សារពីប្រធានអគ្គនាយក
“ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំពីបុគ្គលិកនិងគណៈគ្រប់គ្រង ហត្ថាកសិករដែលជាកម្មសិទ្ធិរបស់ធនាគាអយុធ្យា (ត្រូវបានគេស្គាល់ថាធនាគារក្រុងស្រ៊ី) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសថៃនិងជាសមាជិកនៃ MUFG រង់ចាំផ្តល់ជូននូវសេវាកម្មនិងផលិតផល ហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងទស្សនវិស័យឌីជីថលកាន់តែទូលាយ ហើយស្របពេលជាមួយគ្នាផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលគួរឱ្យជឿ ទុកចិត្ត មានភាពងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិតដែលនាំមកនូវបទពិសោធដ៏គួរឱ្យរីករាយដល់អតិថិជន"។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨បានកើនឡើង៧.៤% ដែលសម្រេចបានកំណើនខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ។ ហត្ថាកសិករ បានបន្តរីកចម្រើនដោយសារការជឿទុកចិត្តពីអតិថិជននិងភាគទុនិក។ នៅខែសីហាឆ្នាំ២០១៨ ហត្ថាកសិករ ទទួលបានប្រាក់ទុនបន្ថែមចំនួន ៣០ លានដុល្លារអាមេរិក ធ្វើឱ្យដើមទុនចុះបញ្ជីរបស់ខ្លួនកើនដល់ ៧៥លានដុល្លារអាមេរិកដើម្បីបំពេញតាមតម្រូវការមូលធនសម្រាប់ធនាគារពាណិជ្ជនៅកម្ពុជា។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ ចំនួនអតិថិជនរបស់យើងបានកើនឡើងដល់ ១៣៤,៤១០ នាក់ ដោយមានអ្នកដាក់ប្រាក់បញ្ញើចំនួន ២០៨,៣២៣ នាក់ និងអ្នកកាន់ប័ណ្ណ(អេធីអឹម) ចំនួន ៤៦,៦៦៥ នាក់។ ផលប័ត្រប្រាក់កម្ចីមានចំនួន ៧៥៧.៣ លានដុល្លារអាមេរិក កើនឡើង៣១% ធៀបនឹងឆ្នាំ២០១៧ ដោយប្រាក់ចំណូលសុទ្ធមានចំនួន ២០.៨ លានដុល្លារអាមេរិក កើនឡើង ៣៥% ធៀបនឹងឆ្នាំ ២០១៧។ ប្រាក់បញ្ញើនិងសន្សំបានកើនឡើងដល់ ៤០៨.១ លានដុល្លារ ដែលបានបង្ហាញពីទំនុកចិត្តខ្ពស់ពីអតិថិជនរបស់យើងនិងសាធារណជន។
ប្រតិបត្ដិការរបស់ ហត្ថាកសិករ បានពង្រីកដល់ ១៧៨ សាខាដោយមានម៉ាស៊ីនអេធីអឹម ១២៩ គ្រឿងនៅទូទាំងប្រទេសកម្ពុជា។ បុគ្គលិករបស់យើងចំនួន ៣,៦០៣ នាក់ដែលមានជំនាញវិជ្ជាជីវៈ ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុតនៅតាមបណ្តាញសាខាដ៏ទូលំទូលាយ។ អនុបាតកម្ចីមិនដំណើរការបានថយចុះ០.៤២% ទៅ ០.៦៨បើធៀបនឹងឆ្នាំ២០១៧។
នៅក្នុងទស្សនវិស័យឌីជីថលរបស់ខ្លួន ហត្ថាកសិករ បន្តបញ្ចូលនូវបច្ចេកវិទ្យាទំនើបថ្មីៗនិងចាប់ផ្ដើមកែប្រែប្រព័ន្ធឌីជីថលក្នុងផ្នែកប្រតិបត្តិការនានាក្នុងបរិបទរក្សាឱ្យបាននូវចីរភាព ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនក្នុងយុគសម័យឌីជីថលនេះ។ យើងបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ iBankingនិង Hattha Mobile ដើម្បីបម្រើអតិថិជនរបស់យើងកាន់តែប្រសើរ។
ហត្ថាកសិករ ខិតខំផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលងាយស្រួលនិងទុកចិត្តបានដល់អតិថិជន។ នៅឆ្នាំ២០១៨ យើងបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ភីអិលស៊ី (SVL) និងក្រោយមកទៀតសហការជាមួយនឹង វីង ដែលអនុញ្ញាតឱ្យអតិថិជនយើងសងប្រាក់តាម វីង បាន។ ហត្ថាកសិករ នឹងបន្តធ្វើការសហការជាមួយនឹងដៃគូដែលមានសក្តានុពលបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននិងបន្តផ្តល់បទពិសោធថ្មីដល់អតិថិជនដែលមានស្រាប់និងអតិថិជនសក្តានុពល។ ហត្ថាកសិករ ត្រូវបានផ្ដល់ចំណាត់ថ្នាក់ BBB + ដោយភ្នាក់ងារវាយតម្លៃTris ដែលជាភ្នាក់ងារផ្តល់ចំណាត់ថ្នាក់អន្តរជាតិមួយ ដោយសារប្រតិបត្តិការដ៏មានស្ថិរភាពរបស់ខ្លួនជាមួយនឹងជំហររឹងមាំនៅក្នុងទីផ្សារកម្ពុជា។ ការចាត់ចំណាត់ថ្នាក់នេះគឺយោងទៅលើសូចនាករសំខាន់ៗជាច្រើនដូចជា បណ្តាញសាខាអតិថិជនទូទាំងប្រទេស ប្រព័ន្ធគ្រប់គ្រងហានិភ័យល្អ ការគ្រប់គ្រងហិរញ្ញវត្ថុនិងសាច់ប្រាក់រឹងមាំ និងគុណសម្បត្តិមួយចំនួនទៀត។
ហត្ថាកសិករ យកចិត្តទុកដាក់លើការទទួលខុសត្រូវសង្គម ការពេញចិត្តរបស់អតិថិជននិងការគាំពារអតិថិជនដោយរក្សាការយកចិត្តទុកដាក់របស់ខ្លួនយ៉ាងខ្លាំងទៅលើការអនុវត្តការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ឬ CSR។ ហត្ថាកសិករ បានគាំទ្រសកម្មភាពអប់រំទាក់ទងនឹងបរិស្ថាន សុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដើម្បីធានាថា ហត្ថាកសិករ មិនបង្កគ្រោះថ្នាក់ដល់បរិស្ថាននិងសង្គមឡើយ។
ហត្ថាកសិករ បន្តធ្វើឱ្យប្រសើរឡើងនូវសេវាអតិថិជន។ រៀងរាល់ឆ្នាំ យើងធ្វើការស្ទង់មតិក្នុងចំណោមអតិថិជន ដើម្បីឱ្យយើងអាចពិនិត្យនិងកែលម្អសេវាកម្មរបស់យើងឱ្យបំពេញតាមតម្រូវការរបស់អតិថិជន។ យុទ្ធនាការមួយចំនួនត្រូវបានផ្តួចផ្តើមឡើងដើម្បីផ្តល់ជូនរង្វាន់ពិសេសដល់អតិថិជនស្ម័គ្រស្មោះនិងលើកទឹកចិត្តសមាជិកដែលបានណែនាំអតិថិជនមក ហត្ថាកសិករ។ ក្រុមការងារតេឡេស៊ែល ត្រូវបានបង្កើតឡើងដើម្បីជួយ ហត្ថាកសិករ រក្សាទំនាក់ទំនងជាមួយនឹងអតិថិជនរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងនិងបុគ្គលិកដែលបានប្តេជ្ញាចិត្តនិងចូលរួមជាមួយនឹងយើងក្នុងការសម្រេចបានសមិទ្ធផលដ៏អស្ចារ្យនេះ។
ខ្ញុំសូមកោតសរសើរចំពោះការជឿទុកចិត្តនិងការគាំទ្រជាបន្តបន្ទាប់ដែលផ្តល់ដោយអតិថិជនអតិថិជន ដៃគូ ភាគហ៊ុនិក និងសាធារណជន។ ខ្ញុំទន្ទឹងរង់ចាំផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុក្នុងកម្រិតស្តង់ដាខ្ពស់បំផុតសម្រាប់ឆ្នាំខាងមុខ៕
លោកឧកញ៉ា ហួត អៀងតុង
ប្រធានអគ្គនាយក