ហត្ថាកសិករ ប្រារព្ធខួបមួយឆ្នាំនៃការដាក់បញ្ចូលគ្នាជាមួយនឹងធនាគារក្រុងស្រ៊ី

ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ហត្ថាកសិករ លីមីតធីតបានរៀបចំពិធីរំលឹកខួប មួយឆ្នាំនៃការដាក់បញ្ចូលគ្នាជាមួយធនាគារក្រុងស្រ៊ីដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥នៃព្រះរាជាណាចក្រថៃឡង់។ កម្មវិធីនេះរៀបចំឡើងនៅ ហត្ថាកសិករការិយាល័យកណ្តាលដែលមានការចូលរូមពីសំណាក់ប្រធានក្រុមប្រឹក្សា ភិបាល គណៈគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងគណៈគ្រប់គ្រងនៃធនាគារ ក្រុងស្រ៊ីផងដែរ។

នៅក្នុងឱកាសនេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករបានចែករំលែកក៏ដូចជាធ្វើការបរិយាយត្រួសៗពីបេសកម្ម នឹងដំណើរនៃការផ្លាស់ប្តូររបស់ហត្ថាកសិករកន្លងមកដោយមានការជ្រុមជ្រែងពីសំណាក់ធនាគារដែលជាអាណាព្យាបាល និងប្រធានក្រុមប្រឹក្សាភិបាលផ្ទាល់ដែលក្នុងនោះ រួមមានទាំងការអភិវឌ្ឍន៍អាជីវកម្ម ការអនុវត្តប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រតិបត្តិការក៏ដូចជាការអភិវឌ្ឍធនធានមនុស្សផងដែរ។ លោកបន្ថែមទៀតថា “ ហត្ថាកសិករបានរួមបញ្ចូលគ្នាជាមួយធនាគារក្រុងស្រ៊ីយ៉ាងជោគជ័យនៅខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីការដាក់បញ្ចូលគ្នារួចរាល់មកខ្ញុំសង្កេតឃើញថា យើងទទួលបានការចូលរួមជ្រុមជ្រែងខ្ពស់ពីក្រុមហ៊ុនដែលជាអាណាព្យាបាល ក្នុងនោះផងដែរ ធនាគារក្រុងស្រ៊ីបានអញ្ជើញគណៈគ្រប់គ្រងជាន់ខ្ពស់របស់យើងចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីការអភិវឌ្ឍន៍អាជីវកម្ម ផលិតផល ការគ្រប់គ្រងនិងការបញ្ចៀសនិងគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាមជាដើម ហើយអ្វីដែលពិសេសទៀតនោះធនាគារក្រុងស្រ៊ីបានបន្ថែមបុគ្គលិកជំនាញក្នុងការចូលរួមលើកកម្ពស់ការអនុវត្តអាជីវកម្មនាពេលបច្ចុប្បន្នរបស់យើងផងដែរ។ លោកបញ្ជាក់បន្ថែមថា ជុំវិញការជួយជ្រុមជ្រែង ពីក្រុមប្រឹក្សាភិបាលក៏ដូចជាអ្នកជំនាញមកពីធនាគារក្រុងស្រ៊ីធ្វើអោយអាជីវកម្មរបស់ហត្ថាកសិករមានការកើនឡើងនឹងរីកចម្រើនគួរអោយកត់សម្គាល់។ កត្តាទាំងនេះហើយដែលនឹងនាំអោយហត្ថាកសិករក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេនៅកម្ពុជា។

លោក Dan Harsono គណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារក្រុងស្រ៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ហត្ថាកសិករ បានបង្ហាញការពេញចិត្តនិងមតិកោតសរសើរមកកាន់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃហត្ថាកសិករ ក្នុងការលះបង់អស់កំលាំងកាយនិងចិត្តក្នុងការពាំនាំនិងដឹកនាំហត្ថាកសិករអោយទទួលបានជោគជ័យដូចសព្វថ្ងៃ ។ លោកបានសង្កេតឃើញមានភាពប្រសើរឡើងជាច្រើនក្នុងការអភិវឌ្ឍអាជីវកម្មនិងប្រតិបត្តិការអាជីវកម្មក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យ។ លោកបានមានប្រសាសន៍បន្ថែមថា "តាំងនាមឱ្យក្រុមហ៊ុនជាអាណាព្យាបាល យើងសូមអបអរសាទរដល់ថ្នាក់ដឹកនាំរបស់ហត្ថាកសិករនិងបុគ្គលិកដែលបានបំពេញ និងធ្វើអោយលទ្ធផលអាជីកម្មមួយនេះទទួលបានជោគជ័យ " ។ ដើម្បីឱ្យស្របតាមទិសដៅអាជីវកម្មរបស់យើងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនិងក្រុមហ៊ុនអាណាព្យាបាល យើងនឹងផ្តល់ការគាំទ្រនិងការណែនាំបន្ថែមទៀតតាមតម្រូវការយុទ្ធសាស្រ្តបច្ចេកវិទ្យានិងធនធានមនុស្សហើយយើងត្រូវការការប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការផ្លាស់ប្តូរ HKL ទៅជាធនាគារពាណិជ្ជនៅពេលអនាគត។ លោក Dan Harsono បានបន្ថែមថា “ដើម្បីសម្រេចបាននូវផែនការអាជីវកម្មនេះយើងពិតជាត្រូវការការគាំទ្រនិងការប្តេជ្ញាចិត្តពីយ៉ាងមុតមាំពីថ្នាក់ដឹកនាំនិងបុគ្គលិករបស់ហត្ថាកសិករដើម្បីកសាងអភិបាលកិច្ចសាជីវកម្មនិង ដំណើរការអាជីវកម្មប្រកបដោយ ភាពបត់បែននិងមានប្រសិទ្ធិភាពក្នុងការត្រួតពិនិត្យនិងវាយតម្លៃដ៏រឹងមាំលើមូលធនធនធានមនុស្ស”។

 

របាយការណ៍ប្រចាំឆ្នាំ២០១៦
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៦។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ