JICA ចុះកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ៥០ លានដុល្លារអាមេរិក ជាមួយ ហត្ថាកសិករ ដើម្បីគាំទ្រសហគ្រាស MSMEs នៅកម្ពុជា

កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារអាមេរិកជាមួយ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅ​​ក្នុង​ប្រ​ទេស​កម្ពុជា ដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមជនបទក្នុងប្រទេស។

កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះគឺជាទឡ្ហីករណ៍មួយបង្ហាញពី ទំនុកចិត្តខ្ពស់ និងភាពជឿជាក់មកលើភាពរឹងមាំរបស់ ហត្ថាកសិករ លីមីតធីត ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមទីជនបទឲ្យកាន់តែមានភាពទូលំទូលាយ ជាងមុន។ យោងតាមការចុះផ្សាយព័ត៌មានរបស់ JICA ប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រ ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យកាន់តែរីកចម្រើន បង្កើតឱកាសការងារ ធ្វើឲ្យប្រសើរឡើងនូវបរិយាប័នហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមបណ្តាតំបន់ជនបទ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងភាពខុសគ្នានៃកំរិតជីវភាពក្នុងតំបន់នានានៃប្រទេសកម្ពុជា។ ​អ្វីដែលសំខាន់ បំផុតនោះ ការរីកចម្រើនរបស់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមគឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ស្រ្តី។ ដូច្នេះប្រាក់កម្ចីនេះ មិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំនុចទី ៨ ៩ និង ១៧ ផងដែរ។

ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារអយុធ្យា​ (​ក្រុង​ស្រ៊ី) ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក។ បច្ចុប្បន្ននេះ ៨២% នៃអតិថិជនរបស់ ហត្ថាកសិករ លីមីតធីត គឺមកពីតំបន់ជនបទ និង ៦១% នៃឥណទានត្រូវបានផ្តល់ជូនទៅឲ្យអតិថិជនជាស្ត្រី។ ដូចនេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់អតិថិជន លើសេវាហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ នៅទូទាំងប្រទេស ដើម្បីផ្តល់ជូន នូវភាពល្អប្រសើរនៃបរិយាប័នហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរួមមានសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស សេវាអេធីអ៊ឹម(ATM) និង សេវាធនាគារចល័ត ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនិងអតិថិជនផ្សេងៗទៀត នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ