ហត្ថាកសិករ បោះជំហានកាន់តែធំចាប់យកទីផ្សារកម្ចីបង់រំលស់

ភ្នំពេញ ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថា​ជាគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជាបាន​ប្រកាស​ពីការ​ពង្រីក​អាជីវកម្មរបស់​ខ្លួនចាប់យក​ទីផ្សារ សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់​ខ្លួន។ ការប្រកាសនេះ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធីសន្និសីទសារព័ត៌មានក្រោមប្រធានបទ “កាន់តែសាមញ្ញ កាន់តែឡូយ”  ដែលបាន​ប្រព្រឹត្តិ​ទៅ​នៅ​បរិវេណ​រោងភាព​យន្ត Major Cineplex នៃផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន១) ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​គណៈគ្រប់គ្រងហត្ថាកសិករ លីមីតធីត ដៃគូអាជីវកម្ម ព្រមទាំងអ្នកសារព័ត៌មាន​ដែលមានគ្នាសរុបប្រមាណជាង ៧០នាក់។ ការដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួននេះ ស​បញ្ជាក់ឲ្យ​ឃើញនូវមហិច្ចតាដ៏ធំ​មួយ​ទៀត​របស់​ហត្ថាកសិករក្នុងការបោះជំហាន​​ក្តោបយក​ទីផ្សារ​ដែល​មាន​បរិយាកាស​​ប្រ​កួត​ប្រ​ជែង​ខ្ពស់ ជាមួយ​នឹង​ការ​ផ្តល់ភាព​ងាយ​ស្រួល ព្រម​ទាំង​ដំណោះ​ស្រាយ​​ល្អ និងមានប្រសិទ្ធភាព​ជូន​អតិថិជន។

លោក Wanchairabin Jitwattanatam (Eddy) អនុប្រធាន​អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា នៅពេលដែលសេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង បណ្តាល​ឲ្យ​តម្រូវការលើកកម្ពស់​ជីវភាព​​រស់​នៅ​ និងសុខុមាលភាព​គ្រួសារ​មាន​ការ​កើនឡើង​កាន់​តែច្រើន។ លោកបានបន្តថា ហត្ថាកសិករ បាន​មើល​ឃើញយ៉ាង​ច្បាស់​ពី​ឱកាសទីផ្សារ​​ដ៏ល្អ និង​កំពុង​រីកចម្រើន​ខ្លាំងនេះ ទើបសម្រេច​​​បង្កើត​សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ដើម្បី​ឆ្លើយ​តបតាម​​តម្រូវការ​របស់​អតិថិជន។ លោកបាន​បន្ថែមថា បច្ចុប្បន្ន​ហត្ថាកសិករ​បានដាក់ឲ្យប្រើប្រាស់​រួច​មកហើយ​នូវ​​សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ​ចំនួន​២ប្រភេទគឺផលិតផល​កាតគ្រី និងផលិតផល​បង់រំលស់ (Hattha First Choice) ហើយនៅ​ក្នុង​រយៈពេល​ដ៏ខ្លីខាងមុខនេះ​ ក៏នឹងមាន​សេវា​កម្ចី​សម្រាប់​ទិញ​យានយន្តបង់​រំលស់ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ

លោក ឡេង វ៉ាន់ឌី នាយកគ្រប់គ្រង​គម្រោង ទទួលបន្ទុកផ្នែកអភិវឌ្ឍផលិតផលនិងបណ្តាញ បាន​ធ្វើ​បទ​បង្ហាញ​ពី​សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន​ដោយ​បាន​លើក​យក​ចំណុច​សំខាន់ៗ​ ដែល​លោក​ជឿជាក់​ថា​ផលិតផល​នេះ​នឹង​ទទួលបាន​ការ​គាំ​ទ្រយ៉ាងពេញ​ទំហឹង​ពី​អតិថិជនដូចជា ដំណើរការ​ស្នើ​សុំឥណទាន​មាន​ភាព​សាមញ្ញងាយស្រួល អត្រាការប្រាក់​សមរម្យ​ មានភាព​​ប្រកួតប្រជែងនិងមានតម្លាភាព មិនតម្រូវ​ឲ្យមាន​ឯកសារ​ស្មុគស្មាញ ហើយ​ជាពិសេស​​សេវាកម្ម​រហ័សទាន់ចិត្ត។ លោកបាន​បញ្ជាក់​បន្ថែមថា ផលិតផល​បង់​រំលស់ (Hattha First Choice) ត្រូវបាន​ដាក់ឲ្យ​ប្រើ​ប្រាស់​សាកល្បងរយៈពេល​៥ខែរួចមកហើយក្នុងរាជធានីភ្នំពេញ ដោយ​ទទួល​បាន​ពាក្យ​ស្នើសុំ​ជាច្រើន​ពី​អតិថិជននៅតាម​បណ្តាទីតាំងអាជីវកម្ម និង​ក្រុមហ៊ុន​នានា​ដែលជា​ដៃគូសហការរបស់​ហត្ថាកសិករ ដែលមានជិត១០០ដៃគូសហការក្នុងរាជធានីភ្នំពេញ។ លោកបានបន្ថែមថា យើងមានគម្រោងផ្តល់សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន ដូចជាឥណទានកាតគ្រី ផលិតផលបង់រំលស់ First Choice និងឥណទានយានយន្តហត្ថា ទៅកាន់បណ្តាខេត្តធំៗក្នុងឆ្នាំ២០២០នេះ”។

ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៥​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ហត្ថា​កសិករ​ លីមីតធីត ​មានការិយាល័យ​សាខា​ចំនួន ១៧៦ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន ១២៩ នៅ​ទូទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក។

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ