវាញ

ពោធិ៍សាត់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧: អគារមន្ទីរពេទ្យថ្មីស្រឡាងមួយខ្នងក្រោមគម្រោងឧបត្ថម្ភពីអង្គការ ហត្ថាកសិករ ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញខេត្តពោធិ៍សាត់វេលាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ពិធីសម្ពោធអគារសម្រាកព្យាបាលក្រោមគម្រោងមូលនិធិនៃអង្គការហត្ថាកសិករ មានការចូលរួមពីសំណាក់ មន្រ្តីរដ្ឋបាលខេត្ត មន្ត្រីពាក់ព័ន្ធផ្សេងៗ និងជាពិសេសវត្តមាន លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត ជាច្រើនរូបទៀត ។

ផ្អែកលើបទកថារបស់ លោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានឲ្យ ដឹងថា អគារមន្ទីរពេទ្យថ្មីនេះ ជាអគារមួយជាន់ផ្ទាល់ដីមានបន្ទប់សម្រាកព្យាបាលចំនួន០៥ និងបន្ទប់ទឹកចំនួន៣ បានសាងសង់ប្រកបទៅដោយគុណភាពស្តង់ដារបច្ចេកទេស ក្នុងវិមាត្រ៧ម៉ែត្រគុណនឹង២៥ម៉ែត្រ។ សំណង់អគារនេះបញ្ចប់ការសាងសង់ ក្នុងរយ:ពេល៥ខែ ដែលចំណាយអស់ថវិកា ប្រមាណ៥ម៉ឺនដុល្លារអាមេរិក ក្រោមគម្រោងឧបត្ថម្ភនៃមូលនិធិ អង្គការហត្ថាកសិករ តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត។ ជាមួយអគារជំនួយថ្មីនេះ លោកមានជំនឿចិត្តយ៉ាងមុតមាំថា មន្ទីរពេទ្យបង្អែកភ្នំក្រវាញនឹងមានលទ្ធភាពកាន់តែសកម្មក្នុងការផ្តល់សេវាសុខាភិបាលសាធារណជូនប្រជាជនក្នុងស្រុកក្រវាញទាំងមូល ។ ជាមួយភាពអំណររីករាយក្រៃលែងលើសកម្មភាពសង្គមដ៏ថ្លៃថ្លានេះ លោកក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់នៃខេត្តពោធិ៏សាត់ សូមថ្លែងអំណរគុណចំពោះហត្ថាកសិករ និងជាពិសេស លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកព្រមទាំងសមាជិកសមាជិកាទាំងអស់ ដែលតែងតែដឹកនាំជ្រុំជ្រែងការអភិវឌ្ឍសហគមន៍តាមសកម្មភាពសង្គមផ្សេងៗ ។ លោកបានចាប់អារម្មណ៍ឃើញថា ហត្ថាកសិករ មិនត្រឹមតែជាស្ថាប័ននាំមុខលើសកម្មភាពអាជីវកម្មហិរញ្ញវត្ថុនោះទេ ហត្ថាកសិករក៏បានបង្ហាញវត្តមានជាវិស័យឯកជនដ៏សកម្មមួយលើការចូលរួមជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ផងដែរ ។បន្ថែមលើមតិ លោក ខូយ ឌី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឆ្លៀតឱកាសដ៏មានតំលៃនេះថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ ថ្នាក់ដឹកនាំ និងបុគ្គលិក ហត្ថាកសិករ ទាំងអស់ដែលជានិច្ចជាកាលតែងតែចូលរូមក្នុងសកម្មភាពសង្គម ជាពិសេសការចូលរួមទ្រទ្រង់លើគ្រប់វិស័យនៅខេត្តពោធិ៍សាត់ ក៏ដូចបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម បានថ្លែងកោតសរសើរ ចំពោះស្មារតីចូលរួមសកម្មភាពសង្គមនិងមនុស្សធម៌របស់ ហត្ថាកសិករ ដែលស្តែងចេញពីសន្តានចិត្តនិងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់វិស័យឯកជនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលមានតម្រូវការជាចាំបាច់ ។ ឯកឧត្តមបានអោយដឹងថា ក្រៅពីវិស័យសុខាភិបាលដែលជាអតិភាព ហត្ថាកសិករក៏បានចូលរួមយ៉ាងសកម្មលើការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតជាឱកាសការងារ ការចែករំលែកចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាពិសេសការដោះស្រាយនិងនីតិវិធីចាកចេញពីបំណុលវ័ណ្ឌក។ កាលពីឆ្នាំកន្លងៗទៅ យើងក៏សង្កេតឃើញសមិទ្ធផលនានាជាច្រើនដែលហត្ថាកសិករបានប្រើប្រាស់ថវិកា ផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍសហគមន៍មានដូចជា ការសាងសង់សាលារៀន ការផ្តល់ជាសម្ភារសិក្សា ជូនសិស្សានុសិស្ស ការផ្តល់បរិក្ខារសម្រាប់សួនច្បារសាធារណៈ និងការចូលរួមថែរក្សាបរិស្ថានជាដើម ។ ចំពោះការងារមនុស្សធម៌ ដែលមិនអាច កាត់ថ្លៃបាននេះ ឯកឧត្ដមសូមជូនពរឲ្យ ហត្ថាកសិករ កាន់តែមានការគាំទ្រពីអតិថិជនបន្ថែមទៀត។

របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ