ឥណទានទូទៅ
ឥណទានទូទៅ គឺជាប្រភេទផលិតផលឥណទានសម្រាប់អតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូចបំផុត និងសហគ្រាសខ្នាតមធ្យម ដែលមានគោលបំណងប្រើប្រាស់ឥណទានច្បាស់លាស់ក្នុងការបង្កើត អាជីវកម្មថ្មី និង ពង្រីកអាជីវកម្មដែលមានស្រាប់។ អតិថិជនអាចទទួលបានកម្ចីរហូតដល់ ៥០.០០០ដុល្លារអាមេរិក សមមូលនិឹងរូបិយប័ណ្ណផ្សេង។ ហត្ថាកសិករផ្តល់នូវកម្ចីរយៈពេលវែង ជាមួយអត្រាការប្រាក់ ទាបក្នុងភាពប្រកួតប្រជែង។ អតិថិជននឹងទទួលបាននូវលក្ខខណ្ឌឥណទានយ៉ាងសមរម្យ ស្របតាមតម្រូវការ ខួបនៃអាជីវកម្ម។
លក្ខណៈពិសេសនៃឥណទាន
- ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ
- រយៈពេល : រហូតដល់ ៦០ខែ
- ទំហំឥណទាន : រហូតដល់ ៥០.០០០ដុល្លារអាមេរិក (សមមូលនឹងរូបិយប័ណ្ណផ្សេង)
- អត្រាការប្រាក់ : ១,០%-១,៥%
- វិធីសាស្រ្តទូទាត់សង : អាស្រ័យតាមស្ថានភាពអាជីវកម្ម ឬតាមការចចារ
លក្ខខណ្ឌស្នើសុំសេវាកម្មដើម្បីស្នើសុំសេវាកម្មហិរញ្ញវត្ថុនៅហត្ថាកសិករ ឯកត្តជនតម្រូវអោយមានលក្ខខណ្ឌដូចខាងក្រោម៖
- ជាប្រជាពលរដ្ឋស្របច្បាប់
- ជាអ្នកតាំងលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការរបស់ហត្ថាកសិករ
- មានអាជីវកម្ម និងប្រាក់ចំណូលជាប្រចាំ
- ប្រកបមុខរបរស្របច្បាប់ មានប្រវត្តិកេរ្តិ៍ឈ្មោះល្អ
- មិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋ
- មានឯកសារសម្គាល់ខ្លួន ព្រមទាំងមានទ្រព្យធានា
កំណត់សម្គាល់: អត្រាការប្រាក់ទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។កម្រៃសេវាផ្សេងៗដែលពាក់ព័ន្ធនឹងត្រូវគិតពីអ្នកដាក់ពាក្យស្នើសុំ។