News & Events
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត សូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណជន        មេត្តាជ្រាបថា៖ ហត្ថាកសិករ  លីមីតធីត បានទូទាត់កាប្រាក់លើមូលបត្របំណុល ជូនដល់កម្មសិទ្ធិករកាន់កាប់មូលបត្របំណុលរបស់ហត្ថាកសិករ លីមីតធីត នៅថ្ងៃទី​០៥​ ខែវិច្ឆិកា ឆ្នាំ ២០១៩ តាមតាមរយៈធនាគារអេស៊ីលីដាដូចមាននៅក្នុងLink: https://bit.ly/2qUcyQO
ហត្ថាកសិករ សូមមេត្តាជូនដំណឹងដល់អតិថិជន ដៃគូ ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ហត្ថាកសិករ នឹងធ្វើការពន្យារពេលផ្សព្វផ្សាយរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៩ ជូនគណ:កម្មការមូលបត្រកម្ពុជា (គ.ម.ក) រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩។ 
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL) ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ហើយមានបណ្តាញសាខាច្រើនលើសគេ បានប្រកាសពីភាពជាដៃគូ ជាមួយធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា ក្នុងការផ្ដល់ជូននូវសេវាបង់វិក្កយបត្រ និងសេវាផ្ទេរប្រាក់ ពីគណនីទៅ គណនី តាមប្រព័ន្ធឌីជីថល សម្រាប់អតិថិជននៃស្ថាប័នទាំងពីរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត សូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណជនមេត្តាជ្រាបថា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបោះផ្សាយលក់សញ្ញាបណ្ណជាសាធារណៈរបស់ខ្លួននៅពាក់កណ្តាលត្រីមាសទី៤ ឆ្នាំ២០១៨ និងបានចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ដូច្នេះ ហត្ថាកសិករ លីមីតធីត ត្រូវផ្តល់របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ យ៉ាងយូរថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ និងរបាយការណ៍ប្រចាំឆ្នាំ២០១៨ យ៉ាងយូរថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ស្របតាមប្រកាសលេខ០០៧/១៨ គ.ម.ក./ ប្រ.ក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ស្តីពីការបង្ហាញព័ត៌មានសាជីវកម្ម។
សៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២០ឆ្នាំនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីទំនូលខុសត្រូវសង្គមក្រោមប្រធានបទ “ខ្ញុំ ស្រលាញ់ទីក្រុងស្អាត” ដែលមានការអញ្ជើញចូលរួមពីលោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មន្រ្តីសាលា ក្រុងសៀមរាប គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករ ព្រមទាំងបងប្អូនអ្នកសារព័ត៌មាន ប្រមាណជិត ៤០០ នាក់ ដែល កម្មវិធីនេះគឺផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើបរិស្ថានស្អាត និងការដាក់បង់អង្គុយនៅតាមទីសារធាណៈ ដើម្បីបង្កើនសោភ័ណ្ឌភាពឡើងមួយកម្រិតទៀត ព្រមទាំង: ជាប្រយោជន៍សាធារណៈ។
សៀមរាម ០៩ កុម្ភៈ ២០១៩៖ ហត្ថាកសិករ លីមីតធីត បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២២ ដោយមានការ ចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រង និងបុគ្គលិកសំខាន់ៗប្រមាណជិត ៤០០នាក់ មកពីសាខាគ្រប់ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ដែលកម្មវិធីនេះរៀបចំឡើងនៅ សណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ទំព័រ4នៃ7
ព្រឹត្តិការណ៍សរុប:40
របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ