ហត្ថាកសិករ លីមីតធីត “ញុំស្រលាញ់ទីក្រុងស្អាត”

សៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២០ឆ្នាំនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីទំនូលខុសត្រូវសង្គមក្រោមប្រធានបទ “ខ្ញុំ ស្រលាញ់ទីក្រុងស្អាត” ដែលមានការអញ្ជើញចូលរួមពីលោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មន្រ្តីសាលា ក្រុងសៀមរាប គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករ ព្រមទាំងបងប្អូនអ្នកសារព័ត៌មាន ប្រមាណជិត ៤០០ នាក់ ដែល កម្មវិធីនេះគឺផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើបរិស្ថានស្អាត និងការដាក់បង់អង្គុយនៅតាមទីសារធាណៈ ដើម្បីបង្កើនសោភ័ណ្ឌភាពឡើងមួយកម្រិតទៀត ព្រមទាំង: ជាប្រយោជន៍សាធារណៈ។ 
 
លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទីមួយទេ ដែលហត្ថាកសិករបានចូលរួមចំណែកក្នុងការងារសង្គម ហត្ថាកសិករបានធ្វើការងារសង្គមជាច្រើនដូចជា សាងសង់អគារមន្ទីពេទ្យ សាងសង់អាគារសិក្សា ផ្តល់សម្ភារៈសិក្សា អណ្តូងទឹក បង្រៀនអតិថិជននិងសិស្សានុសិស្សអំពីចំណេះដឹងហរិញវត្ថុជាដើម។ ការងារបរិស្ថាននៅថ្ងៃនេះ  ជាសកម្មភាពថ្មីបន្ថែមទៀត ដែលបានបង្ហាញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់របស់ហត្ថាកសិករក្នុងការចូលរួម ចំណែកក្នុងអភិវឌ្ឍន៍សុខមាលភាពសង្គមកម្ពុជាអោយកាន់តែប្រសើរឡើង”។ លើសពីនោះ លោកក៏បាន ថ្លែងអំណរគុណដល់លោកអភិបាល អភិបាលរងក្រុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួម និងជួយជ្រោមជ្រែង ដើម្បីអោយអោយកម្មវិធីក្នុងថ្ងៃនេះប្រព្រឹត្តទៅដោយរលូន។ 
 
លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប បានសម្តែងនូវការកោតសរសើរចំពោះហត្ថាកសិករដែលតែងតែចំណាយ ពេលវេលា ថវិកា  និងលើកទឹកចិត្តឲ្យបុគ្គលិកចួលរួមកិច្ចការសង្គមតាមរូបភាពផ្សេងៗកន្លងមក។ លោកបានមាន ប្រសាសន៍ថា៖ “ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ហត្ថាកសិករ ដែលតែងតែចំណាយ ពេលវេលា និងថវិកាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម ជាក់ស្តែងដូចការងារសម្អាតបរិស្ថាន និងការផ្តល់ បង់អង្គុយសំរាប់សារណៈជននៅក្នុងក្រុងសៀមរាបនាថ្ងៃនេះ” ។ ហើយលោកសង្ឃឹមថា សកម្មភាពនេះ គឺគំរូដ៏ល្អក្នុងការជម្រុញអោយក្រុមហ៊ុនឯកជននានា ឲ្យចូលរួមក្នុងកិច្ចការសង្គមឲ្យបានច្រើនផងដែរ។
 
សម្រាប់ឆ្នាំ២០១៩ នេះ ហត្ថាកសិករ មានគម្រោងសកម្មភាពកាងារទំនូលខុសត្រូវសង្គមជាច្រើនទៀតដល់សហគមន៍ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជា។
 
 

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ