ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន គឺជាប្រភេទឥណទាន ផ្តល់ជូន អតិថិជនដែលមានតម្រូវ ការទិញសម្ភារប្រើប្រាស់ផ្សេងៗ ក្នុង គោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ក្នុងគ្រួសារ ដើម្បីលើកកម្ពស់កម្រិតជីវភាពឲ្យកាន់តែមានភាពរីកចម្រើន តាមរយៈ ការមានសម្ភារប្រើប្រាស់សមរម្យ។ឥណទាននេះត្រូវបានផ្តល់ជូនសម្រាប់អតិថិជនទូទៅជាមួយនឹងអត្រាការប្រាក់និងរយៈពេលនៃកម្ចីសមរម្យ។
លក្ខណៈពិសេសនៃឥណទាន
- ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ
- រយៈពេល : រហូតដល់ ៣៦ខែ
- ទំហំឥណទាន : រហូតដល់ ៥.០០០ ដុល្លារអាមេរិក (សមមូលនឹងរូបិយប័ណ្ណផ្សេង)
- អត្រាការប្រាក់ : ត្រឹមតែ ១,៥០%
- វិធីសាស្រ្តទូទាត់សង : តាមការចចារ
លក្ខខណ្ឌស្នើសុំសេវាកម្មដើម្បីស្នើសុំសេវាកម្មហិរញ្ញវត្ថុនៅហត្ថាកសិករ ឯកត្តជនតម្រូវអោយមានលក្ខខណ្ឌដូចខាងក្រោម៖ - ជាប្រជាពលរដ្ឋស្របច្បាប់
- ជាអ្នកតាំងលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការរបស់ហត្ថាកសិករ
- មានអាជីវកម្ម និងប្រាក់ចំណូលជាប្រចាំ
- ប្រកបមុខរបរស្របច្បាប់ មានប្រវត្តិកេរ្តិ៍ឈ្មោះល្អ
- មិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋ
- មានឯកសារសម្គាល់ខ្លួន ព្រមទាំងមានទ្រព្យធានា
កំណត់សម្គាល់: អត្រាការប្រាក់ទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។ កម្រៃសេវាផ្សេងៗដែលពាក់ព័ន្ធនឹងត្រូវគិតពីអ្នកដាក់ពាក្យស្នើសុំ។