ហត្ថាកសិករ លីមីតធីត រៀបចំកម្មវិធី​រត់​ប្រណាំង​ជាគូ​ពីទីលានជល់​ដំរី​ទៅមុខប្រាសាទអង្គរវត្ត

ខេត្តសៀមរាប​៖ ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានកម្មវិធី​រត់ប្រណាំងមួយ​បាន​ប្រព្រឹត្តិ​ទៅ​នៅតំបន់​ប្រាសាទ​អង្គរវត្ត ដោយ​រត់​ចាប់​ពី​ទី​លាន​ជល់​ដំរី​ដល់មុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះ​ត្រូវ​បាន​រៀបចំឡើងដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថាកសិករ លីមីតធីត ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៣០០នាក់ ក្រោមប្រធានបទ រត់ជាគូដើម្បីសុខភាព​​​
ថ្លែងក្នុងឱកាសនេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា ការរៀបចំ​កម្មវិធី​រត់​ម៉ារ៉ាតុន​នេះ​ឡើងក្នុងគោលបំណងផ្តល់ភាពសប្បាយរីករាយ​ បង្កើនភាពស្និតស្នាល ការសហការជាក្រុម​ សាមគ្គីភាព និងជាពិសេសជម្រុញ​ឲ្យ​បុគ្គលិក​ទាំង​អស់​គិត​ពី​សុខភាព​ផ្ទាល់​ខ្លួន​​​។ លោកបាន​បន្តថា សុខភាព​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជី​វិតមនុស្សយើង មាន​សុខភាព​គឺមាន​អ្វី​ៗ​ទាំង​អស់ ប្រសិន​បើ​យើងមាន​លុយ១លាន​ដុល្លារ មាន​វីឡារស់នៅ និងឡាន​ទំនើប ប៉ុន្តែយើង​មិន​មាន​សុខភាព​ល្អទេ នោះជីវិត​ក៏គ្មានន័យដែរ។ លោកឧកញ៉ា ក៏បាន​ជម្រុញផងដែរឲ្យ​បុគ្គលិក​គ្រប់​រូប​គិតពី​សុខភាព​និងធ្វើលំហាត់ប្រាណ​ជាទៀងទាត់​ដើម្បី​ទទួល​បាន​សុខភាពល្អ ហើយសម្រាប់​រូប​លោក​ផ្ទាល់​គឺ​លោក​តែងតែ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ទៀងទាត់​ជារៀងរាល់​ព្រឹក។
ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។     

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ