បុគ្គលិក ហត្ថាកសិករ ខេត្តសៀមរាម រួមគ្នាបរិច្ចាគឈាម

សៀមរាប  ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩៖ បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ប្រមាណជាង៧០នាក់​មកពី​ការិយាល័យ​សាខានានា​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​បានរួមគ្នា​បរិច្ចាគឈាមក្រោមប្រធានបទ បរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត និងផ្តល់ក្តីស្រលាញ់ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប  ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសុខាភិបាល​ខេត្ត​សៀមរាប ប្រធាននិងបុគ្គលិក​មន្ទីរ​ពេទ្យបង្អែកខេត្ត ព្រម​ទាំង​នាយកសាខា និងបុគ្គលិក ហត្ថាកសិករ លីមីតធីត ដែលកំពុង​បម្រើការងារ​នៅ​​ក្នុង​ខេត្ត​សៀមរាប។​ ការបរិច្ចាគឈាម​របស់​បុគ្គលិក​ហត្ថាកសិករ​ក្នុង​ថ្ងៃ​នេះ​បាន​សបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​ផ្នែក​សង្គមជាមួយនឹង​ការយក​ចិត្ត​ទុកដាក់ ការស្រលាញ់ និងចូលរួម​ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍ និង​សង្គមជាតិ។

លោក​ វេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែក​ខេត្តសៀមរាបបានសម្តែងនូវសេចក្តី​សប្បាយ​រីករាយដោយឃើញបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានផ្តួចផ្តើម​រៀបចំកម្មវិធីនេះឡើង។ លោកបានលើកឡើងថា
ខ្ញុំពិត​ជាសប្បាយ​រីករាយ​ជាខ្លាំង ដែលក្រុមការងារ​ហត្ថាកសិករ​បាន​រួមគ្នា​ស្ម័គ្រចិត្តដើម្បីបរិច្ចាគ​​ឈាមនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ក្នុងថ្ងៃនេះ​ ហើយឈាម​ដែល​បរិច្ចាគនេះ​នឹង​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នក​ជម្ងឺបានទាន់ពេលវេលា ពីព្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​នឹង​ផ្តល់​ឈាម​ជូនអ្នក​ជម្ងឺភ្លាម​ៗ​ប្រសិន​បើគាត់​ត្រូវការ​បន្ទាន់និង​ចាំបាច់ ដោយ​មិន​តម្រូវឲ្យរក​មនុស្ស​មក​បរិច្ចាគ​ដើម្បី​ផ្លាស់​ប្តូរឡើយ

លោក កៅ គីវុធ នាយកសាខា​ហត្ថាកសិករ ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍ថា ដោយ​យល់​ច្បាស់​ពីភាព​ចាំបាច់​នៃ​តម្រូវការ​ឈាម​សម្រាប់ជួយ​សង្គ្រោះ​អ្នក​ជម្ងឺ ទើបបុគ្គលិក​ហត្ថាកសិករ​ដែលកំពុង​បម្រើការងារ​នៅ​ការិយាល័យ​សាខា​នានា​ក្នុង​ខេត្ត​សៀម​រាប​បាន​កេណ្ឌប្រមូល​គ្នាមក​បរិច្ចាគ​ឈាម​។ លោកបន្តថា ការបរិច្ចាគឈាម​ពិត​ជាសំខាន់​ណាស់ ព្រោះ​អាចជួយ​សង្គ្រោះជីវិតមនុស្ស និងធ្វើឲ្យមនុស្ស​ជាច្រើន​នៅ​ជុំវិញគាត់សប្បាយរីករាយ។ ជាចុងក្រោយ​លោក​សង្ឃឹម​ថា​សកម្ម​ភាព​ក្នុងថ្ងៃនេះ​នឹងក្លាយ​ជាគំរូ​ដ៏ល្អ ព្រម​ទាំងអាច​ជួយ​​បំផុសបំផុល​ឲ្យ​មាន​ការ​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​កាន់តែច្រើន​។

លោក​ វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល​ខេត្តសៀមរាបបាន​បង្ហាញ​ចំណាប់​អារម្មណ៍​បើក​កម្ម​វិធី ដោយលោកបាន​លើក​ឡើងថា
ខ្ញុំសូមកោតសរសើរ​ដល់​លោកគ្រូ-អ្នកគ្រូ​ដែល​ជាបុគ្គលិក​ហត្ថាកសិករ​ សម្រាប់​ទឹកចិត្ត​និងការ​ស្រុះ​ស្រួលគ្នា​មកបរិច្ចាគឈាមដើម្បី​សង្គ្រោះជីវិត និងផ្តល់​ក្តី​ស្រលាញ់នាពេលនេះ។ លោកបន្តថា ការ​បរិច្ចាគ​ឈាម​ផ្តល់​អត្ថប្រយោជន៍សំខាន់​ធំៗ​ចំនួនបីគឺ ទី១ជួយ​ឲ្យ​អ្នក​បរិច្ចាគ​មាន​សុខភាពល្អ ទី២ជួយសង្រ្គោះជីវិតមនុស្ស និងទី៣គឺជាការ​ចូលរួមក្នុង​សកម្មភាព​សង្គម​ដ៏សំខាន់។ លោកវេជ្ជបណ្ឌិត​បានបន្ថែមថា លុយមិន​អាច​ទិញ​ជីវិតបានទេ ប៉ុន្តែឈាម១ប្លោក​អាច​សង្គ្រោះជីវិតមនុស្សបាន
សូមបញ្ជាក់ថា ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៥​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ហត្ថា​កសិករ​ លីមីតធីត ​មានការិយាល័យ​សាខា​ចំនួន ១៧៦ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន ១២៩ នៅ​ទូទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក៕

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ