អំពីហត្ថាកសិករ លីមីតធីត

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសារណៈជនធំមួយ ដែលបានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ២០ឆ្នាំ មកហើយ។ ហត្ថាកសិករ បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងជាភ្នាក់លក់សេវាធានារ៉ាប់រងផងដែរ។ តាមរយៈសាខាចំនួន ១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ គិតត្រឹមខែមីនា ឆ្នាំ ២០១៩ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួនជាង ៥១៥ លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំជាង ២១០,០១៣ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៨២៥ លានដុល្លារអាមេរិក ដោយមានអតិថិជនខ្ចីប្រាក់ចំនួន ១៣៧,១២៤ នាក់ ។
 
បច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំង ជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
 

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ