ការផ្តល់សេវាឥណទាន របស់ហត្ថកសិករ លីមីតធីត បានកើនឡើងជាង ៣០% នៅក្នុងឆ្នាំ ២០១៨

សៀមរាម ០៩ កុម្ភៈ ២០១៩៖ ហត្ថាកសិករ លីមីតធីត បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២២ ដោយមានការ ចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រង និងបុគ្គលិកសំខាន់ៗប្រមាណជិត ៤០០នាក់ មកពីសាខាគ្រប់ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ដែលកម្មវិធីនេះរៀបចំឡើងនៅ សណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
 
កម្មវិធីមហាសន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញនូវភាពជោគជ័យ និងសមិទ្ធផលនានាដែលសម្រេចបាន ព្រមទាំងដើម្បីដកស្រង់បទពិសោធន៍ដែលបានជួបប្រទះ លើការអនុវត្តផែនការអាជីវកម្មកាលពីឆ្នាំកន្លងទៅ និងដើម្បី ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តរបស់ស្ថាប័នសម្រាប់ឆ្នាំ ២០១៩។ ថ្លែងនៅក្នុងពិធីនេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃហត្ថាកសិករ លីមីតធីត បានគូសបញ្ជាក់ពីលទ្ធផលដែលសម្រេចបានសំខាន់ៗដែលរួមមាន ការផ្តល់សេវាឥណទានគឺសម្រេចបានក្នុងអត្រាកំណើន ៣១.២៨% ដោយកើនឡើងពី ៥៧៦.៨៨ លានដុល្លារក្នុងឆ្នាំ២០១៧ ទៅដល់ ៧៥៧.៣២លានដុល្លារក្នុងឆ្នាំ២០១៨។ ចំណែកសមតុល្យប្រាក់បញ្ញើសន្សំសម្រេចបានក្នុងអត្រាកំណើន ៣០.៦២% ដោយកើនឡើងពី ៣៦៧.៣៥ លានដុល្លារ ក្នុងឆ្នាំ២០១៧ ទៅដល់ ៤៨០.១០លានដុល្លារក្នុងឆ្នាំ២០១៨។ លើសពីនេះ លោកប្រធានអគ្គនាយកបានលើកឡើងពីភាពជោគជ័យផ្សេងៗទៀតដូចជា ការណែនាំសេវាធានារ៉ាប់រង សេវាធនាគារចល័ត សេវាអេធីអឹម និងសេវាបើកប្រាក់បៀវត្សរ៍ជាដើម ដែលការជោគជ័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ហត្ថាកសិករគ្រប់ជាន់ថ្នាក់។ លោកឧកញ៉ា ហួត អៀងតុង បានមានប្រសាសន៍ថា៖ “ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ហត្ថាកសិករ បានខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តរហូតដល់សម្រេចបាននូវអត្រាកំណើនជាង ៣០% ទៅលើការផ្តល់ឥណទាន និងប្រមូលប្រាក់ បញ្ជើសន្សំពីអតិថិជន”។ លោកបានបន្ថែមថា លើសពីនេះទៅទៀត ហត្ថាកសិករបានក្លាយទៅជាស្ថាប័នទី ១ ដែលបានបោះផ្សាយនូវសញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅក្នុងប្រទេសកម្អុជា ។
 
ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ាប្រធានអគ្គនាយក បានគូសបញ្ជាក់អំពីផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០១៩ ជូនដល់ សមាជិកអង្គមហាសន្និបាតបានជ្រាប និងយកទៅអនុវត្ត ដែលយុទ្ធសាស្ត្រសំខាន់ៗរួមមាន ធ្វើការជំរុញកំណើននៃការផ្តល់ សេវាឥណទាន និងការប្រមូលប្រាក់បញ្ញើសន្សំតាមរយៈការបង្កើតនូវផលិតផលថ្មីៗបន្ថែមទៀត ដើម្បីចាប់យកចំណែក ទីផ្សារថ្មី ធ្វើការជំរុញកំណើននៃការណែនាំសេវាធានារ៉ាប់រង ធ្វើវឌ្ឍនភាពលើសេវាធនាគារចល័ត និងធ្វើការពង្រឹងសុវត្តិភាព លើប្រព័ន្ធព័ត៌មានវិទ្យាជាដើម។ 
 
 
 
 

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ