ការការពារសង្គម និងបរិស្ថាន

ដោយមានការប្តេជ្ញាចិត្តគោរពតាមគោលការណ៍ ការពារបរិស្ថាន និងសង្គម ហត្ថាកសិករបានដាក់ចេញនូវការស្រាវជ្រាវលើ គោលបំណងអាជីវកម្មរបស់អតិថិជនកម្ចីឥណទាន ដើម្បីធានាបាននូវការអនុវត្តអាជីវកម្មរបស់ពួកគេមិនមានបង្កផលប៉ះពាល់ ដល់សុវត្ថិភាព សុខុមាលភាព បរិស្ថាន និងសាធារណជនណាមួយ ។ ក្នុងឆ្នាំ ២០១៦ អតិថិជនចំនួន ៣៣,៨៨៥ គ្រួសារជាមួយ ផលប័ត្រប្រមាណ ២៨៧ លានដុល្លារអាមេរិក ត្រូវបានពិនិត្យឡើងវិញតាមរយៈបទដ្ឋានបរិស្ថាន និងសង្គម ដើម្បីវាយ តម្លៃពី ផលប៉ះពាល់បរិស្ថាន និង សង្គម។ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គ្រោះហានិភ័យថ្នាក់មធ្យមរបស់បរិស្ថាននិង សង្គមបាន ធ្លាក់ចុះប្រមាណ ០,៩% ខណៈពេលដែលហានិភ័យកំរិតខ្ពស់បានកើនឡើង ០,៤% ។ សន្ទុះនេះបង្ហាញអោយឃើញថា ហត្ថាកសិករអាចគ្រប់គ្រងបានយ៉ាងល្អលើការកាត់បន្ថយហានិភ័យតាមរយៈការតាមដានយ៉ាងដិតដល់លើសកម្មភាពអាជីវកម្មរបស់ អតិថិជន។

ជាលទ្ធផល កម្រិតហានិភ័យបរិស្ថាននិងសង្គមកម្រិត មធ្យម និងខ្ពស់បានធ្លាក់ចុះ ១% និង ០% សម្រាប់ឆ្នាំ ២០១៦ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥  ហើយតួលេខនេះអាចឆ្លុះបង្ហាញអោយឃើញថា អាជីវកម្ម របស់អតិថិជនហត្ថាកសិករមានផលប៉ះពាល់តិចតួចលើបរិស្ថាន និងសង្គមជាងកាលពីឆ្នាំមុនៗ។ អាជីវកម្មមានហានិភ័យកម្រិតខ្ពស់ ត្រូវបានតាមដានជាបន្តបន្ទាប់។ 

នៅក្នុងឆ្នាំ ២០១៦ លទ្ធផលពីការត្រួតពិនិត្យហានិភ័យបរិស្ថាននិងសង្គមបានបង្ហាញពីផលប៉ះពាល់ តិចតួចបំផុតគួរឱ្យ កត់សម្គាល់ ។ ជាក់ស្តែង ហានិភ័យលើការបំពុលដោយខ្យល់បានធ្លាក់ចុះ ០.៨៩ភាគរយ ការរងរបួសនិងបព្ហាសុខភាពផ្ទាល់ខ្លួន បានធ្លាក់ ចុះ១,៣៦ភាគរយ និងលក្ខខណ្ឌការងារមិនល្អបានធ្លាក់ចុះ ១,៩១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥ ។

ក្រៅពីគោលការណ៍ការពារសង្គមនិងបរិស្ថានលើអតិថិជនរបស់ខ្លួនហត្ថាកសិករក៏បានចូលរួមប្រតិបត្តិគោលការណ៍សន្សំសំចៃធនធានរួមមាន សម្ភារប្រើប្រាស់ ថាមពលអគ្គិសនី និងទឹក ។ 

អតិថិជនត្រូវបានការពារបានយ៉ាងល្អ
ហត្ថាកសិករត្រូវបានទទួលស្គាល់ជាផ្លូវការ និងផ្តល់នូវលិខិតបញ្ជាក់ពីសា្ថប័ន "Smart Campaign" នៅ ខែមិថុនាឆ្នាំ ២០១៦ លើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាម គោលការណ៍ ការពារអតិថិជន ។  វគ្គបណ្តុះបណ្តាល និងសេចក្តីណែនាំផ្សេងៗត្រូវបានដាក់ចូល ក្នុងថ្នាក់បណ្តុះបណ្តាលទៅកាន់បុគ្គលិកគ្រប់លំដាប់ថ្នាក់ជាពិសេសមន្ត្រីជួរមុខ ។ ហត្ថាកសិករបានអនុវត្តសកម្មភាពផ្សេងៗដើម្បីធ្វើយ៉ាងណាផ្តល់កិច្ចគាំពារដល់អតិថិជន ហើយពួកគេមានសិទ្ធទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម។ ១​ ជ្រើសរើសនិងទទួលបានផលិតផលសមស្រប  ២ ទទួលបានឥណទានតាមលទ្ធភាពសង  ៣ ទទួលបានព័ត៌មានគ្រប់គ្រាន់លើតម្លៃ និងបែបបទរដ្ឋបាល  ៤ ទទួលបានព័ត៌មានគ្រប់គ្រាន់លើតម្លៃផលិតផល និងការគណនាផ្សេងៗ  ៥ ការគាំពារ និងយកចិត្តទុកដាក់  ៦ សិទ្ធលើព័ត៌មានផ្ទាល់ខ្លួន ៧ ការដោះស្រាយបញ្ហា សំណូមពរ និង ការសាកសួរ ដោយការយកចិត្តទុកដាក់

ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន
បន្ថែមលើការដាក់បញ្ចូលសកម្មភាពគាំទ្រសង្គមនិងបរិស្ថានចូលទៅក្នុងប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន ហត្ថាកសិករបានចូលរួមយ៉ាងសកម្មលើការទទួលខុសត្រូវអភិវឌ្ឍសហគមតាមរយៈសកម្មភាពដូចជា:
  • យុទ្ធនាការបំផុសស្មារតីយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក បុគ្គលិកហត្ថាកសិករ ចំនួ ២០  នាក់បានទទួលការ បណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី  និងដឹកនាំសមាជិកក្រុមការងារផ្សេងទៀតចូលរួមអប់រំ ប្រជាជនអំពីការ គោរពច្បាប់ចរាចរណ៍ និងការពាក់មួកសុវត្ថិភាព។យុទ្ធនាការត្រូវបានធ្វើឡើងនៅក្នុងខេត្តព្រះសីហនុកាលពីឆ្នាំកន្លងទៅ ក្រោមការចូលរួមពីសមាជិកបុគ្គលិកហត្ថាកសិករប្រមាណ២៥០នាក់ ធ្វើការចែករំលែកទៅកាន់អ្នកដំណើរប្រមាណ ៥៤០នាក់ តាមរយៈការប្រាស្រ័យជាពាក្យសំដី និងខិតប័ណ្ណផ្សព្វផ្សាយ ។
  • កម្មវិធីអប់រំការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគ្រួសារ ទន្ទឹមនឹងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនហត្ថាកសិករបានរៀបចំវគ្គបណ្តុះបណ្តាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុដល់​អតិថិជន ព្រមទាំងប្រជាជនទូទៅ ដើម្បីជាការចែករំលែក អំពីការគ្រប់គ្រងសាច់ប្រាក់អោយមានប្រសិទ្ធភាពផងដែរ។ ហត្ថាកសិករបានបង្កើតអោយមានវគ្គបណ្តុះបណ្តាលនេះចំនួន ៣ វគ្គផ្សេងគ្នា ៖ 
    • វគ្គបណ្តុះបណ្តាលគ្រូបង្គោលអំពីការគ្រប់គ្រងហិរញ្ញវត្ថុធ្វើឡើងដើម្បីជ្រោមជ្រែងផែនការស្តីពីការអប់រំផ្នែកហិរញ្ញវត្ថុទៅកាន់សិស្សវិទ្យាល័យ និងបុគ្គលិកហត្ថាកសិករផ្ទាល់ ការបណ្តុះបណ្តាលអប់រំស្តីអំពីការអប់រំ ផ្នែកហិរញ្ញវត្ថុនេះបានបណ្តុះបណ្តាលសិក្ខាកាមចំនូន ២០នាក់ ដើម្បីបន្តចែករំលែក ដល់សមាជិកហត្ថាកសិករ ដទៃទៀត។  
    • វគ្គអប់រំការគ្រប់គ្រងហិរញ្ញវត្ថុដល់អតិថិជន ធ្វើឡើងបន្តបន្ទាប់តាមគោលការណ៍របស់អង្គភាពហិរញ្ញវត្ថុ Planet Finance ។ វគ្គអប់រំនេះ បានអនុវត្ត នៅការិយាល័យព្រៃឈរដោយមានអតិថិជនចូលរួមប្រមាណ ៦០នាក់ កាលពីឆ្នាំ២០១៦កន្លងទៅ។ 
    • វគ្គអប់រំអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដល់សិស្សនិស្សិត ត្រូវបានរៀបចំតាមសាកលវិទ្យាល័យ ក្នុងគោលបំណងបង្កើនការគិតពិចារណាអំពីមធ្យោបាយគ្រប់គ្រងសាច់ប្រាក់ប្រចាំថ្ងៃដើម្បីកាត់បន្ថយហានិភ័យ ជៀសវាងការជំពាក់បំណុលវ័ណ្ឌក និងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ ហត្ថាកសិករ បានបណ្តុះបណ្តាលដល់សិស្សនិស្សិតប្រមាណ ១៥៣០នាក់ នៅទូទាំងសាកល វិទ្យាល័យក្នុងក្រុងភ្នំពេញ។  
  • វត្ថុអនុស្សាវរីយ៍ជូនដល់បុគ្គលិកនារីនៅក្នុងទិវានារីអន្តរជាតិ បានប្រព្រឹត្តិទៅតាមរយៈការផ្តល់សំពត់ស៊ឹងដល់បុគ្គលិក ជាស្រី្តទាំងអស់ ប្រមាណជា ៧៣៨ នាក់ ។ សកម្មភាពនេះសរ បញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់ គណៈគ្រប់ គ្រង និងដើម្បីលើកកម្ពស់ស្រ្តីនៅក្នុងស្ថាប័ន និងសម្រាប់បង្កើនឱកាសនៅក្នុងការប្រកួតប្រជែងដើម្បីទទួលបានតំណែងមួយថ្មី នៅក្នុងហត្ថាកសិករ។
  • ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ហត្ថាកសិករ ឆ្នាំ២០១៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណង រឹតចំណងមិត្តភាពរវាងថ្នាក់គ្រប់គ្រងនិងបុគ្គលិក ស្មារតីរួមរវាងកីឡាករក្នុងក្រុមនីមួយៗ ដើម្បីទទួលបានជោគជ័យ ក្នុងការដណ្តើមបានជើងឯកនេះ។ 
  • ការចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី ៦ដែលរៀបចំឡើងនៅពីមុខព្រះបរមរាជវាំង ដើម្បីទទួលបាននូវសុខ ភាពពេញបរិបូរណ៍និងការរស់នៅប្រកបដោយសុខភាពល្អ។ ការអប់រំអំពីការគាំទ្រនិងការ ការពារបរិសា្ថនសង្គម ដើម្បីផ្លាស់ប្តូរនូវទំលាប់ និងការសន្សំសំចៃនៃ ការប្រើប្រាស់ ថាមពលប្រចាំថ្ងៃ ដល់សិស្សវិទ្យាល័យប្រមាណជា២៥០នាក់។
 

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ