ស្ថាប័នវាយតម្លៃអន្តរជាតិ TRIS Rating ផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+” ដល់ ហត្ថាកសិករ លីមីតធីត ពីរឆ្នាំជាប់គ្នា

ភ្នំពេញ ថ្ងៃទី ខែឧសភា ឆ្នាំ២០២០៖​ បន្ទាប់ពីបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ ហត្ថាកសិករ លីមីតធីតរួចមក TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃឡង់ដ៏បានផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+”។ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត BBB+” រយៈពេល២ឆ្នាំជាប់ៗគ្នាពីស្ថាប័ន TRIS Rating។ នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់បន្ថែមមួយទៀតដែលបង្ហាញឲ្យកាន់តែច្បាស់ថា​ ហត្ថាកសិករ លីមីតធីត គឺជាស្ថាប័នហិរញ្ញវត្ថុកំពុងតែមានប្រតិបត្តិការអាជីវកម្មប្រកប​ដោយ​ស្ថិរភាព រឹងមាំ រីកចម្រើននៅលើទីផ្សារនាពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ

ការទទួលបាននូវចំណាត់ថ្នាក់កម្រិត BBB+” នេះ  គឺដោយយោងលើការវាយតម្លៃលម្អិតលើសូចនាករសំខាន់ៗរួមមាន៖ប្រសិទ្ធភាពនៃបណ្ដាញប្រតិបត្តិការទូទាំងប្រទេស កិច្ចគាំពារអតិថិជន ​ ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ​។ ហត្ថាកសិករ លីមីតធីត ​ទទួលបានចំណាត់ថ្នាក់ដ៏ល្អប្រសើរនេះ ក៏ដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន និងសារធារណជន ជាពិសេសការគំាទ្រយ៉ាងពេញទំហឹងពីភាគទុនិកដ៏ធំ ដែលមានបទពិសោធន៍ជាង៧០ឆ្នាំគឺធនាគារក្រុងស្រ៊ី រួមទាំងផ្នែកយុទ្ធសាស្រ្តប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យ និងផ្នែកហិរញ្ញវត្ថុជាដើម។ 

លោក ឧកញ៉ា​ ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា ចំណាត់ថ្នាក់ BBB+” នេះ គឺជាសក្ខីភាពបង្ហាញពីភាពរឹងមាំ ​​​​​និងបានគូសបញ្ជាក់យ៉ាងច្បាស់លាស់ប្រាប់អតិថិជន សារធារណជន និងដៃគូវិនិយោគទាំងអស់របស់យើងថា ហត្ថាកសិករ លីមីតធីត​ នៅតែបន្តដំណើរទៅតាមទិសដៅអាជីវកម្មដ៏ត្រឹមត្រូវ ដែលមាននិរន្តភាពជាមួយនឹងប្រសិទ្ធភាពការងារ​​ខ្ពស់បំផុត។ចំពោះចំណាត់ថ្នាក់នេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថានឹងជួយឲ្យ ហត្ថាកសិករ​ លីមីតធីត អាចកៀងគរប្រភពមូល​​ធនជាច្រើនទៀត ដើម្បីរួមចំណែកជំរុញកំណើនអាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរ និងផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះជូនដល់អតិថិជនរបស់យើង

អំពី ហត្ថាកសិករ លីមីតធីត
ហត្ថាកសិករ​ លីមីតធីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី២ នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា​ ដោយមានប្រតិបត្តិការនៅលើទីផ្សារជាង ២៦ឆ្នាំកន្លងមកហើយ។ ហត្ថាកសិករ​ លីមីតធីត បាននឹងកំពុងផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែបទៅឲ្យអតិថិជនគោលដៅរួមមានសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស សេវា​អេធីអឹម និងសេវាធនាគារចល័ត តាម​រយៈសាខាប្រតិបត្តិការជាង ១៧៧សាខា នៅទូទាំងប្រទេស។ នៅត្រឹមខែធូ ឆ្នាំ២០១៩ មានអតិថិជនកំពុងប្រើប្រាស់សេវាកម្មជាង ៣៥០,០០០នាក់ នៅទូទាំប្រទេស។ 
នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ