អតិថិជនហត្ថាកសិករ អស់ក្តីបារម្មណ៍ក្នុងការសងឥណទាន ជាមួយនឹងសេវាធានារ៉ាប់រង អាយុជីវិតសម្រាប់ផលិតផលឥណទាន

ភ្នំពេញ, ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសំបូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីផ្តល់សេវាធានារ៉ាប់រងឥណទាន ជូនគ្រប់អតិថិជនទាំងអស់ដែលបាននឹងកំពុងប្រើប្រាស់ឥណទានរបស់ ហត្ថាកសិករ ។  
 
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតអោយ ហត្ថាកសិករ ធ្វើការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិតសម្រាប់ផលិតផល ឥណទានជូនដល់អតិថិជន ដែលកំពុងប្រើប្រាស់សេវាឥណទានរបស់ខ្លួន។
 
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ បានមានប្រសាសន៍ថា ការបង្កើតសេវាកម្មធានារ៉ាប់រងអាយុជីវិតសម្រាប់ផលិតផលឥណទាននេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការគាំពារ និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់អតិថិជន ហត្ថាកសិករ ព្រោះសេវាកម្មនេះបានធានានូវការសងត្រលប់មកស្ថាប័នជំនួសអោយអតិថិជន ប្រសិនបើគាត់មិនអាចរកចំណូលបាន ដោយប្រការណាមួយនោះ។ ពិសេសជាងនេះទៀត ក្រុមគ្រួសារ ឬសាច់ញាតិរបស់អ្នកខ្ចីប្រាក់ លែងមានការព្រួយបារម្មណ៍ក្នុងការបាត់បង់ ឬក៏លក់ទ្រព្យសម្បត្តិដើម្បីសងប្រាក់ឥណទានទៀតដែរ។ លោកបន្ថែមថា អតិថិជនខ្ចីប្រាក់ ដែលប្រើសេវានេះ អាចនឹងទទួលបាននូវប្រាក់ សំណងមួយចំនួនពីក្រុមហ៊ុនធានារ៉ាប់រងដើម្បីផ្គត់ផ្គង់ជីវភាពផងដែរ។ ហើយក្រៅពីនេះ សេវាកម្មនេះអាចចូលរួមចំណែកលើកកំពស់ វិស័យហិរញ្ញវត្ថុកម្ពុជា និងជួយអោយហត្ថាកសិករកាន់រីកចំរើនបន្ថែមទៀត។  ក្នុងឱកាសនេះផងដែរ លោកឧកញ៉ា ហួត អៀងតុង  បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុញ្ញាត ចំពោះការសហការរវាង ហត្ថាកសិករ និងក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណភូមិ ឡាយហ្វ៍ ចំពោះសេវាកម្មធានារ៉ាប់រងអាយុជីវិតសម្រាប់ផលិតផលឥណទាននេះ។
 
លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍បន្ថែមទៀតថា “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកដ៏ឈានមុខមួយ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលបានក្លាយជាដៃគូ សហការជាមួយហត្ថាកសិករ ដើម្បីចែកចាយសេវាធានារ៉ាប់រងឥណទាន និង ផលិតផលការពារហិរញ្ញវត្ថុផ្សេងទៀតជូនដល់អតិថិជនរបស់ ហត្ថាកសិករ។ យើងខ្ញុំប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផលប្រកបដោយអត្ថប្រយោជន៍សម្រាប់អតិថិជនរបស់ ហត្ថាកសិករ រួមនឹងសេវាកម្ម អតិថិជនប្រកបដោយគុណភាព។ យើងខ្ញុំមានក្តីរីករាយក្នុងការឃើញអតិថិជនរបស់ ហត្ថាកសិករ ទទួលបានអត្ថប្រយោជន៍ និង អស់កង្វល់ពីកម្ចី ជាមួយផលិតផលដែលយើងខ្ញុំផ្តល់ជូន ។ សុវណ្ណាភូមិ ឡាយហ្វ៍ នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា”។ 
 
អំពី ហត្ថាកសិករ លីមីតធីត
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយបានផ្តល់នូវសេវាកម្មតាមតំរូវការរបស់អតិថិជនរួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ សេវាប្រមូលសាច់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ គិតត្រឹមចុងខែមេសា ឆ្នាំ២០១៨ ហត្ថាកសិករ មានអតិថិជនប្រាក់បញ្ញើសន្សំចំនួនជាង ២២០,០០០ នាក់ ជាមួយសមតុល្យ ប្រាក់បញ្ញើសន្សំសរុបប្រមាណជាង ៣៩៩លានដុល្លារ និងមានអតិថិជនឥណទានចំនួនជាង ១៣០,០០០នាក់ ជាមួយសំពាធឥណទានសរុបចំនួនជាង ៦៣៨ លានដុល្លារ ។ នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុ ធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។
 
អំពី សុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង កាណាឌីយ៉ា អ៊ីនវេសមេន ហូលឌីង )Canadia Investment Holding) និង ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ )Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីម្ចាស់ភាគហ៊ុនទាំងពីរ ដោយផ្តោតទៅលើ “អតិថិជនជាចំបង” ដើម្បីស្វែងយល់ពីអតិថិជនកម្ពុជា ក្រុមហ៊ុនធានរ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងអាចបង្កើតនូវផលិតផល និងសេវាកម្មដ៏សាកសមដើម្បីបំពេញនូវតម្រូវ ការជាក់លាក់របស់អតិថិជនកម្ពុជា ។
 

របាយការណ៍ប្រចាំឆ្នាំ២០១៦
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៦។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣១ ខែមីនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៣
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,២៦៥ នាក់
បុគ្គលិកភេទប្រុស ២,២២៨ នាក់
បុគ្គលិកភេទស្រី ១,០៣៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៣០ លាន ដុល្លា
អតិថិជនឥណទានសរុប ១២៨,៩៩០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៣៨៤ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៦,១៣៦ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ