ឥណទានថែរក្សាអនាម័យ និងបរិស្ថាន

ឥណទានបរិស្ថាន និងសង្គមផ្តោតសំខាន់លើអតិថិជនដែលមានបំណងបង្កើនកម្រិតជីវភាពកាន់តែប្រសើរឡើងនិងចូលរួមចំណែកការងារបរិស្ថាន។ ឥណទាននេះមានគោលដៅផ្តល់ជូនអតិថិជនទាំងឡាយណាដែលមានបំណងសាងសង់ឡជីវឧស្ម័ន ទិញបន្ទះអគ្គិសនីសូឡា សាងសង់បន្ទប់ទឹក ទិញធុងចម្រោះទឹកស្អាត ជាដើម ។ ពួកគេអាចខ្ចីបានរហូតដល់ទៅ ២,៥០០ ដុល្លារអាមេរិក ក្នុងរយៈពេលកម្ចី ៣ ទៅ ២៤ ខែក្នុងអត្រាការប្រាក់មួយដែលមានការប្រកួតប្រជែង និងមានលក្ខខណ្ឌសងដែល អាចបត់បែនបាន។

លក្ខណៈពិសេសនៃឥណទាន
  • ប្រភេទរូបិយប័ណ្ណ : ប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ
  • រយៈពេល : រហូតដល់ ២៤ខែ
  • ទំហំឥណទាន : រហូតដល់ ២.៥០០ដុល្លារអាមេរិក (សមមូលនឹងរូបិយប័ណ្ណផ្សេង)
  • អត្រាការប្រាក់ : ទាបរហូតដល់១,៥%
  • វិធីសាស្រ្តទូទាត់សង : តាមការចចារ
លក្ខខណ្ឌស្នើសុំសេវាកម្ម
ដើម្បីស្នើសុំសេវាកម្មហិរញ្ញវត្ថុនៅហត្ថាកសិករ ឯកត្តជនតម្រូវអោយមានលក្ខខណ្ឌដូចខាងក្រោម៖
  • ជាប្រជាពលរដ្ឋស្របច្បាប់
  • ជាអ្នកតាំងលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការរបស់ហត្ថាកសិករ
  • មានអាជីវកម្ម និងប្រាក់ចំណូលជាប្រចាំ
  • ប្រកបមុខរបរស្របច្បាប់ មានប្រវត្តិកេរ្តិ៍ឈ្មោះល្អ
  • មិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋ
  • មានឯកសារសម្គាល់ខ្លួន ព្រមទាំងមានទ្រព្យធានា ។
កំណត់សម្គាល់: អត្រាការប្រាក់ទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។
កម្រៃសេវាផ្សេងៗដែលពាក់ពន្ធនឹងត្រូវគិតពីអ្នកដាក់ពាក្យស្នើរសុំ។

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ