មន្ត្រីផ្នែកលក់ (២៧ នាក់)
 
ទីតាំងបម្រើការងារ:  
  • ការិយាល័យប្រតិបត្ដិការ (០៣ នាក់)
  • សាខាខេត្ដក្រចេះ (០១ នាក់)
  • សាខាខេត្ដត្បូងឃ្មុំ (០១ នាក់)
  • សាខាស្រុកព្រៃឈរ-ឃុំជ្រៃវៀន (០១ នាក់)
  • សាខាខណ្ឌដង្កោ-សង្កាត់ជើងឯក (០១ នាក់)
  • សាខាស្រុករតនមណ្ឌល-ឃុំស្ដៅ (០១ នាក់)
  • សាខាខណ្ឌ៧មករា-សង្កាត់អូរឬស្សី២ (០១ នាក់)
  • សាខាខណ្ឌសែនសុខ-សង្កាត់ក្រាំងធ្នង់ (០១ នាក់)
  • សាខាខណ្ឌចំការមន-សង្កាត់បឹងត្របែក (០២ នាក់)
  • សាខាខណ្ឌសែនសុខ-សង្កាត់ភ្នំពេញថ្មី (០២ នាក់)
  •  សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី២ (០២ នាក់)
  • សាខាខណ្ឌទួលគោក-សង្កាត់ទឹកល្អក់ទី៣ (០២ នាក់)
  • សាខាខណ្ឌទួលគោក-សង្កាត់ផ្សារដេប៉ូទី២ (០១ នាក់)
  • សាខាខណ្ឌច្បារអំពៅ-សង្កាត់ច្បារអំពៅទី២ (០១ នាក់)
  • សាខាខណ្ឌជ្រោយចង្វារ-សង្កាត់ជ្រោយចង្វារ (០១ នាក់)
  • សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់កាកាបទី១ (០១ នាក់)
  • សាខាខណ្ឌដូនពេញ-សង្កាត់ផ្សារកណ្តាលទី១ (០២ នាក់)
  • សាខាខណ្ឌមានជ័យ-សង្កាត់ស្ទឹងមានជ័យទី៣ (០២ នាក់)
  • សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅទី៣ (០១ នាក់)
រាយការណ៏ជូន​: នាយកសាខា 
ឈប់ទទួលពាក្យ: 
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ: 
  • ចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗទាក់ទងនឹងផលិតផល សេវាកម្ម របស់ហត្ថាកសិករ លីមីធីត។
  • ចុះជួបទំនាក់ទំនងអតិថិជន និងសាធារណជនដោយផ្ទាល់នឹងពន្យល់អំពី ផលិតផល សេវាកម្ម របស់ហត្ថាកសិករ លីមីតធីត។
  • ធ្វើការដោះស្រាយនូវរាល់បញ្ហាដែលនឹងអាចកើតមានឡើងចំពោះប្រតិបត្តិការ។
  • រៀបចំ និងគ្រប់គ្រងរាល់ឯកសារព័ត៌មានដែលទាក់ទងជាមួយអតិថិជន។
  • រាយការណ៍ពីបាតុភាព និងផលប៉ះពាល់ដល់ ផលិតផល និងសេវាកម្ម ទាំងឡាយមកគណៈគ្រប់គ្រង ឱ្យបានទាន់ពេល និងត្រឹមត្រូវ។
  • រៀបចំរបាយការណ៍តាមការចាត់ចែងរបស់គណៈគ្រប់គ្រង។
លក្ខណៈសម្បត្តិរបស់បេក្ខជន: 
  • កំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ ឬជំនាញពាក់ព័ន្ធ។
  • មានឆន្ទៈ ចុះបំពេញការងារនៅតាមមូលដ្ឋាន និងដែនគ្រប់គ្រងរបស់សាខា។
  • មានអត្តចរិតល្អ មានភាពស្មោះត្រង់ សុភាពរាបសារ និងតស៊ូការធ្វើការងារ។
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស។
  • អាចប្រើប្រាស់កុំព្យូទ័រលើកម្មវិធី MS. Word និង MS. Excel 
  • ត្រូវមានម៉ូតូផ្ទាល់ខ្លួន និងអាចបើកបរបាន។
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ 
  • ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ការតំឡើងប្រាក់ខែប្រចាំឆ្នាំ​ ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ 
  • បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។ 
របៀបដាក់ពាក្យៈ 
  • ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh  
  • បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh  
បញ្ជាក់ៈ 
  • រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ ។ 
  • ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៦៩ ២២២ ៨០០ ។
   
របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសម្រេចបានគិតត្រឹម ៣១ មករា ២០២០
ចំនួនការិយាល័យប្រតិបត្តិការ ១៧៧
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៤,៥៦៨ នាក់
បុគ្គលិកភេទប្រុស ៣,៣២១ នាក់
បុគ្គលិកភេទស្រី ១,២៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប  ១,០៨៧ លានដុល្លារ
អតិថិជនឥណទានសរុប ១៧២,១៦៩ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៩១ លានដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៦២,៤៩៨ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ