សេវាម៉ាយអេធីអឹម
ម៉ាស៊ីនអេធីអឹមដ៏ទំនើបរបស់ហត្ថាកសិករផ្តល់ជូនសេវាកម្មសម្បូរបែប ត្រូវបានដាក់បម្រើការ ទូទាំងផ្ទៃប្រទេសដើម្បីសម្រួលដល់ ប្រតិបត្តិការហិរញ្ញវត្ថុ ប្រចាំថ្ងៃប្រកបដោយភាពងាយស្រួលតាមបណ្តាញម៉ាស៊ីនអេធីអឹមដែលនៅមានទីតាំងជិត លោក អ្នកបំផុត។ អតិថិជនអាចធ្វើប្រតិបត្តិការដូចជា ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរសព្ទ ពិនិត្យសមតុល្យសាច់ប្រាក់ ពិនិត្យរបាយការណ៍សង្ខេប និងប្រតិបត្តិការហិរញ្ញវត្ថុតាមតម្រូវការ ជាមួយម៉ាស៊ីន អេធីអឹមនៅពេញផ្ទៃប្រទេស។
លក្ខណៈពិសេសនៃសេវាកម្ម
- ទទួលបានការចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃ ដែលអាចធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹមរបស់ហត្ថាកសិករ នៅគ្រប់ ២៥ ខេត្ត/រាជធានី នៃប្រទេសកម្ពុជា
- ធ្វើប្រតិបត្តិការបានច្រើនប្រភេទដូចជា ផ្ទេរប្រាក់ (ទៅអ្នកមាន និងគ្មានគណនី) ទិញកាតទូរសព្ទ បង់ថ្លៃវិក្កយបត្រ សងប្រាក់ឥណទាន ពិនិត្យសមតុល្យគណនី របាយការណ៍សង្ខេប ជាដើម
- ធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយមិនចាំបាច់ចំណាយពេលមកការិយាល័យ ហត្ថាកសិករ ប្រកបដោយសុវត្ថិភាព និងរហ័សទាន់ចិត្ត។
មុខងារសំខាន់
- មុខងារប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ដាក់ប្រាក់ ដាក់ប្រាក់ដោយមិនប្រើកាត ដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ ទូទាត់សងឥណទាន និងប្រតិបត្តិការផ្សេងៗទៀត ។
- មុខងារមិនមែនប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ត្រួតពិនិត្យរបាយការណ៍សង្ខេប ទីតាំងអេធីអឹម សមតុល្យគណនី ពិនិត្យអត្រាការប្រាក់ ព័ត៌មានឥណទាន ការរំលឹកពីការសងឥណទាន និងប្រតិបត្តិការផ្សេងៗទៀត។
កំណត់សម្គាល់: ការផ្តល់ជូនទាំងនេះរក្សាសិទ្ធកែប្រែដោយមិនជូនដំណឹងជាមុន។