សេវាម៉ាយអេធីអឹម

ម៉ាស៊ីនអេធីអឹមដ៏ទំនើបរបស់ហត្ថាកសិករផ្តល់ជូនសេវាកម្មសម្បូរបែប ត្រូវបានដាក់បម្រើការ ទូទាំងផ្ទៃប្រទេសដើម្បីសម្រួលដល់ ប្រតិបត្តិការហិរញ្ញវត្ថុ ប្រចាំថ្ងៃប្រកបដោយភាពងាយស្រួលតាមបណ្តាញម៉ាស៊ីនអេធីអឹមដែលនៅមានទីតាំងជិត លោក អ្នកបំផុត។ អតិថិជនអាចធ្វើប្រតិបត្តិការដូចជា ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរសព្ទ ពិនិត្យសមតុល្យសាច់ប្រាក់ ពិនិត្យរបាយការណ៍សង្ខេប និងប្រតិបត្តិការហិរញ្ញវត្ថុតាមតម្រូវការ ជាមួយម៉ាស៊ីន អេធីអឹមនៅពេញផ្ទៃប្រទេស។ 

លក្ខណៈពិសេសនៃសេវាកម្ម
  • ទទួលបានការចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃ ដែលអាចធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹមរបស់ហត្ថាកសិករ នៅគ្រប់ ២៥ ខេត្ត/រាជធានី នៃប្រទេសកម្ពុជា
  • ធ្វើប្រតិបត្តិការបានច្រើនប្រភេទដូចជា ផ្ទេរប្រាក់ (ទៅអ្នកមាន និងគ្មានគណនី) ទិញកាតទូរសព្ទ បង់ថ្លៃវិក្កយបត្រ សងប្រាក់ឥណទាន ពិនិត្យសមតុល្យគណនី របាយការណ៍សង្ខេប ជាដើម
  • ធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយមិនចាំបាច់ចំណាយពេលមកការិយាល័យ ហត្ថាកសិករ ប្រកបដោយសុវត្ថិភាព និងរហ័សទាន់ចិត្ត។
មុខងារសំខាន់
  • មុខងារប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ដាក់ប្រាក់ ដាក់ប្រាក់ដោយមិនប្រើកាត ដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ ទូទាត់សងឥណទាន និងប្រតិបត្តិការផ្សេងៗទៀត  ។
  • មុខងារមិនមែនប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ត្រួតពិនិត្យរបាយការណ៍សង្ខេប ទីតាំងអេធីអឹម សមតុល្យគណនី ពិនិត្យអត្រាការប្រាក់ ព័ត៌មានឥណទាន ការរំលឹកពីការសងឥណទាន និងប្រតិបត្តិការផ្សេងៗទៀត។

កំណត់សម្គាល់: ការផ្តល់ជូនទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។

* កម្មវត្ថុ

* នាមត្រកូល-នាមខ្លួន

* អ៊ីម៉ែល

* លេខទូរសព្ទ

* បញ្ចេញមតិ

* Security Code  
របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ