ហត្ថាកសិករ លីមីតធីត ទទួលបានចំណាត់ថ្នាក់កម្រិត “BBB+” ពីភ្នាក់ងារ TRIS Rating

ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត “BBB+” ពីភ្នាក់ងារ TRIS Rating ។ ចំណាត់ថ្នាក់នេះសបញ្ជាក់ឲ្យឃើញថា ហត្ថាកសិករមានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សាកម្ពុជា។ សូចនាករសំខាន់ៗជាច្រើនត្រូវបានយកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។ 
 
លោកប្រធានអគ្គនាយករបស់ហត្ថាកសិករបានមានប្រសាសន៍ថា លទ្ធផលចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាព និងបានគូសបញ្ជាក់ប្រាប់ម្ចាស់ភាគហ៊ុនរបស់យើងថា ហត្ថាកសិករកំពុងដើរតាមទិសដៅអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់។ ខ្ញុំជឿជាក់ថាចំណាត់ថ្នាក់នេះនឹងជួយឲ្យហត្ថាកសិករកៀងគរប្រភពមូលធនមានជម្រើសផ្សេងៗគ្នាដើម្បីរួមចំណែកជំរុញកំណើនអាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរបន្តទៅមុខទៀត។
 
អំពី ហត្ថាកសិករ លីមីតធីត

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល)។ ដោយមានប្រតិបត្តិការនៅលើទីផ្សាជាង២០ឆ្នាំកន្លងមក ហត្ថាកសិករគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបទៅឲ្យអាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូចជាពិសេសសេវាកម្មកម្ចី និងប្រាក់បញ្ញើសន្សំតាមរយៈសាខាប្រតិបត្តិការជាង ១៧០សាខា នៅទូទាំងប្រទេស។ នៅត្រឹមខែមេសាឆ្នាំ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករមានចំនួន ៣៩៩ លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនប្រាក់បញ្ញើសន្សំចំនួន ២២៦,៤២៥នាក់ ខណៈដែលមានសម្ពាធឥណទានចំនួន ៦៣៨ លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានចំនួន ១៣០,៩៧៤នាក់។ 

នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុ ធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីហត្ថាកសិករ សូមចូលទៅកាន់គេហទំព័រ៖ www.hkl.com.kh 
 

របាយការណ៍ប្រចាំឆ្នាំ២០១៦
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៦។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ