សេវាផ្ទេរប្រាក់ក្នុងស្រុក
ហត្ថាកសិករ ផ្តល់ជូនដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់អតិថិជនដែលមានបំណងផ្ទេរប្រាក់ទៅកាន់ទីកន្លែងនានាក្នុងប្រទេសកម្ពុជា ។ ជាមួយភាពជឿជាក់មានសុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ដ អតិថិជននឹង ទទួលបានភាពកាន់តែងាយស្រួលក្នុងការទំនាក់ទំនងសាច់ប្រាក់ទៅកាន់សាច់ញាតិ បងប្អូន ដៃគូអាជីវកម្ម ព្រមទាំងអ្នកជាទីស្រលាញ់ផ្សេងៗទៀត តាមរយៈបណ្តាញ ការិយាល័យប្រតិបត្តិការ ទីតាំងអេធីអឹម និងប្រពន័្ធធនាគារចល័ត នៅទូទាំង២៥ខេត្ដ-រាជធានី។
លក្ខណៈពិសេសនៃសេវាកម្ម
- ផ្ទេរប្រាក់នៅក្នុងប្រទេសជាមួយនឹងបណ្តាញការិយាល័យ ១៧៨ សាខា
- ទទួលបានសេវាឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់
- រីករាយជាមួយនឹងកម្រៃសេវាទាបសមរម្យ
- ផ្ទេរប្រាក់បានដោយមិនចាំបាច់មានគណនីសន្សំនៅហត្ថាកសិករ ។
កម្រៃសេវាផ្ទេរប្រាក់
- កម្រៃសេវាទាបបំផុតត្រឹមតែ ០,០៨% នៃប្រាក់ត្រូវផ្ទេរ ឬ ១.៥ ដុល្លារអាមេរិក
កំណត់សម្គាល់: ការផ្តល់ជូនទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។