ហត្ថាកសិករចាប់ដៃគូជាមួយវីង ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបង្កើន បរិយាប័ណ្ណហិរញ្ញវត្ថុ និងសេវាកម្មឱ្យបានទូលំទូលាយ

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL) ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ហើយមានបណ្តាញសាខាច្រើនលើសគេ បានប្រកាសពីភាពជាដៃគូ ជាមួយធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា ក្នុងការផ្ដល់ជូននូវសេវាបង់វិក្កយបត្រ និងសេវាផ្ទេរប្រាក់ ពីគណនីទៅ គណនី តាមប្រព័ន្ធឌីជីថល សម្រាប់អតិថិជននៃស្ថាប័នទាំងពីរ។
 
តាមរយៈភាពជាដៃគូនេះ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ អតិថិជន នឹងអាចផ្ទេរប្រាក់ទៅវិញទៅមកដោយសុវត្ថិភាព ពីគណនីវីងទៅកាន់គណនីហត្ថាកសិករ ឬពីគណនីហត្ថាកសិករទៅកាន់គណនីវីង។ បន្ថែមពីលើ សេវាដាក់ប្រាក់ទៅក្នុងគណនី អតិថិជនផ្នែកឥណទានរបស់ហត្ថាកសិករ ក៏អាចទៅកាន់ភ្នាក់ងារវីងជាង ៦០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដើម្បីដាក់ប្រាក់ចូលក្នុងគណនីហត្ថាកសិកររបស់ខ្លួន ដើម្បីទូទាត់ការសងត្រលប់ ឬសកម្មភាពហិរញ្ញវត្ថុដទៃទៀត។
 
ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់ការផ្ទេរប្រាក់ជារៀងរាល់ថ្ងៃ របស់អតិថិជននៃស្ថាប័នទាំងពីរនេះ ឲ្យកាន់តែងាយស្រួល និងមិនស្មុគស្មាញ ។ អតិថិជនរបស់ហត្ថាកសិករ នឹងអាចទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល អនុញ្ញាតិឱ្យពួកគេអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈស្មាតហ្វូនវីងដូចជាផ្ទេរប្រាក់, បង់វិក្កយបត្រ បញ្ចូលប្រាក់ទៅក្នុងទូរស័ព្ទ ទូទាត់ប្រាក់តាមអនឡាញ និងដោយស្កេនកូដ QR ក៏ដូចជាបទពិសោធន៍ទិញទំនិញពីបណ្តាហាងអន្ដរជាតិ ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត។
 
លោក ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានមានប្រសាសន៍ថា ហត្ថាកសិករ និងវីង មានចំណុចដូចគ្នាជាច្រើន ដោយហេតុថាស្ថាប័នហិរញ្ញវត្ថុទាំងពីរ ជឿជាក់លើការដាក់បញ្ចូល ហិរញ្ញវត្ថុ និងមានការប្តេជ្ញាចិត្តចំពោះនិរន្តភាពសង្គម និងហិរញ្ញវត្ថុយូរអង្វែងរបស់អតិថិជនរៀងៗខ្លួន។ លោកមានប្រសាសន៍បន្តថា៖ “ផលិតផល និងសេវាកម្មរបស់យើង ក៏ដូចជាដៃគូដែលយើងជ្រើសរើសធ្វើការជាមួយ ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើង។ យើងក៏កំពុងចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការជួយដល់ប្រជាជនកម្ពុជា សាងទំនាក់ទំនង ជាមួយដៃគូហិរញ្ញវត្ថុ ដែលគួរអោយជឿជាក់ និងទុកចិត្តបាន សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុរយៈពេលវែង ”។
 
ភាពជាដៃគូនេះ នឹងផ្តល់ជូននូវភាពងាយស្រួល ក្នុងការដាក់ប្រាក់បញ្ញើសន្សំ ឬការបង់ប្រាក់សងត្រលប់ ដល់គ្រប់អតិថិជនរបស់ហត្ថាកសិករ ដែលតែងតែមកកាន់សាខាហត្ថាកសិករដើម្បីធ្វើប្រត្តិបត្តការ  នឹងជួយឲ្យផលិតផល និងសេវាកម្មផ្សេងកាន់តែមានភាពច្នៃប្រឌិត ក៏ដូចជាដើម្បីពង្រីកបណ្តាញបែងចែក និងផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន។
 

របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៩៩ នាក់
បុគ្គលិកភេទប្រុស ២,៣២៩ នាក់
បុគ្គលិកភេទស្រី ១,០៧០ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៩៦ លាន ដុល្លារ
អតិថិជនឥណទានសរុប ១៣៩,៧៣៧ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤៣៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៣១,៤០៥ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ