កម្មវិធីសន្សំពិន្ទុប្តូររង្វាន់
ឈ្នះរង្វាន់វត្ថុអនុស្សាវរិយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីសន្សំពិន្ទុប្តូររង្វាន់។ លោកអ្នកអាចសន្សំពិន្ទុបាន ដោយគ្រាន់តែធ្វើប្រតិបត្តិការនៅតាមទូរអេធីអឹម និងសេវាធនាគារចល័ត ហត្ថាកសិករ ហើយពិន្ទុនឹងអាចប្តូរយកជាកាតទូរសព្ទដែលមានទឹកប្រាក់ ៥ដុល្លារ ឧបករណ៍សាកទូរសព្ទ (PowerBank) មួកសុវត្ថិភាព វ៉ាលីដាក់ឥវ៉ាន់ និងទូរសព្ទដៃម៉ាកស៊ាំសុងជាដើម។
គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់នឹងទទួលបាន១ពិន្ទុក្នុងមួយប្រតិបត្តិការ ហើយការកំណត់ពិន្ទុទទួលបានក្នុងមួយថ្ងៃត្រូវបានកំណត់ដូចខាងក្រោម៖
ប្រភេទប្រតិបត្តិការ | កាតអេធីអឹម | សេវាធនាគារចល័ត | សរុប |
ដកប្រាក់ (អេធីអឹម) | ១ | គ្មាន | ១ |
ដាក់ប្រាក់ (អេធីអឹម) | ១ | គ្មាន | ១ |
ផ្ទេរប្រាក់ទៅទូរសព្ទដៃ | ១ | ១ | ២ |
ផ្ទេរប្រាក់ពីគណនីទៅគណនី | ១ | ១ | ២ |
ទិញកាតទូរសព្ទ | ៥ | ៥ | ១០ |
ទូរទាត់វិក្កយបត្រ (EDC, ទឹក, ភ្លើង, អ៊ីនធឺណែត, ...) | មិនកំណត់ | មិនកំណត់ | មិនកំណត់ |
ចំនួនពិន្ទុ និងរង្វាន់អនុស្សាវរីយ៍ ប្រភេទរង្វាន់ | ចំនួនពិន្ទុ |
កាតទូរសព្ទដែលមានទឹកប្រាក់ ៥ដុល្លារ | ៤៩ ពិន្ទុ |
ឧបករណ៍សាកទូរសព្ទ (Power Bank) | ៩៩ ពិន្ទុ |
មួកសុវត្ថិភាពហត្ថាកសិករ | ១៩៩ ពិន្ទុ |
វ៉ាលីដាក់អីវ៉ាន់ហត្ថាកសិករ | ២៩៩ ពិន្ទុ |
ទូរសព្ទដៃ Samsung | ៧៩៩ ពិន្ទុ |
*សម្គាល់៖ ហត្ថាកសិកររក្សាសិទ្ធកែប្រែលក្ខខណ្ឌកម្មវិធី ដោយមិនមានការជូនដំណឹងមុនហើយសម្រាប់ប្រតិបត្តិការណាមិនប្រក្រតី យើងរក្សាសិទ្ធក្នុងការមិនប្រគល់រង្វាន់ជូន។