ឥណទានកែលម្អគេហដ្ឋាន
ឥណទានកែលម្អគេហដ្ឋាន ផ្តល់ចំពោះការសាងសង់ដែលសំដៅលើការជួសជុលកែលម្អ/ការស្ដារប្រសើរឡើង ឬការសង់បំពេញបន្ថែមផ្នែកមួយចំនួននៃគេហដ្ឋានដូចជា សាងសង់ ឬការជួសជុលកែលម្អបន្ទប់មួយ ឬច្រើនដើម្បីសុវត្តិភាពក្នុងផ្ទះ ការជួសជុលដំបូល ផ្លាស់ប្ដូរកម្រាល (ឥដ្ឋ ការ៉ូ ឬចាក់ប្លង់សេ) ដែលមានគុណភាព។ជួសជុល ឬសង់បង្គន់បន្ថែម ដើម្បីបំពេញតម្រូវការអនាម័យជាដើម។
លក្ខណៈពិសេសនៃឥណទាន
- ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ
- ទំហំឥណទាន : រហូតដល់ ៣០.០០០ដុល្លារអាមេរិក (សមមូលនឹងរូបិយប័ណ្ណផ្សេង)
- អត្រាការប្រាក់ :១,២% - ១,៥%
- រយៈពេលឥណទាន : រហូតដល់ ៦ឆ្នាំ
- វិធីសាស្រ្តទូទាត់សង : តាមការចចារ
លក្ខខណ្ឌស្នើសុំសេវាកម្មដើម្បីស្នើសុំសេវាកម្មហិរញ្ញវត្ថុនៅហត្ថាកសិករ ឯកត្តជនតម្រូវអោយមានលក្ខខណ្ឌដូចខាងក្រោម៖ - ជាប្រជាពលរដ្ឋស្របច្បាប់
- ជាអ្នកតាំងលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការរបស់ហត្ថាកសិករ
- មានអាជីវកម្ម និងប្រាក់ចំណូលជាប្រចាំ
- ប្រកបមុខរបរស្របច្បាប់ មានប្រវត្តិកេរ្តិ៍ឈ្មោះល្អ
- មិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋ
- មានឯកសារសម្គាល់ខ្លួន ព្រមទាំងមានទ្រព្យធានា ។
កំណត់សម្គាល់: អត្រាការប្រាក់ទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។កម្រៃសេវាផ្សេងៗដែលពាក់ពន្ធនឹងត្រូវគិតពីអ្នកដាក់ពាក្យស្នើរសុំ។