គណនីប្រាក់បញ្ញើសន្សំ​

គណនីសន្សំសំចៃ
គណនីសន្សំសំចៃគឺជាគណនីដែលអនុញ្ញាតឲ្យអតិថិជនអាចដាក់ និង ដកប្រាក់បាន ទៅតាមតម្រូវការ គ្រប់ពេលវេលា និង គ្រប់ ទីកន្លែងនៅ គ្រប់សាខា និង ម៉ាស៊ីនអេធីអឹមរបស់ហត្ថាកសិករទាំងអស់។ អតិថិជនអាចបើកគណនីបានដោយគ្រាន់តែមាន ទឹកប្រាក់ចំនួន ៥ដុល្លារ ឬសមាមាត្រនឹងរូបិយប័ណ្ណផ្សេង។ អតិថិជននឹងទទួលបាននូវ អត្រាការប្រាក់ ដែលមានលក្ខណៈ ប្រកួតប្រជែង អាស្រ័យទៅតាមប្រភេទរូបិយប័ណ្ណដែលដាក់សន្សំ។

គណនីអ៊ីហ្ស៊ី Ezzy
គណនីអ៊ីហ្ស៊ីត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបក៏ដូចជាបំពេញ តម្រូវការរបស់អតិថិជន និងស្ថាប័នសំខាន់ៗ ដែលមាន បំណងចង់បាន អត្រាការប្រាក់ខ្ពស់ពីគណនីសន្សំរបស់ពួកគេ។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មធនាគារចល័តនិង សេវាអេធីអឹមដែលមានលក្ខណៈពិសេសដោយឥតគិតថ្លៃ។ ការបើកគណនីលើកដំបូងតម្រូវ អោយអតិថិជន ដាក់ប្រាក់តម្កល់ចំនួន ៥០ដុល្លារ ឬ សមមូលនឹងរូបិយប័ណ្ណផ្សេង។

គណនីស្មាត Smart
គណនីស្មាតផ្តល់នូវអត្រាការប្រាក់ខ្ពស់បំផុតសម្រាប់ទម្រង់សន្សំដោយស្ម័គ្រចិត្ត។ អតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារចល័តនិងសេវាអេធីអឹម ដោយឥតគិតថ្លៃ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។ អតិថិជនអាចបើកគណនីស្មាត ដោយ តម្កល់ទឹកប្រាក់ដំបូងក្នុងគណនីចំនួន ២៥០ដុល្លារ ឬសមាមាត្រនឹងរូបិយប័ណ្ណផ្សេង។

គណនីនិស្សិត
គណនីនិស្សិត ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សិស្សានិស្សិត ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំសាធារណៈនិងឯកជន។ អតិថិជនលើគម្រោងគណនីនេះមានលទ្ធភាពធ្វើប្រតិបត្តការសាច់ប្រាក់ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតយ៉ាងទូលំទូលាយ ។

គណនីសន្សំនីតិបុគ្គល (មិនមែនគ្រឹះស្ថានហិរញ្ញវត្ថុ)
គណនីសន្សំស្ថាប័នផ្តល់ជូននូវលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់ខ្លួននៅទូទាំង ២៥ ខេត្តក្រុងទូទាំងប្រទេស ។
 
ប្រភេទគណនី-អត្រាការប្រាក់ ប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ ប្រាក់រៀលខ្មែរ
 គណនីសន្សំសំចៃ  ២.៥០%  ២.៥០%  ២.៧៥%
 គណនីអ៊ីហ្ស៊ី  ២.៧៥%  ២.៧៥%  ៣.០០%
 គណនីស្មាត  ៣.០០%  ៣.០០%  ៣.២៥%
​ គណនីនិស្សិត  ២.៥០%  ២.៥០%  ២.៧៥%
 គណនីសន្សំស្ថាប័ន  ២.០០%  ២.០០%  ២.២៥%
 
លក្ខខណ្ឌស្នើសុំសេវាកម្ម
អតិថិជនជាឯកជន
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬប័ណ្ណមន្ត្រីរាជការ
  • ឯកសារបញ្ជាក់អត្តសញ្ញាណផេ្សងទៀតដែលមានភ្ជាប់រូបថតចេញដោយអាជ្ញាធរមានសមត្ថកិច្ច (មេឃុំ ឬប៉ូលីសប៉ុស្ដិ៏រដ្ឋបាល) ។
  • លិខិតឆ្លងដែន (មានសុពលភាពរយះពេល ៣ខែ)
  • អាសយដ្ឋានទំនាក់ទំនង (លិខិតបញ្ជាក់កន្លែងស្នាក់នៅ ឬកិច្ចសន្យាការងារឬលិខិតបញ្ជាក់ពីអ្នកគ្រប់គ្រង ឬកិច្ចព្រមព្រៀងអាជីវកម្ម ឬលិខិតបញ្ជាក់បេសកកម្ម)
  • លេខទូរសព្ទ ឬទូរសារទំនាក់ទំនង ។
អតិថិជនជានិតិបុគ្គល
  • អាជ្ញាប័ណ្ណអាជីវកម្ម/លិខិតចុះបញ្ជីពាណិជ្ជកម្ម
  • ឯកសារសម្គាល់ខ្លួនរបស់នាយក/ម្ចាស់ភាគហ៊ុន/ដៃគូពាណិជ្ជកម្ម
  • សេចក្ដីបញ្ជាក់ពីក្រុមប្រឹក្សាភិបាលក្នុ្ងការបើកគណនី
  • លិខិតផ្ដល់សិទ្ធិដល់បុគ្គលដែលជាតំណាងឲ្យក្រុមហ៊ុន ឬអាជីវកម្ម
  • ឯកសារផ្លូវការផ្សេងៗទៀត ។
កំណត់សម្គាល់: អត្រាការប្រាក់ទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។
មិនមានកម្រៃសេវាផ្សេងឡើយ។

* កម្មវត្ថុ

* នាមត្រកូល-នាមខ្លួន

* អ៊ីម៉ែល

* លេខទូរសព្ទ

* បញ្ចេញមតិ

* Security Code  
របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ