ហត្ថាកសិករ ឧបត្ថម្ភអគារការិយាល័យសិក្សា និងសម្ភារៈសិក្សាមានតម្លៃជាង៤ម៉ឺនដល្លាដល់សិស្សានុសិស្សនៅខេត្តពោធិ៍សាត់

ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ហត្ថាកសិករ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យសិក្សា និងផ្តល់នូវសម្ភារៈសិក្សាដែលមានតម្លៃសរុបជាង៤ម៉ឺនដុល្លាដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាពោធិ៍សាត់ដែលស្ថិតក្នុងខេត្តពោធ៍សាត់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ 

ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ហត្ថាកសិករ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យសិក្សា និងផ្តល់នូវសម្ភារៈសិក្សាដែលមានតម្លៃសរុបជាង៤ម៉ឺនដុល្លាដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាពោធិ៍សាត់ដែលស្ថិតក្នុងខេត្តពោធ៍សាត់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ឯកឧត្ដម ម៉ៅ ធនិន អភិបាល បានសម្តែងនូវការពេញចិត្តក្រៃលែង ចំពោះសណ្តានចិត្ត របស់ លោកឧកញ៉ា ហួត អៀងតុង និងថ្នាក់ដឹកនាំបុគ្គលិក ហត្ថាកសិករ ដែលជានិច្ចកាលតែងតែផ្តល់ការឧបត្ថម្ភគាំទ្រដល់ខេត្តពោធិ៍សាត់ លើវិស័យសិក្សាធិការ និងវិស័យសុខាភិបាល។

ថ្លែងនៅក្នុងកម្មវិធីនេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ "គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករទាំងអស់ រួមទាំងរូបខ្ញុំបាទ ពិតជាមានសេចក្តីរីករាយដែលពួកយើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំតាមសហគមនានា ហើយរំពឹងថាអគារការិយាល័យថ្មីនឹងជួយឲ្យលោកគ្រូអ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្សមានភាពងាយស្រួលក្នុងធ្វើការងារប្រចាំថ្ងៃនិងសិក្សារៀនសូត្រ។ វាជាការតាំងចិត្តរបស់យើងទាំងអស់គ្នាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសរបស់យើងទោះតិចក្តីឬច្រើនក្តី។"

អគារការិយាល័យសិក្សាដែលត្រូវប្រគល់ជូននេះមានបន្ទប់ធ្វើការចំនួន២ និងបន្ទប់ប្រជុំចំនួន១ ដែលមានក្រលាផ្ទៃសរុប១៤៤ ម៉ែត្រការ៉េ។ បន្ទាប់ពីបានទទួលនូវអគារថ្មីនាពេលនេះ អគារការិយាល័យសិក្សាចាស់នឹងត្រូវបានរៀបចំជាបន្ទប់សិក្សារបស់សិស្សចំនួន៤ថ្នាក់ជំនួសវិញ ដែលអាចឲ្យសិស្សានុសិស្សមានថ្នាក់រៀនកាន់ច្រើនជាងមុន។ ក្រៅពីនេះក៏មានការផ្តល់ជូននូវសម្ភារៈសិក្សាដែលមានដូចជាសៀវភៅប៊ិចជាដើមដល់សិស្សពូកែចំនួន១៨៧នាក់និងថវិការដល់លោកគ្រូអ្នកគ្រូចំនួន១៧០នាក់។ 

លោក ឆេង រិទ្ធ ដែលជានាយកនៃសាលាបឋមសិក្សាពោធិ៍សាត់បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណជាអនែកចំពោះហត្ថាកសិករ ដែលបានយកចិត្តទុកចំពោះវិស័យអប់រំនៅក្នុងខេត្តពោធិ៍សាត់នេះ។ អគារការិយាល័យនេះនឹងជួយឲ្យលោកគ្រូអ្នកគ្រូមានកន្លែងធ្វើការងារនិងប្រជុំបានសមរម្យជាងមុន ។”

នេះមិនមែនជាលើកទីមួយទេ ហត្ថាកសិករចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍នៅក្នុងខេត្តពោធិ៍សាត់។ កាលពីពេលកន្លងទៅនេះ ហត្ថាកសិករ បានសាងសងនូវអគារក្នុងមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ព្រមទាំងអគារសិក្សា និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន។

ហត្ថាកសិករត្រូវបានសាធារណជនទទួលស្គាល់ថាគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងមានភាពចាស់ទុំជាងគេក្នុងដំណើរការអាជីវកម្មតាំងពីដើមទស្សវត្សរ៍ទី៩០ ជាងនេះទៅទៀតហត្ថាកសិករជានិច្ចជាកាលតែងតែបង្ហាញខ្លួនយ៉ាងសកម្មក្នុងតួនាទីជាគ្រឹះស្ថានឯកជនដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍសហគមន៍ ទាំងក្នុងវិស័យសុខាភិបាល វិស័យអប់រំ ព្រមទាំងការបង្កើតជាឱកាសការងារការចែករំលែកចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាពិសេសការដោះស្រាយនិងនីតិវិធីចាកចេញពីបំណុលនៅតាមសហគមន៍នានា៕
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
 
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំធំជាងគេលំដាប់ទី ៣ នៅក្នុងប្រទេសកម្ពុជាដែលទទួលបាន អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ដោយបានធ្វើប្រតិបត្តិការអស់រយៈពេលជាង២០ឆ្នាំមកហើយនៅលើទីផ្សារហិរញ្ញវត្ថុ ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះដល់អាជីវកម្មខ្នាតតូចបំផុត និងតូច ដល់អតិថិជនដូចជា៖ ឥណទានខ្នាតតូចបំផុត  ឥណទានខ្នាតតូច និង មធ្យម ឥណទានគេហដ្ឋាន ឥណទានកែលម្អគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្ទេរប្រាក់ក្នុងស្រុក រួមទាំងសេវាកម្ម ហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត តាមរយៈសាខាចំនួន១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ ហត្ថាកសិករ មានសេវាធនាគារចល័ត ដែលជាសេវាកម្មងាយស្រួលនិងឆ្លាតវៃសម្រាប់បំរើ និងបំពេញតម្រូវការអតិថិជន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គិតត្រឹមខែសីហា ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួនជាង ៤២០ លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំជាង ២៣០,០០០ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៦៨៣ លានដុល្លារអាមេរិក ដោយមានអតិថិជនចំនួន ជាង១៣០,០០០ នាក់។ ទ្រព្យសកម្មសរុប របស់ហត្ថាកសិករមានចំនួន៨៤៣លានដុល្លារអាមេរិក។
 

 

របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៩៩ នាក់
បុគ្គលិកភេទប្រុស ២,៣២៩ នាក់
បុគ្គលិកភេទស្រី ១,០៧០ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៩៦ លាន ដុល្លារ
អតិថិជនឥណទានសរុប ១៣៩,៧៣៧ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤៣៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៣១,៤០៥ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ