ហត្ថាកសិករ ប្រកាសលក់ជាផ្លូវការ ផលិតផលសន្សំផលច្រើន ដែលផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់៥.៥%

ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨៖ ដោយមានការជឿទុកចិត្ត និងគាំទ្រច្រើនពីអតិថិជន ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា បានប្រកាសដាក់ លក់ជាផ្លូវការនូវផលិតផលសន្សំផលច្រើន ដើម្បីបំពេញតាមតម្រូវការដែលចេះតែកើនឡើងជាលំដាប់របស់អតិថិជន។   

លោក ម៉ិច សុខមេត្រី ដែលជាអគ្គនាយកអភិវឌ្ឍអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ “ដោយយើងសង្កេតឃើញថា ផលិតសន្សំដែលកំពុងដាក់លក់នៅលើទីផ្សារភាគច្រើនផ្តល់នូវអត្រាការប្រាក់ទាប ធ្វើអោយអតិថិនជនមិនទទួលបានអត្ថប្រយោជន៍ច្រើននោះទេក្នុងការសន្សំប្រាក់នៅធនាគារ ឫគ្រឹះស្ថានហិរញ្ញវត្ថុ តែបើអតិថិជនចង់បាន ផលិតផលដែលផ្តល់អត្រាការប្រាក់ខ្ពស់វិញ គឺអតិថិជននឹងមិនអាចដកប្រាក់នោះមកប្រើបានទេក្នុងកំឡុងពេលដាក់នោះ គឺគាត់ត្រូវរក្សាប្រាក់នោះទុករហូតដល់កាលកំណត់ទើបអាចដកយកមកប្រើប្រាស់បាន ដូច្នេះធ្វើអោយគាត់មានការពិបាកក្នុងការដកប្រាក់មកប្រើប្រាស់តាមតម្រូវការណាស់។ យើងសង្ឃឹមថាផលិតផលសន្សំផលច្រើនដែលយើងដាក់លក់នៅពេលនេះពិតជាអាចដោះស្រាយនូវបញ្ហាដែលអតិថិជនបាននឹងកំពុងជួបប្រទះទំាងនេះបាន”។ 

អតិថិជននៃ ផលិតផលសន្សំផលច្រើនអាចទទួលបានអត្រាការប្រាក់ខ្ពស់លើសពីគណនីសន្សំនានានៅលើទីផ្សារទាំងអស់ ហើយអតិថិជន ក៏អាចដកប្រាក់សន្សំទាំងនោះយ៉ាងងាយស្រួលតាមបណ្តាសាខាហត្ថាកសិករទាំង១៧៨ការិយាល័យទូរទាំងប្រទេស បណ្តាញអេធីអឹមទូទាំងប្រទេស និងអតិថិជនក៏អាចធ្វើការផ្ទេរប្រាក់បានជាមួយនឹងផលិតផលសន្សំផលច្រើននេះដែរ។សម្រាប់ឱកាសដាក់លក់លើកដំបូងនេះ ហត្ថាកសិករនឹងផ្តល់ជូន អត្រាការប្រាក់រហូតដល់ទៅ ៥.៥% ក្នុងមួយឆ្នាំ សំរាប់ការបើកគណនីនេះ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ "ហត្ថាកសិករ លីមីតធីត តែងតែយកចិត្តទុក ដាក់ខ្ពស់ និង បង្កើតនូវផលិតផលថ្មីៗបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជា គាំទ្រដល់ការរីកចម្រើនរបស់អតិថិជន និងអាជីវកម្មរបស់ពួកគាត់ ជាក់ស្តែងដូចជាផលិតផល សន្សំផលច្រើនជាឧទាហរណ៍ស្រាប់។  "

ជាមួយនឹងផលិតផលសន្សំផលច្រើន អតិថិជនក៏ទទួលបានអត្ថប្រយោជន៍មួយចំនួនបន្ថែមទៀតដូចជា៖ ទទួលបានសៀវភៅធនាគារលើកដំបូងដោយឥតគិតថ្លៃ ព្រមទាំងមិនគិតកម្រៃសេវាទៅលើការចុះឈ្មោះ និងការថែរក្សាកាតអេធីអឹមសម្រាប់ឆ្នាំដំបូង។
 
សម្រាប់អតិថិជនដែលចាប់អារម្មណ៍ចំពោះការសន្សំតាមរយៈផលិតផលសន្សំផលច្រើននេះ លោកអ្នកអាចទាក់ទងទៅគ្រប់ការិយាល័យរបស់ហត្ថាកសិករទាំងអស់ដែលនៅក្បែរលោកអ្នក ឬក៏ទាក់ទងមកលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ២៦៦ ៕

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
 
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំធំជាងគេលំដាប់ទី ៣ នៅក្នុងប្រទេសកម្ពុជាដែលទទួលបាន អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ដោយបានធ្វើប្រតិបត្តិការអស់រយៈពេលជាង២០ឆ្នាំមកហើយនៅលើទីផ្សារហិរញ្ញវត្ថុ ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះដល់អាជីវកម្មខ្នាតតូចបំផុត និងតូច ដល់អតិថិជនដូចជា៖ ឥណទានខ្នាតតូចបំផុត  ឥណទានខ្នាតតូច និង មធ្យម ឥណទានគេហដ្ឋាន ឥណទានកែលម្អគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្ទេរប្រាក់ក្នុងស្រុក រួមទាំងសេវាកម្ម ហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត តាមរយៈសាខាចំនួន១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ ហត្ថាកសិករ មានសេវាធនាគារចល័ត ដែលជាសេវាកម្មងាយស្រួលនិងឆ្លាតវៃសម្រាប់បំរើ និងបំពេញតម្រូវការអតិថិជន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គិតត្រឹមខែសីហា ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួនជាង ៤២០ លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំជាង ២៣០,០០០ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៦៨៣ លានដុល្លារអាមេរិក ដោយមានអតិថិជនចំនួន ជាង១៣០,០០០ នាក់។ ទ្រព្យសកម្មសរុប របស់ហត្ថាកសិករមានចំនួន៨៤៣លានដុល្លារអាមេរិក។
 
នៅឆ្នាំ២០១៦ ហត្ថាកសិករ បានក្លាយជាបុត្រសម្ព័ន្ធនៃធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៃព្រះរាជា ណាចក្រថៃឡង់ និងជាសមាជិកនៃធនាគារ MUFG សម្ព័ន្ធធនាគារដែលធំជាងគេនៅប្រទេសជប៉ុន និងជាក្រុមហិរញ្ញវត្ថុ ធំបំផុតមួយនៅក្នុងពិភពលោក។
 
 

 

របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ