ក្រុមប្រឹក្សាភិបាល

 



 
លោក Dan Harsono, ប្រធានក្រុមប្រឹក្សាភិបាល  
លោក Sudargo Harsono គឺជាអនុប្រធានអគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារក្រុងស្រ៊ីជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយរបស់លោកនៅក្នុងការគ្រប់គ្រងអាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ លោក Dan ធ្លាប់ ទទួលបានមុខដំណែងសំខាន់ៗប្រចាំស្ថាប័ន ជាច្រើនរួមមាន អគ្គនាយកម៉ាឃីតធីង នាយក នាយកដ្ឋានម៉ាឃីតធីងនិងលក់ នាយក នាយកដ្ឋានម៉ាឃីតធីងនិង អភិវឌ្ឍអាជីវកម្ម អន្តរជាតិ នាយក នាយកដ្ឋានសេវាធនាគារផ្ទាល់ខ្លួន មុនពេលមកកាន់ដំណែង បច្ចុប្បន្ន ។ លោក DAN បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Indiana បន្ថែមលើ បរិញ្ញបត្រវិស្វកម្មអគ្គិសនីនិងវិស្វកម្មជីវវេជ្ជសាស្ត្រ ពីសាកល វិទ្យាល័យ កាលីហ្វ័ញ៉ា នៃរដ្ឋអែនជើលែស ។
 

 
លោក​​ Chandrashekar Subramanian Krishoolndmangalam, អភិបាល
លោក Chandrashekar (Chandra) ត្រូវបានតែងតាំងជាអគ្គនាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យ របស់ធនាគារក្រុងស្រ៊ីនៅខែមករា ឆ្នាំ ២០០៧ ហើយបច្ចុប្បន្ន លោកមានមុខងារជាសមាជិកមួយរូបនៃគណៈកម្មាការគ្រប់គ្រងហានិភ័យ គណៈកម្មាការប្រតិបត្តិ និងគណៈកម្មាការទ្រព្យសកម្មនិងអកម្ម។ មុនពេលចូលបម្រើការងារនៅធនាគារក្រុងស្រ៊ី លោក Chandra បានបម្រើការងារជាអគ្គនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យនៅក្រុមហ៊ុន GE ប្រទេសឥណ្ឌា ទទួលបន្ទុកត្រួតពិនិត្យអាជីវកម្មលក់រាយ  ដែលរាប់បញ្ចូលសេវាកម្ចីគេហដ្ឋាន កម្ចីផ្ទាល់ខ្លួន កម្ចីយានយន្ត និងកាតឥណទានជាដើម។ លោក Chandra បានបញ្ចប់ ថ្នាក់ក្រោយសាកលវិទ្យាល័យបុមបៃ ផ្នែកពាណិជ្ជកម្ម នៅក្នុងឆ្នាំ១៩៨៥ ។


 
លោកស្រី Voranuch Dejakaisaya, អភិបាល
លោកស្រី Voranuch មានបទពិសោធន៍ ជាង ៣០ ឆ្នាំ មកហើយ ពាក់ព័ន្ធនឹងជំនាញព័ត៌មានវិទ្យា ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកស្រី គឺជាអគ្គនាយិកាគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងប្រតិបត្តិការនៃធនាគារក្រុងស្រ៊ី (ប្រទេសថៃ) ហើយលោកស្រីក៏ជាសមាជិកមួយរូបនៃគណៈកម្មការប្រតិបត្តិផងដែរ។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតដោយជោគជ័យ លើជំនាញគណិតវិទ្យា នៃសាកលវិទ្យាល័យ Chulalongkornប្រទេសថៃ។ មុនពេលបំពេញការងារនៅ ធនាគារក្រុងស៊្រី លោកស្រី បានបំពេញការងារក្នុង GE Capital (ប្រទេសថៃ) ក្នុងតួនាទីជា អ្នកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៅអាស៊ីអគ្នេយ៍។ ក្នុងឆ្នាំ ២០១៩ លោកស្រីត្រូវបានប្រសិទ្ធនាមជា អគ្គនាយិកាច្នើមប្រចាំឆ្នាំ លើផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីធនាគារិកអាស៊ី (Asian Banker) និងឈរនៅលំដាប់លេខ១ ក្នុងចំណោម អគ្គនាយកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាចំនួន ៥០ នាក់ផ្សេងទៀត ដែលមកពីក្រុមហ៊ុន IDG នៅអាស៊ាន (ASEAN)
 


 
កញ្ញា Duangdao Wongpanitkrit, អភិបាល
កញ្ញា Duangdao Wongpanitkrit ត្រូវបានតែងតាំងជាអគ្គនាយិកានាយកដ្ឋានហិរញ្ញវត្ថុ នៃធនាគារក្រុងស្រ៊ីនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៣។ កញ្ញា បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Thammasat និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Chulalongkorn។ បន្ថែមពីនេះកញ្ញា ទទួលបានសញ្ញាបត្របញ្ជាក់ពីជំនាញផ្នែកគណនេយ្យសាធារណៈ Certified Public Accountant ពី CPA ព្រះរាជាណាចក្រថៃ។ កញ្ញា Duangdao មានបទពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមស្ថាប័ននានា ដូចជា KPMG, Star petroleum និងធនាគារ Standard Chartered Bank មុនពេលបម្រើការងារនោធនាគារក្រុងស៊្រី។
 
             

 


 
លោកឧកញ៉ា ហួត អៀងតុងអភិបាល  
លោកឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ហត្ថាកសិករ លីមីតធីត ក្នុងឆ្នាំ១៩៩៦ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហួត អៀងតុង មានបទពិសោធន៍ជាច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុដែលជា កត្តាធ្វើឱ្យ លោកក្លាយជា ប្រតិបត្តិករយ៉ាងប៉ិនប្រសប់ ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ១៩៩១ លោកបានបញ្ចប់បិរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យបៀលប្រាយ។ ពិសេសជាងនេះទៅទៀត លោកធ្លាប់ចូលរួមនៅក្នុងសិក្ខាសាលាជាច្រើន ពាក់ព័ន្ធ នឹងវិស័យមីក្រូហិរញ្ញវត្ថុនៅក្រៅប្រទេសដែលរួមមាន ដូចជា ហ្វីលីពីន សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត ។


 
លោក Wanchairabin Jitwattanatam, អភិបាល
លោក Wanchairabin បានចូលបម្រើការងារនៅ​ ហត្ថាកសិករ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ដោយនាំមកជាមួយនូវបទពិសោធជំនាញវិជ្ជាជីវៈការងារចម្រុះ​ជាង​២០ឆ្នាំ លើវិស័យធនាគារនិងហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើការគ្រប់គ្រងទូទៅ និងជាពិសេសវិស័យវិស្វកម្មក្នុងក្រុមហ៊ុនសំខាន់ៗមួយចំនួនដូចជាធនាគារអយុធ្យា (ក្រុងស្រ៊ី) ក្រុមហ៊ុន GE Capital និង AT Kearney ។ មុនពេលចូលរួមជាមួយនឹងហត្ថាកសិករ លោក Wanchairabin គឺជានាយកគ្រប់គ្រងផ្នែកគ្រប់គ្រងយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាននៃធនាគារក្រុងស្រ៊ី ដោយលោកមានតួនាទីសំខាន់គ្រប់គ្រងលើការពង្រីកសកម្មភាពអាជីវកម្មរបស់​ធនាគារ​នេះ​នៅក្នុងបណ្តាប្រទេសមហា​អនុតំបន់ទន្លេមេគង្គ។ តាមរយៈបទពិសោធលើវិស័យធនាគារជាមួយនឹងសមត្ថភាពលើការប្រឹក្សាយោបល់លើការដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកបានរៀបចំនិងដឹកនាំផែនការ​យុទ្ធសាស្រ្តយ៉ាងជោគជ័យជាច្រើនហើយសម្រេចគម្រោងទាំងនោះទៅតាមការកំណត់ចំណែកទីផ្សារនិងទិសដៅអាជីវកម្ម។ គម្រោងសំខាន់ៗទាំងនោះរួមមានការកំណត់យុទ្ធសាស្រ្តក្រុមហ៊ុន ការអភិវឌ្ឍផលិតផលនិងចរន្តបែងចែក ការពង្រឹងប្រព័ន្ធ telemarketing ការកែលម្អដំណើរការខ្សែចង្វាក់ផលិតកម្ម និងការបង្កើតគំរូសេវាកម្មលក់ផលិតផល។ លោក Wanchairabin ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ពីសាកលវិទ្យាល័យពាណិជ្ជសាស្រ្តនៃទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ។
  

 
លោក ឡូញ ហៃអភិបាលឯករាជ្យ
លោក ឡូញ ហៃ បានចូលនិវត្ដន៍នៅខែតុលា ឆ្នាំ២០០៨ បន្ទាប់ពីបំរើការងារនៅធនាគារជាតិនៃកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំ។ លោកបានកាន់មុខតំណែងចុងក្រោយជា អគ្គនាយករង និងជាទីប្រឹក្សានៃអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ អំឡុងពេលបំពេញការងារនៅ ធនាគារជាតិនៃកម្ពុជា លោក បានធ្វើការងារនៅក្នុងនាយកដ្ឋាននានាជាច្រើន និងធ្វើការងារទាក់ទងនឹងសកម្មភាពផ្នែកហិរញ្ញវត្ថុទាំងក្នុងតំបន់ និងអន្ដរជាតិដែលទាំងនេះបានធ្វើឱ្យ លោកទទួលបានបទពិសោធន៍ជាច្រើនទាក់ទងនឹងការងាររបស់ខ្លួន ។
 

 
លោកបណ្ឌឹត ឌី ដាវុធអភិបាលឯករាជ្យ  
លោកបណ្ឌិត ឌី ដាវុធ ជាទីប្រឹក្សា ប្រកបដោយបទពិសោធន៍និងជំនាញខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។លោកធ្លាប់ធ្វើការនៅស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ជាមួយនឹងទំនួលខុសត្រូវលើគម្រោងសំខាន់ៗរួមាន J VK NAGA MOVERS ធនាគារអភិវឌ្ឍន៏អាស៊ី ADB និង SMEC International ជាដើម។ លោកបណ្ឌិត ឌី ដាវុធ បច្ចុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាផ្នែកកម្មវិធីសិក្សា និងជានាយករងថ្នាក់ក្រោយបរិញ្ញានៅសាកលវិទ្យាល័យបៀលប្រាយ ។

http://www.hkl.com.kh/filelibrary/image/pak.jpg

លោក បា៉ក សេរីវឌ្ឍនា អភិបាលឯករាជ្យ
លោក ប៉ាក សេរីវឌ្ឍនា គឺជាអ្នកឯកទេសលើវិស័យហិរញ្ញវត្ថុ និង ជាអ្នកផ្តល់ការប្រឹក្សាលើការវិនិយោគ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានគម្រោង។ គាត់មានជំនាញផ្នែកផែនការយុទ្ធសាស្រ្ត និងការធ្វើគម្រោងអាជីវកម្ម ការសិក្សាលើលទ្ធភាពគម្រោង ការវាយតម្លៃលើការវិនិយោគ និងឥណទានធនាគារ។ បទពិសោធន៍របស់លោក វឌ្ឍនា រួមមានការដឹកនាំក្រុមការងារ Axis Investment Consulting ដើម្បីអភិវឌ្ឍ និងអនុវត្តការប្រឹក្សាយោបល់សម្រាប់  អាជីវកម្ម និងទីភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗនៅកម្ពុជា។ លោកបានធ្វេីការជាច្រើនពាក់ព័ន្ធនឹងឥណទានធនាគារ យុទ្ធសាស្រ្តផ្តល់ដើមទុនសម្រាប់វិស័យហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃការងាររបស់លោក ជាមួយក្រុមធនាគារពិភពលោក។ លោក វឌ្ឍនា ទទួលបានបរិញ្ញាបត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (អតីតវិទ្យាស្ថានសេដ្ឋកិច្ច) និងអនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Central Queensland នៅប្រទេសអូស្ត្រាលី។

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ