សារពីប្រធានអគ្គនាយក“ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំពី​បុគ្គលិកនិងគណៈគ្រប់គ្រង ហត្ថាកសិករដែលជាកម្មសិទ្ធិរបស់ធនាគាអយុធ្យា (ត្រូវបានគេស្គាល់ថាធនាគារក្រុង​ស្រ៊ី) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសថៃនិងជាសមាជិកនៃ MUFG រង់ចាំ​ផ្តល់ជូន​នូវសេវាកម្មនិងផលិតផល ហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុង​ទស្សនវិស័យឌីជីថលកាន់តែទូលាយ ហើយស្របពេល​ជាមួយគ្នាផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែល​គួរ​ឱ្យ​ជឿ ទុកចិត្ត មានភាព​ងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិតដែលនាំមកនូវបទពិសោធដ៏គួរឱ្យរីករាយដល់អតិថិជន"។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុង​ឆ្នាំ២០១៨បានកើនឡើង៧.៤​% ដែលសម្រេចបានកំណើនខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ (ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ) ។ ហត្ថាកសិករ បានបន្ត​រីកចម្រើនដោយសារ​ការជឿទុកចិត្តពីអតិថិជននិងភាគទុនិក។ នៅខែសីហាឆ្នាំ២០១៨ ហត្ថាកសិករ ទទួលបានប្រាក់​ទុនបន្ថែម​ចំនួន ៣០ លានដុល្លារអាមេរិក ធ្វើ​ឱ្យដើមទុនចុះបញ្ជីរបស់ខ្លួនកើន​ដល់ ​៧៥លានដុល្លារអាមេរិកដើម្បីបំពេញតាមតម្រូវការមូលធនសម្រាប់​ធនាគារពាណិជ្ជនៅកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ ចំនួន​អតិថិជនរបស់យើងបាន​កើនឡើង​ដល់ ១៣៤,៤១០ នាក់ ដោយមាន​អ្នកដាក់ប្រាក់បញ្ញើចំនួន ២០៨,៣២៣ នាក់ និងអ្នកកាន់ប័ណ្ណ(អេធីអឹម) ចំនួន ៤៦,៦៦៥ នាក់។ ផលប័ត្រប្រាក់កម្ចីមានចំនួន ៧៥៧.៣ ​លាន​ដុល្លារ​អាមេរិក កើនឡើង៣១% ធៀបនឹង​ឆ្នាំ២០១៧ ដោយប្រាក់ចំណូលសុទ្ធមានចំនួន ២០.៨ លានដុល្លារអាមេរិក កើនឡើង ៣៥% ធៀបនឹង​ឆ្នាំ ២០១៧។ ប្រាក់បញ្ញើនិងសន្សំបានកើនឡើងដល់ ៤០៨.១​ លានដុល្លារ ដែលបានបង្ហាញពីទំនុកចិត្តខ្ពស់​ពីអតិថិជនរបស់យើងនិងសាធារណជន។

ប្រតិបត្ដិការរបស់ ហត្ថាកសិករ បានពង្រីកដល់ ១៧៨ សាខាដោយមានម៉ាស៊ីនអេធីអឹម ១២៩ គ្រឿងនៅទូទាំងប្រទេសកម្ពុជា។ បុគ្គលិករបស់​យើង​ចំនួន ៣,៦០៣ ​​នាក់ដែលមានជំនាញវិជ្ជាជីវៈ ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុតនៅតាម​បណ្តាញសាខាដ៏ទូលំទូលាយ។ អនុបាតកម្ចីមិនដំណើរការបានថយចុះ​០.៤២% ទៅ ​០.៦៨បើធៀបនឹងឆ្នាំ២០១៧។

នៅក្នុងទស្សនវិស័យឌីជីថលរបស់ខ្លួន ហត្ថាកសិករ បន្តបញ្ចូល​នូវ​​បច្ចេកវិទ្យា​ទំនើបថ្មីៗ​និងចាប់ផ្ដើម​កែប្រែ​ប្រព័ន្ធ​ឌីជីថល​ក្នុង​ផ្នែក​ប្រតិបត្តិការនានាក្នុង​បរិបទរក្សាឱ្យបាន​នូវចីរភាព ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនក្នុងយុគសម័យឌីជីថលនេះ។ យើងបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ iBankingនិង Hattha Mobile ដើម្បីបម្រើអតិថិជនរបស់យើងកាន់តែប្រសើរ។

ហត្ថាកសិករ ខិតខំផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលងាយស្រួលនិងទុកចិត្តបានដល់អតិថិជន។ នៅឆ្នាំ២០១៨ យើងបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុ​ជីវិត សុវណ្ណាភូមិ ភីអិលស៊ី (SVL) និងក្រោយមកទៀតសហការជាមួយនឹង​ វីង ដែលអនុញ្ញាតឱ្យអតិថិជនយើងសងប្រាក់តាម​ វីង បាន។ ហត្ថាកសិករ នឹងបន្ត​ធ្វើការសហការជាមួយនឹង​ដៃគូដែល​មាន​សក្តានុពលបន្ថែម​ទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននិងបន្តផ្តល់បទពិសោធថ្មី​ដល់​អតិថិជន​ដែលមានស្រាប់និងអតិថិជនសក្តានុពល។ ហត្ថាកសិករ ត្រូវបានផ្ដល់ចំណាត់ថ្នាក់ BBB + ដោយភ្នាក់ងារវាយតម្លៃTris ដែលជាភ្នាក់ងារផ្តល់ចំណាត់ថ្នាក់អន្តរជាតិមួយ ដោយសារ​ប្រតិបត្តិការដ៏មានស្ថិរភាពរបស់ខ្លួនជាមួយនឹងជំហររឹងមាំនៅក្នុងទីផ្សារកម្ពុជា។ ការចាត់ចំណាត់​ថ្នាក់​នេះ​គឺយោង​ទៅ​លើ​សូចនាករសំខាន់ៗជាច្រើនដូចជា បណ្តាញសាខាអតិថិជនទូទាំងប្រទេស ប្រព័ន្ធគ្រប់គ្រងហានិភ័យល្អ ការគ្រប់គ្រងហិរញ្ញវត្ថុនិងសាច់ប្រាក់រឹងមាំ និង​គុណសម្បត្តិ​មួយចំនួន​ទៀត។

ហត្ថាកសិករ យកចិត្ត​ទុកដាក់​លើ​ការទទួលខុសត្រូវសង្គម ការពេញចិត្តរបស់អតិថិជននិងការគាំពារអតិថិជនដោយរក្សាការយកចិត្តទុកដាក់​របស់ខ្លួន​យ៉ាងខ្លាំងទៅ​លើ​ការអនុវត្ត​ការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ឬ CSR។ ហត្ថាកសិករ បានគាំទ្រសកម្មភាពអប់រំទាក់ទងនឹងបរិស្ថាន សុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដើម្បីធានាថា ហត្ថាកសិករ មិនបង្កគ្រោះថ្នាក់ដល់បរិស្ថាន​និងសង្គមឡើយ។

ហត្ថាកសិករ បន្តធ្វើឱ្យប្រសើរឡើងនូវសេវាអតិថិជន។ រៀងរាល់​ឆ្នាំ យើងធ្វើការស្ទង់មតិក្នុង​ចំណោម​អតិថិជន ដើម្បីឱ្យ​យើងអាច​ពិនិត្យនិងកែលម្អសេវាកម្មរបស់យើងឱ្យ​បំពេញតាមតម្រូវការរបស់អតិថិជន។ យុទ្ធនាការមួយចំនួនត្រូវបានផ្តួចផ្តើមឡើង​ដើម្បីផ្តល់ជូនរង្វាន់​ពិសេសដល់អតិថិជនស្ម័គ្រស្មោះនិងលើកទឹកចិត្តសមាជិកដែលបានណែនាំ​អតិថិជនមក ហត្ថាកសិករ។ ក្រុមការងារ​តេឡេស៊ែល ត្រូវបានបង្កើតឡើងដើម្បីជួយ ហត្ថាកសិករ រក្សាទំនាក់ទំនងជាមួយនឹង​អតិថិជនរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងនិងបុគ្គលិកដែលបានប្តេជ្ញាចិត្តនិងចូលរួមជាមួយនឹង​យើងក្នុង​ការ​សម្រេច​បាន​សមិទ្ធផលដ៏អស្ចារ្យនេះ។

ខ្ញុំសូមកោតសរសើរចំពោះការជឿទុកចិត្តនិងការគាំទ្រជាបន្តបន្ទាប់ដែលផ្តល់ដោយអតិថិជនអតិថិជន ដៃគូ ភាគហ៊ុនិក និងសាធារណជន។ ខ្ញុំទន្ទឹងរង់ចាំផ្តល់ជូន​នូវសេវាកម្មហិរញ្ញវត្ថុក្នុង​កម្រិត​ស្តង់ដាខ្ពស់បំផុតសម្រាប់ឆ្នាំខាងមុខ៕

លោក ហួត អៀងតុង
ប្រធានអគ្គនាយក

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ