ខេត្តពោធិ៍សាត់ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៦ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា និងបង្គន់អនាម័យជូនដល់សាលាបឋមសិក្សាស្ទឹងតូចដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដោយមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ហត្ថាកសិករ រួមជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្ទឹងតូច។
បើទោះបីជាពិភពលោកស្ថិតក្នុងអន្តរកាលនៃការរីករាតត្បាតនៃជម្ងឺកូវីដ១៩ ហើយប្រទេសកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់ផងដែរក៏ដោយ ក៏ហត្ថាកសិករ លីមីតធីត នៅតែបន្តបេសកកម្ម និងយកចិត្តទុកដាក់ខ្ពស់ទៅលើសកម្មភាពសង្គមរបស់ខ្លួនក្នុងការជួយដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលកំពុងតែខ្វះខាតថ្នាក់រៀន និងបង្គន់អនាម័យ។ ក្នុងនោះផងដែរនាយិកានៃសាលាបឋមសិក្សាស្ទឹងតូចបានរៀបរាប់ឲ្យដឹងថា សព្វថ្ងៃនេះសាលាបឋមសិក្សាស្ទឹងតូចមានសិស្សានុសិស្សសរុបចំនួន២១០នាក់ និងគ្រូបង្រៀនសរុបចំនួន៨នាក់ ប៉ុន្តែយើងមានអគារសិក្សាតែ២ខ្នងប៉ុណ្ណោះធ្វើពីឈើ ហើយ១ខ្នងមានសភាពចាស់ទ្រុឌទ្រោមខ្លាំងដែលផ្តល់ការលំបាកដល់សិស្សានុសិស្សក្នុងការទទួលយកចំណេះដឹង ហើយលោកស្រីពិតជាមានក្តីរំភើប និងសប្បាយរីករាយឥតឧបមាដែលទទួលបានការឧបត្ថម្ភពី ហត្ថាកសិករ ក្នុងការសាងសង់អគារសិក្សា១ខ្នងដែលមានថ្នាក់រៀនចំនួន៣បន្ទប់ និងបង្គន់អនាម័យចំនួន៣ផងដែរ។អគារសិក្សាថ្មីដែលឧបត្ថម្ភដោយហត្ថាកសិករ លីមីតធីត រំពឹងនឹងបានរួចរាល់ជាស្ថាពរក្នុងខែធ្នូ ខាងមុខនេះ ហើយលោកស្រីនាយិកាសាលាក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក ហត្ថាកសិករ លីមីតធីត ដែលបានចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលានេះ។
ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃហត្ថាកសិករ លីមីតធីត បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលលោកក៏ដូចជាបុគ្គលិកហត្ថាកសិករទាំងមូលបានចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសជួយដល់សិស្សានុសិស្សឲ្យទទួលបាននូវថ្នាក់រៀនប្រកបដោយផាសុកភាពដែលជួយជំរុញឲ្យការសិក្សារបស់ពួកគាត់កាន់តែមានភាពងាយស្រួល និងល្អប្រសើរឡើង។ លោកបានមានប្រសាសន៍ថា៖ “ការសាងសង់អគារសិក្សា គឺជាសកម្មភាពមួយដ៏ល្អប្រពៃបំផុត ព្រោះវានឹងផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់កុមារាកុមារីគ្រប់ជំនាន់ឲ្យទទួលបានឱកាសសិក្សាគ្រប់ៗគ្នាដែលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់”។ លោកបានបន្ថែមទៀតថា៖ “កុមារគឺជាទំពាំងស្នងឬស្សីដ៏សំខាន់សម្រាប់ទ្រទ្រង់ប្រទេសជាតិទាំងមូល ដូច្នេះការយកចិត្តទុកដាក់ទៅលើការសិក្សារបស់ពួកគាត់គឺជារឿងមួយដ៏សំខាន់ដែលអ្នកគ្រប់គ្នាមិនគួរមើលរំលងឡើយ។ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាការផ្តល់អគារសិក្សានេះគឺជាការលើកទឹកចិត្ដដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ក៏ដូចជាលោកគ្រូអ្នកគ្រូឲ្យខិតខំយកចិត្តទុកដាក់បង្រៀន និងចែករំលែកចំណេះដឹងដល់ក្មួយៗដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងនាថ្ងៃខាងមុខ”។
កន្លងមកហត្ថាកសិករ បានចូលរួមសកម្មភាពសង្គមជាច្រើនដូចជាសាងសងអគារសិក្សា អគារមន្ទីរពេទ្យ ឧបត្ថម្ភគ្រែអ្នកជម្ងឺទៅមន្ទីរពេទ្យ ដាំកូនឈើ សម្អាតបរិស្ថាន ផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងឧបត្ថម្ភសម្ភារផ្សេងៗដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្វះខាត។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ គឺជាបេសកកម្មដ៏សំខាន់មួយរបស់ហត្ថាកសិករ ដូច្នេះហើយទើបហត្ថាកសិករ នៅតែបន្តបេសកកម្ម និងសកម្មភាពសង្គមរបស់ខ្លួនយ៉ាងសកម្មដែលផ្តោតទៅលើ៣ចំនុចសំខាន់ៗរួមមាន៖ ទី១ ធ្វើឲ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុ ទី២ ពង្រឹងផ្នែកសុខភាព និងសុវត្ថិភាព និងទី៣ ការការពារបរិស្ថាន។
ចំនួនការិយាល័យប្រតិបត្តិការ | ១៧៧ |
ការិយាល័យកណ្តាល | ១ |
ចំនួនបុគ្គលិកសរុប | ៤,៥៦៨ នាក់ |
បុគ្គលិកភេទប្រុស | ៣,៣២១ នាក់ |
បុគ្គលិកភេទស្រី | ១,២៤៧ នាក់ |
លទ្ធផលផលិតផលឥណទាន | |
ផលប័ត្រឥណទានសរុប | ១,០៨៧ លានដុល្លារ |
អតិថិជនឥណទានសរុប | ១៧២,១៦៩ នាក់ |
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ | |
ចំនួនប្រាក់បញ្ញើសន្សំសរុប | ៥៩១ លានដុល្លារ |
អតិថិជនប្រាក់បញ្ញើសន្សំសរុប | ២៦២,៤៩៨ នាក់ |