ហត្ថាកសិករ លីមីតធីត ឧបត្ថម្ភសម្ភារៈសិក្សា ដល់សាលាបឋមសិក្សា សុខ អាន ទួលសំបូរ

តាកែវ ថ្ងៃទី២៥ ខែវិច្ជិកា ឆ្នាំ២០១៧: នៅព្រឹកថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានរៀបចំកម្មវិធីឧបត្ថម្ភ សម្ភារៈសិក្សា ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សា សុខ អាន ទួលសំបូរ ដែលស្ថិតនៅភូមិព្រែកសំបូរ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ទូច លីណា អនុប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិការ &អនុម័តឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នាយកសាខា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកហត្ថាកសិករ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សចូលរួមយ៉ាង ច្រើនកុះករប្រមាណជាង៣០០នាក់ ដែលក្នុងនោះអ្នកដែលអញ្ជើញចូលរួមទទួលបាន កាបូបចំនួន១ អាវយឺតចំនួន១ កែវហត្ថាកសិករ ចំនួន៤ សៀវភៅសរសេរចំនួន ៨ក្បាល ប៊ិច ២ដើម ខ្មៅដៃ ១ដើម និងប្រអប់ដាក់ប៊ិច ១ ផងដែរ។ ជានិច្ចកាល ហត្ថាកសិករ តែងតែចូលរួមក្នុងសកម្មភាពសង្គមនានានៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសការចូលរួមទ្រទ្រង់ វិស័យអប់រំ ដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា។ 

របាយការណ៍ប្រចាំឆ្នាំ២០១៦
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៦។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣១ ខែមីនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៣
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,២៦៥ នាក់
បុគ្គលិកភេទប្រុស ២,២២៨ នាក់
បុគ្គលិកភេទស្រី ១,០៣៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៣០ លាន ដុល្លា
អតិថិជនឥណទានសរុប ១២៨,៩៩០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៣៨៤ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៦,១៣៦ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ