ហត្ថាកសិករ ឧបត្ថម្ភអគារសិក្សា និងបង្គន់អនាម័យ ដល់ សាលាបឋមសិក្សាស្ទឹងតូច នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៦ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យជូនដល់សាលា​បឋមសិក្សាស្ទឹងតូចដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដោយមានការចូលរួម​ពីគណៈគ្រប់គ្រងជាន់ខ្ពស់​ហត្ថាកសិករ រួមជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្ទឹងតូច។​

បើទោះបីជាពិភពលោកស្ថិតក្នុងអន្តរកាលនៃការរីករាតត្បាតនៃជម្ងឺកូវីដ១៩ ហើយប្រទេស​កម្ពុជាយើង​ក៏ទទួល​រង​ផលប៉ះពាល់ផងដែរក៏ដោយ ក៏ហត្ថាកសិករ លីមីតធីត នៅតែបន្តបេសកកម្ម និងយកចិត្តទុកដាក់ខ្ពស់ទៅលើសកម្មភាពសង្គមរបស់ខ្លួនក្នុងការជួយដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលកំពុងតែខ្វះខាតថ្នាក់រៀន​ និងបង្គន់អនាម័យ​។ ក្នុងនោះផងដែរនាយិកានៃសាលាបឋមសិក្សាស្ទឹងតូចបានរៀបរាប់ឲ្យដឹងថា ​​សព្វថ្ងៃនេះសាលាបឋមសិក្សាស្ទឹងតូចមានសិស្សានុសិស្ស​សរុប​ចំនួន២១០នាក់ និង​គ្រូបង្រៀនសរុប​ចំនួន៨នាក់ ប៉ុន្តែយើងមាន​អគារសិក្សាតែ២ខ្នងប៉ុណ្ណោះធ្វើពីឈើ ហើយ១ខ្នងមានសភាពចាស់ទ្រុឌទ្រោមខ្លាំងដែលផ្តល់ការលំបាកដល់សិស្សានុសិស្សក្នុងការ​ទទួល​យក​ចំណេះដឹង ហើយលោកស្រី​ពិត​ជា​មាន​ក្តី​រំភើប និង​សប្បាយ​រីករាយ​ឥតឧបមា​ដែល​ទទួល​បានការ​ឧបត្ថម្ភពី ហត្ថាកសិករ ក្នុងការ​សាង​សង់​អគារសិក្សា១ខ្នងដែលមានថ្នាក់រៀនចំនួន៣បន្ទប់ និងបង្គន់អនាម័យចំនួន៣ផងដែរ។​​អគារ​សិក្សា​ថ្មីដែល​ឧបត្ថម្ភ​ដោយ​ហត្ថាកសិករ លីមីតធីត រំពឹង​នឹងបាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​ខែធ្នូ ខាងមុខនេះ ហើយ​លោក​ស្រីនាយិកាសាលា​​ក៏បានថ្លែង​អំណរគុណ​ដល់​គណៈគ្រប់គ្រង ព្រម​ទាំង​បុគ្គលិក​ ហត្ថាកសិករ​ លីមីតធីត ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​បញ្ចុះបឋមសិលានេះ។​

ក្នុងកាសនោះផងដែរ លោក​ឧកញ៉ា ហួត អៀងតុង​ ប្រធានអគ្គនាយកនៃហត្ថាកសិករ លីមីតធីត បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលលោកក៏ដូចជាបុគ្គលិកហត្ថាកសិករទាំងមូលបានចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសជួយដល់សិស្សានុសិស្សឲ្យទទួលបាននូវថ្នាក់រៀនប្រកបដោយផាសុភាពដែលជួយជំរុញឲ្យការសិក្សារបស់ពួកគាត់កាន់តែមានភាពងាយស្រួល និងល្អប្រសើរឡើង។ លោកបានមានប្រសាសន៍ថា៖​ការសាងសង់អគារសិក្សា គឺជាសកម្មភាពមួយដ៏ល្អប្រពៃបំផុត ព្រោះវានឹងផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់កុមារាកុមារីគ្រប់ជំនាន់ឲ្យទទួលបានកាសសិក្សាគ្រប់ៗគ្នាដែលប្រកបដោយគុណភាព​ និងសុវត្ថិភាពខ្ពស់។ លោកបានបន្ថែមទៀតថា៖​ កុមារគឺជាទំពាំងស្នងឬស្សីដ៏សំខាន់សម្រាប់ទ្រទ្រង់ប្រទេសជាតិទាំងមូល ដូច្នេះការយកចិត្តទុកដាក់ទៅលើការសិក្សារបស់ពួកគាត់គឺជារឿងមួយដ៏សំខាន់ដែលអ្នកគ្រប់គ្នាមិនគួរមើលរំលងឡើយ។ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាការផ្តល់អគារសិក្សានេះគឺជាការលើកទឹកចិត្ដដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ក៏ដូចជាលោកគ្រូអ្នកគ្រូឲ្យខិតខំយកចិត្តទុកដាក់​បង្រៀន និងចែករំលែកចំណេះដឹងដល់ក្មួយៗដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងនាថ្ងៃខាងមុខ។  

កន្លងមកហត្ថាកសិករ បានចូលរួម​សកម្មភាព​សង្គម​ជាច្រើនដូចជាសាងសងអគារសិក្សា អគារមន្ទីរពេទ្យ ឧបត្ថម្ភ​គ្រែអ្នកជម្ងឺ​ទៅមន្ទីរពេទ្យ​ ដាំកូនឈើ សម្អាតបរិស្ថាន ផ្តល់​ការអប់​រំ​ផ្នែក​ហិរញ្ញវត្ថុ និងឧបត្ថម្ភសម្ភារផ្សេងៗដល់​សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្វះខាត។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍​ និងប្រទេសជាតិ គឺជាបេសកកម្មដ៏សំខាន់មួយរបស់ហត្ថាកសិករ ដូច្នេះហើយទើបហត្ថាកសិករ នៅតែបន្តបេសកកម្ម និងសកម្មភាពសង្គមរបស់ខ្លួនយ៉ាងសកម្មដែលផ្តោតទៅលើ៣ចំនុចសំខាន់ៗរួមមាន៖ ទី១​ ធ្វើឲ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុ ទី២ ពង្រឹងផ្នែកសុខភាព និងសុវត្ថិភាព និងទី៣ ការការពារបរិស្ថាន។


សូមបញ្ជាក់ផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧
 ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។   
   

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ