សារពីប្រធានក្រុមប្រឹក្សាភិបាល



ក្នុងនាមជាធនាគារ​បុត្រសម្ព័ន្ធរបស់ធនាគារ Bank of Ayudhya (ដែលត្រូវបានគេស្គាល់ថាធនាគារ Krungsri) និងជាសមាជិកនៃ MUFG ហត្ថាកសិករ លីមីតធីត (HKL) បានរៀបចំផែនការធុរកិច្ចរយៈពេលមធ្យម (MTBP) ដំបូងរបស់​ខ្លួនដែលបានបង្ហាញពីយុទ្ធសាស្ត្រ និងទិសដៅ អាជីវកម្មចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ ហត្ថាកសិករ លីមីតធីត បានបំប្លែង​ខ្លួនដោយចាប់យកស្តង់ដាខ្ពស់ ដើម្បីធ្វើឱ្យប្រតិបត្តិការមានគុណភាព សម្រាប់​ឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងវិវឌ្ឍ របត់ថ្មីនៃបច្ចេកវិទ្យា តម្រូវការផ្លូវច្បាប់ខ្ពស់ជាងមុន និងការប្រកួតប្រជែងកាន់តែកើនឡើង។ នៅក្នុងផែនការ MTBP យើងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការធ្វើឱ្យប្រសើរឡើងនូវបទពិសោធល្អ របស់អតិថិជន ការត្រួតពិនិត្យផ្ទៃក្នុងនិង ប្រសិទ្ធភាព និងការទទួលយកបច្ចេកវិទ្យាឌីជីថលដើម្បីពង្រឹងអាជីវកម្មនិងគុណភាពផលិតផលនិងសេវាកម្មរបស់យើង។ ការធ្វើឱ្យ​ប្រសើរឡើងទាំងអស់ នេះ​គឺសំដៅចង់បាន​ស្តង់ដាធនាគារមួយ​កាន់តែខ្ពស់​​ដែលយើង​ចង់ឱ្យហត្ថាកសិករធ្វើការផ្លាស់ប្តូរទៅ។

កាលពីឆ្នាំមុន ក្រុមហ៊ុន​សម្រេចបានសមិទ្ធផលដ៏សំខាន់ៗក្នុងការឈាន​ទៅដល់ចំណុចថ្មី។ បើនិយាយពីលទ្ធផលអាជីវកម្ម យើងបានបង្កើនផលបត្រប្រាក់កម្ចីរហូតដល់៧៥៧,៣ លានដុល្លារ ដែលកើនឡើង៣១% ពីឆ្នាំ២០១៧ ដោយសារការអនុវត្តយុទ្ធសាស្ត្របានល្អមានប្រសិទ្ធភាពនិងការរៀបចំការរៀបចំឡើងវិញនូវ​រចនាសម្ពន្ធ័ការងារ។ឥណទានមិនដំណើរការ មានកម្រិត ០,៦៨% គឺទាបជាងមធ្យមភាគទីផ្សារ។ ការចំណាយលើថ្លៃដើមបន្តប្រសើរឡើង។ ប្រាក់ចំណូលសុទ្ធបានកើនឡើងដល់ ២០,៨ លានដុល្លារដែលកើនឡើង ៣៥% ពីឆ្នាំ ២០១៧។

ហត្ថាកសិករទទួលបានការយល់ព្រមពីនិយ័តករកាលពីខែសីហាដើម្បីបង្កើនដើមទុនរបស់ខ្លួនចំនួន ៣០ លាន ដុល្លារដែលបានមកពីធនាគារ Krungsri ដើម្បីបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនដល់ ៧៥ លានដុល្លារ​។ ការបង្កើនដើមទុននេះបានបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់ធនាគារ Krungsri ចំពោះហត្ថាកសិករនិងសេដ្ឋកិច្ចកម្ពុជា ជារួម។ ដើមទុនថ្មីនេះគឺលើសពីតម្រូវការដែល​ត្រូវ​បាន​កំណត់សម្រាប់ MDI និង​បំពេញតាម​តម្រូវការ​សម្រាប់​ធនាគារ​ធនាគារ​ពាណិជ្ជ។ យើងបានទទួលបានជោគជ័យក្នុងការចេញលក់មូលបត្របំណុលសាជីវកម្មជាលើកដំបូងនៅកម្ពុជាដោយមានចំនួនទឹកប្រាក់  ១២០ពាន់លានរៀល។ យើងមានមោទនភាព​ក្នុងនាមជាអ្នកត្រួសត្រាយក្នុងការ​លើកកម្ពស់ទីផ្សារមូលធនបំណុលនៅកម្ពុជា និងការរីកសាយនៃប្រាក់រៀល។

លើសពីនេះទៀតខ្ញុំមានសោមនស្សក្នុងការណែនាំចក្ខុវិស័យ បេសកកម្ម និងតម្លៃស្នូលថ្មីរបស់ហត្ថាកសិករដើម្បីឱ្យស្របតាមជាគោលដៅយុទ្ធសាស្រ្តរយៈពេលវែងរបស់យើងនិងដើម្បីបម្រើអតិថិជន សង្គម និងអ្នកពាក់ព័ន្ធឱ្យ​បាន​កាន់តែ​ល្អ។ ហត្ថាកសិករនឹងទទួលយកធាតុថ្មីទាំងនេះជាផ្នែកមួយនៃទិសដៅអាជីវកម្មរបស់ខ្លួនចាប់ពីឆ្នាំនេះតទៅ។

ចក្ខុវិស័យ​ ​ ជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានការកោតសរសើរខ្ពស់និងជាជម្រើស​ដែលអតិថិជនពេញចិត្តតាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ។​

បេសកកម្ម យើងផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលគួរឱ្យ​ជឿទុកចិត្ត ងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាឌីជីថល ដែលនាំមកនូវបទពិសោធល្អៗដល់អតិថិជន។ យើងប្តេជ្ញាចូលរួមចំណែកដល់ការរីកចម្រើនរបស់អតិថិជននិងសង្គមជាតិប្រកបដោយចេរភាព។

តម្លៃស្នូល  ភាពស្មោះត្រង់ (Honest Professional) ឧត្តមភាព (Aiming for Excellence) គាំពារ (Nurturing Customers) ថាមវន្ត    (Dynamic Team) សាមញ្ញ (Simplicity)។ ជារួមអាចសរសេរកាត់ថា HANDS ជាភាសាអង់គ្គេសដែលមានន័យក្នុងភាសាខ្មែរថា ហត្ថា ឬដៃ។

ចុងបញ្ចប់នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់និយតករ អតិថិជន និងអ្នកផ្តល់ប្រាក់កម្ចីសម្រាប់​ការគាំទ្រ ហត្ថាកសិករ ជារៀងរហូតមក។ ខ្ញុំជឿជាក់ថា ហត្ថាកសិករ នឹងបន្តព្រងឹង​និងពង្រីកខ្លួនឱ្យ​ក្លាយទៅ​ជា​គ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំ និងទទួល​បាន​ការកោតសរសើរនៅក្នុងប្រទេសកម្ពុជាដើម្បីបម្រើអតិថិជននិងសង្គមជាតិឱ្យបានកាន់តែ​ល្អ​ប្រសើរ។  

 
លោក Dan Harsono 
ប្រធានក្រុមប្រឹក្សាភិបាល

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ