ហត្ថាកសិកររួមចំណែកដល់សុខុមាលភាពសហគមន៍តាមរយៈការបណ្តុះបណ្តាល ផ្នែកហិរញ្ញវត្ថុ

ភ្នំពេញថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨៖ ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បាននឹងកំពុងធ្វើការចែករំលែកនូវបទពិសោធន៍ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុទៅកាន់អតិថិជនជាច្រើននៅតាមបណ្តាខេត្តក្រុងមួយចំនួននៅក្នុងប្រទេសកម្ពុជា។  

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ “យើងមិនត្រឹមតែផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ ថែមទាំងផ្តោតសំខាន់ចំពោះការថែរក្សាសុខុមាលភាពរបស់សហគមន៍ផងដែរ ។ ចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពិតជាមានឥទ្ធិពលខ្លាំងណាស់ចំពោះសុខុមាលភាពសង្គមរបស់អតិថិជន ក៏ដូចជាជម្រុញការរីកចម្រើនរយៈពេលវែងរបស់ពួកគាត់”។ លោកក៏បានបន្ថែមទៀតថា៖ “ ការសន្សំប្រាក់ គឺជាចំណេះដឹងដ៏សំខាន់បំផុតសម្រាប់ពួកគាត់ ព្រោះពួកគាត់អាចសន្សំប្រាក់សម្រាប់ការសិក្សារបស់បុត្រធីតា ការសន្សំប្រាក់សម្រាប់អាជីវកម្មខ្នាតតូច និងសម្រាប់គោលបំណងផ្សេងៗទៀតជាច្រើន”។ 

គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីធ្វើឲ្យជីវភាពរបស់សហគមន៍ធូធារជាងមុនតាមយៈការពង្រឹងគុណភាពជីវិតក៏ដូចជា ការទទួលបាននូវចំណេះដឹងនៃការគ្រប់គ្រងហិរញ្ញវត្ថុ។ ការជ្រើសរើសវគ្គសិក្សានីមួយៗត្រូវបានធ្វើឡើងតាមរយៈការស្ទង់មតិ ពីតម្រូវការជាក់ស្តែងរបស់សហគមន៍ ថាតើគួរបណ្តុះបណ្តាលអំពីការគ្រប់គ្រងការសន្សំប្រាក់ ឬក៏ការគ្រប់គ្រងបំណុល។ 

កម្មវិធីនេះត្រូវបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមប្រមាណជាង ១៥០នាក់ ហើយនឹងមានបំណងចាប់យកអ្នកចូលរូមរហូតដល់ ៣០០នាក់ នៅដល់បំណាច់ឆ្នាំ។ អ្នកចូលរួម ភាគច្រើនគឺជាមេគ្រួសារ សហគ្រិន និងមន្រ្តីរាជការនៅកម្រិតមូលដ្ឋានជាដើម។

មុនដំបូងឡើយ ហត្ថាកសិករបង្កើតវគ្គបណ្តុះបណ្តាលគ្រប់គ្រងហិរញ្ញវត្ថុនេះនៅឆ្នាំ២០១២ក្នុងខេត្តកំពង់ចាម ហើយកម្មវិធីនេះត្រូវបានធ្វើឡើងជាច្រើនដង មុនពេលដាក់ឲ្យដំណើរការឡើងវិញ នៅឆ្នាំ២០១៨ ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
 
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំធំជាងគេលំដាប់ទី ៣ នៅក្នុងប្រទេសកម្ពុជាដែលទទួលបាន អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ដោយបានធ្វើប្រតិបត្តិការអស់រយៈពេលជាង២០ ឆ្នាំមកហើយនៅលើទីផ្សារហិរញ្ញវត្ថុ ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះដល់អាជីវកម្មខ្នាតតូចបំផុត និងតូច ដល់អតិថិជនដូចជា៖ឥណទានខ្នាតតូចបំផុត  ឥណទានខ្នាតតូច និង មធ្យម ឥណទានគេហដ្ឋាន ឥណទានកែលម្អគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្ទេរប្រាក់ក្នុងស្រុក រួមទាំងសេវាកម្ម ហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត តាមរយៈសាខាចំនួន១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ ហត្ថាកសិករ មានសេវាធនាគារចល័ត ដែលជាសេវាកម្មងាយស្រួលនិងឆ្លាតវៃសម្រាប់បំរើ និងបំពេញតម្រូវការអតិថិជន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួន ៤០៩ លានដុល្លារ ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំ ២២៧,៦៧៩ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៦៦០ លានដុល្លារអាមេរិក ដោយមានអតិថិជនចំនួន ១៣៥,៣៤៥ នាក់។ ទ្រព្យសកម្មសរុប របស់ហត្ថាកសិករមានចំនួន៨០៤លានដុល្លារអាមេរិក។

នៅឆ្នាំ២០១៦ ហត្ថាកសិករ បានក្លាយជាបុត្រសម្ព័ន្ធនៃធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៅព្រះរាជា ណាចក្រថៃឡង់ និងជាសមាជិកនៃធនាគារ MUFG សម្ព័ន្ធធនាគារដែលធំជាងគេនៅប្រទេសជប៉ុន និងជាក្រុមហិរញ្ញវត្ថុ ធំបំផុតមួយនៅក្នុងពិភពលោក។
 
 

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ