ហត្ថាកសិករ លីមីតធីត នឹងបន្ថែមដើមទុនរហូតដល់១៥លានដុល្លារអាមេរិកបន្ថែមទៀត

ភ្នំពេញ ថ្ងៃទី២១ ខែមេសាឆ្នាំ ២០១៧: ពិ​​ធីសន្និសីទសារព៌ត័មានស្តីពីការបង្កើនដើមទុននេះ ត្រូវបាន​ប្រ​ព្រឹត្តឡើងនាថ្ងៃទី២១ ខែមេសាឆ្នាំ ២០១៧ នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់នៃក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិក និងតំណាងមកពីធនាគារអាយុធ្យា (ឬធនាគារក្រុងស្រ៊ី) ដែល​ជាក្រុមហ៊ុន​អាណាព្យាបាលព្រមទាំង អ្នកសារព័ត៌មាន ​​​មក​ពីប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាច្រើន។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានលើកឡើងពីប្រវត្តិរបស់ស្ថាប័ន ប្រតិបត្តិការ​អាជីវកម្ម និងសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់ គិតចាប់តាំងពីការកកើតនាដើមទសវត្សរ៍ទី ៩០ រហូតមកដល់បច្ចុប្បន្ន។ ជាការពិតណាស់ ហត្ថាកសិករ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ជាង ២ទស្សវត្សរ៍មកហើយ ដែលបាន​ពង្រីកខ្លួនពីប្រតិបត្តិករ​ឥណទាន​ខ្នាត​តូចបំផុត ទៅ​ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ផ្តល់​ឥណទាន​សម្រាប់​អាជីវកម្ម ព្រម​ទាំង​​ទទួលបានអាជ្ញាប័ណ្ណប្រកប​អាជីវកម្ម​ទទួល​ប្រាក់​បញ្ញើសន្សំ​ ពី​ធនាគារជាតិ​នៃកម្ពុជា។ លោកឧកញ៉ា ហួត អៀងតុង បានរំលឹកឡើងថា “ដំបូងឡើយហត្ថាកសិករ ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ឥណទាន​ខ្នាតតូចបំផុតដល់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទក្នុងឃុំចំនួន៤ នៃខេត្តពោធិ៍សាត់ នៅឆ្នាំ១៩៩៤។ ជាមួយនឹង​បទពិសោធន៍ដ៏ចាស់ទុំជាង២ ទសវត្សរ៍កន្លងមក ហត្ថាកសិករ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ថ្នាក់​លេខ៣ ក្នុង​ព្រះ​រាជាណាចក្រ កម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុ យ៉ាងសម្បូរបែបដល់អតិថិជនប្រ​ភេទផ្សេងៗគ្នា​ក្នុងប្រទេសកម្ពុជា” ។ បច្ចុប្បន្ននេះ ហត្ថាកសិករ មានបណ្តាញ​​ប្រតិបត្តិការនៅគ្រប់ខេត្តរាជធានីទូទាំងប្រទេសកម្ពុជា​ ដែលកំពុងផ្តល់សេវាហិរញ្ញវត្ថុជា ច្រើនរួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាប្រមូលសាច់ប្រាក់ និងសេវាធានារ៉ាប់រងខ្នាតតូចដើម្បីបំពេញ​ទៅ​តាម​តម្រូវការ​ផ្សេងៗ​របស់​អតិថិជន។ ដើម្បី​ធានា​បាន​ការ​រីកចំរើន និង​វិវត្តប្រកប​ដោយ​និរន្តរភាព ការ​បន្ថែម​ដើមទុន​ថ្មីនឹងជួយ​ឲ្យ​ហត្ថាកសិករ​ចាប់​យក​ទី​ផ្សារ​សក្កានុពល។ លោកឧកញ៉ា ហួត អៀងតុង បានបន្ថែមថា "ដើមទុនថ្មីចំនួន ១៥ លានដុល្លារអាមេរិកនេះ នឹងជួយឱ្យហត្ថាកសិករ បន្តការរីកលូតលាស់ ព្រម​ទាំង​រក្សាជំហរដ៏រឹងមាំខ្លួន​ក្នុងទីផ្សារ ហិរញ្ញវត្ថុនៅកម្ពុជា ព្រម​ទាំងចូលរួមចំណែកបំពេញចក្ខុវិស័យរបស់យើង ក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ចេញពីភាពក្រីក្រ ជាពិសេសជម្រុញខឿនសេដ្ឋកិច្ចជាតិ "។

លោក Sudargo (DAN) Harsono អនុប្រធានអគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារក្រុងស្រ៊ី និងជាប្រធានក្រុមប្រឹក្សាភិបាល របស់ហត្ថាកសិករ បានសម្តែងការសាទរ ចំពោះភាពរីកចម្រើនលូតលាស់ និង​សម្រេច​បាន​របស់ហត្ថាកសិករក្នុង​រយៈពេល​កន្លងមក។ ក្នុងនាមជាក្រុមហ៊ុនអាណាព្យាបាល លោកសូមកោតសរសើរ ដល់គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករទាំងអស់ ដែលបានខិតខំប្រឹង​ប្រែង​រហូត​ទទួល​បានជោគជ័យយ៉ាង​ត្រចះត្រចង់​បែប​នេះ។ លោក​បាន​លើកឡើងថា “ជំនួសមុខ​ឲ្យ​ថ្នាក់គ្រប់គ្រង​នៃ​ធនាគារ​ក្រុងស្រ៊ី យើងសូម​អរគុណជាអនេកប្បការ​ដល់​ថ្នាក់​គ្រប់​គ្រង និង​បុគ្គលិក​ទាំង​អស់​ដែល​បាន​ខិតខំប្រឹង​ប្រែង ក្នុង​ការក៏សាង​ហត្ថាកសិករ រហូត​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​លើ​ទី​ផ្សារ​ដូច​ពេល​បច្ចុប្បន្ន”។ ដោយ​គិតដល់ទីផ្សារដែលមិន​ទាន់​បាន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុពី​​ធនាគារ​ពាណិជ្ជ ឬគ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ ដូច្នេះ​ធនាគារ​ក្រុង​ស្រ៊ី​ចង់​ធានា​ឲ្យ​បាន​ថា ដើមទុន​របស់ហត្ថាកសិករ មាន​ច្រើន​ គ្រប់គ្រាន់​សម្រាប់ផ្តល់​ឲ្យ​ទៅ​អតិថិជន​ទាំង​អស់នោះ។ លោក​ Sudargo (DAN) Harsono បានបន្ថែមថា: «ដោយមើល​ឃើញ​ឱកាស​វិនិយោគដ៏ធំ​នៅ​ក្នុងទី​ផ្សារ​ប្រ​ទេស​កម្ពុជា ជា​ពិសេសទៅ​លើ​​ចំណែកទីផ្សារដែលមិនទាន់បានបំពេញតម្រូវ​ការ​នៅ​ឡើយ ការបន្ថែម​ដើមទុន​ថ្មីនេះមិន​ត្រឹម​តែ​ធានា​ការសន្ទុះនៃការរីកចំរើនឥតឈប់​ឈរ​​បស់​ហត្ថាកសិករនោះ​ទេ ប៉ុន្តែ​វានឹង​ជួយឲ្យហត្ថាកសិករ​មាន​ដើម​ទុន​គ្រប់​គ្រាន់​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ដូច​ជា​ការ​បង្កើត​ផលិតផល​ថ្មីដើម្បី​ផ្តល់​ជូន​អតិថិជនទៅ​តាម​តម្រូវការ​។ ការបន្ថែមដើមទុននេះ បញ្ជាក់ជាថ្មីម្តង​ទៀតនូវការប្តេជ្ញាចិត្ត មកលើហត្ថាកសិករ ព្រមទាំង​ការ​ជឿជាក់យ៉ាងមុតមាំលើ​ការ​រីកចំរើន និង​ការវិវត្ត​ដ៏ល្អនៃ​សេដ្ឋកិច្ច​កម្ពុជា។ បំណង​ប្រាថ្នារបស់​ហត្ថាកសិករ គឺចង់​ក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅ​កម្ពុជា ហើយនឹងអាចទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ក្នុងពេលអនាគត”។

របាយការណ៍ប្រចាំឆ្នាំ២០១៦
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៦។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ