ប្រវត្តិហត្ថាកសិករលីមីតធីត

១៩៩៤: គំរោងសន្តិសុខស្បៀងមួយ ដែលត្រូវបានបង្កើតឡើងដោយ OCSD/OXFAM-Quebec ដែលជាអង្គការរបស់ ប្រទេស កាណាដាបានផ្តល់ឥណទាន ខ្នាតតូចបំផុតដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទក្នុងឃុំចំនួន ៤នៃ ខេត្តពោធិ៍សាត់។
 
១៩៩៦គំរោងសន្តិសុខស្បៀង បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាជាអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបានគេផ្តល់ឈ្មោះថា “ហត្ថាកសិករ“ ដែលមានន័យថា ដៃរបស់កសិករ ឬជាដៃសំរាប់ជួយកសិករ ។ នៅពេលនោះការិយាល័យកណ្តាលរបស់អង្គការ ហត្ថាកសិករ គឺស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
 
២០០១: អង្គការហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧,៨៥០ ដុល្លារអាមេរិកដោយផ្លាស់ប្តូរស្ថានភាពរបស់ស្ថានប័នពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកំរិតដែលមានឈ្មោះថ្មីហៅថា “ហត្ថាកសិករ លីមីតធីត”។ នៅក្នុងពេលជាមួយគ្នានោះដែរ ហត្ថាកសិករ លីមីតធីត បានទទួលអាជ្ញាប័ណ្ណរយៈពេល៣ឆ្នាំពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រតិបត្តិការសេវាកម្ម មីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
 
២០០៧: សេវាកម្មប្រាក់បញ្ញើសន្សំ និងប្រព័ន្ធព័ត៌មានវិទ្យាសំរាប់បំរើឲ្យសេវាកម្មនេះ ត្រូវបានគេដាក់ឲ្យប្រើប្រាស់ដើម្បី ត្រូតពិនិត្យ និងគ្រប់គ្រងលើប្រតិបត្តិការ។ ទន្ទឹមនឹងគ្នានោះដែរហត្ថាកសិករបានបង្កើនដើមទុនរបស់ខ្លួនពី២៥៧,៨៥០រហូតដល់ ១,៣៣៩,៧០០ដុល្លារអាមេរិក។ ដោយសារតែហត្ថាកសិករមាននិរន្តរភាព ផ្នែកហិរញ្ញវត្ថុប្រតិបត្តិការនិងអភិបាលកិច្ចល្អធនាគារជាតិនៃកម្ពុជាក៏បានផ្តល់អាជ្ញាប័ណ្ណគ្មានកាលកំនត់សំរាប់ប្រតិបត្តិការសេវាមីក្រូហិរញ្ញវត្ថុដល់ហត្ថាកសិករ ។
 
២០១០ដោយសារតែ ហត្ថាកសិករ មាននិរន្តរភាពផ្នែកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន (MDI-License) ដល់ហត្ថាកសិករ លីមីតធីត។ ការទទួលអាជ្ញាប័ណ្ណនេះ សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យមួយក្នុងចំណោមភាពជោគជ័យជាច្រើនរបស់ ហត្ថាកសិករ លើការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនពិសេសអនុញ្ញាតឲ្យហត្ថាកសិករ កេណ្ឌប្រមូលប្រាក់ សន្សំពីសាធារណជនជាផ្លូវការ។ លើសពីនេះផែ្នកព័ត៌មានវិទ្យាបាននឹងកំពុងសិក្សាលើការបំពាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនាគារថ្មី ដើម្បីធ្វើយ៉ាងណាឲ្យការបំរើសេវាកម្មអតិថិជន និងសកម្មភាពប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលទាំងអស់នេះឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការកម្លាយ ខ្លួនជាធនាគារពាណិជ្ជនាពេលអនាគត។
 
២០១២ហត្ថាកសិករ លីមីតធីត បានដាក់ឲ្យប្រើប្រាស់បានយ៉ាងជោគជ័យនូវប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនៅគ្រប់ បណ្តាញការិយាល័យប្រតិបត្តិការទាំងអស់ ។ ប្រព័ន្ធគ្រប់គ្រងធនាគារថ្មីនេះបានបង្កើនប្រសិទ្ធភាព និង ផលិតភាពការងារអាជីវកម្មបកាន់តែប្រសើរឡើងៗ។ បន្ថែមពីនេះ ហត្ថាកសិករ បានវិនិយោគជិត ២ លាន ដុល្លារអាមេរិក លើគំរោងបង្កើតអោយមានសេវាអេធីអឹម និងប្រព័ន្ធធនាគារចល័តសំរាប់អតិថិជន ។ ការ វិនិយោគទៅលើបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីអោយកាន់តែមានភាពសំបូរបែបនូវសេវាហិរញ្ញវត្ថុសំរាប់ អតិថិជន និងដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំរើសេវាអតិថិជនអោយកាន់តែរហ័សទាន់ចិត្ត និងមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ តាមរយៈម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ និងសេវាធនាគារចល័តរបស់ហត្ថាកសិករ លីមីតធីត។ ជាមួយនឹងម៉ាស៊ីនអេធីអឹមដ៏ទំនើបដែលមិនធ្លាប់មាននិងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងប្រព័ន្ធធនាគារចល័តអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានច្រើនយ៉ាងដូចជា ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ព្រមទាំងទិញកាតទូរសព្ទតាមតំរូវការ។ ម៉ាស៊ីនអេធីអឹមដ៏ទំនើបនេះ បានដាក់ឲ្យអតិថិជន និងសាធារណជនប្រើប្រាស់បានជាផ្លូវការនៅចុងឆ្នាំ ២០១២ កន្លងទៅនេះ។
 
២០១៦: ហត្ថាកសិករ លីមីតធីត ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃនិង ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសជប៉ុន និងលើសកលលោក គ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធជាធនាគារជាច្រើននៅទូទាំងពិភពលោក ។

២០១៧: ហត្ថាកសិករ លីមីតធីត ទទួលបានដើមទុនបន្ថែមថ្មីចំនួន១៥លានដុល្លារអាមេរិក ដែលធ្វើអោយមូលធនរបស់ភាគទុននិកសរុបកើនឡើងរហូតដល់ ៨៤,៧ លានដុល្លារអាមេរិក ដែលក្នុងនោះមានដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជាចំនួន ២១,៨ លានដុល្លារអាមេរិក ។

របាយការណ៍ប្រចាំឆ្នាំ២០១៦
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៦។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣១ ខែមីនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៣
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,២៦៥ នាក់
បុគ្គលិកភេទប្រុស ២,២២៨ នាក់
បុគ្គលិកភេទស្រី ១,០៣៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៣០ លាន ដុល្លា
អតិថិជនឥណទានសរុប ១២៨,៩៩០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៣៨៤ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៦,១៣៦ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ